ស្លុត,ចិត្ត! មុន​ប-ញ្ចប់​ជីវិត​ អធិការ​រង​ម្នាក់​ សរសេរ​លិខិត​ផ្ញើ​ជូន​អ្នក​ស្រី ទ្រី ដាណា ដោយ​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា…

អធិការ​រង​ខណ្ឌ​ឫស្សីកែវ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ចន្ថា វ៉ាន់ឌី បាន​បា​.​ញ់​សម្លា​.​ប់​ខ្លួនឯង​ ដោយសារ​.​វិ​ប​.​ត្តិ​បំ​.​ណុល ក្រោយ​លេ​.​ង​.​ល្បែ​.​ង​.​ចា​.​ក់​ភ្នា​.​ល់​បា​.​ល់​.​ជំ​.​ពា​.​ក់​.​គេ​ជុំ​ទិស បន្សល់​នូវ​លិខិត​ផ្ដាំផ្ញើ​ចំនួន​០២ ច្បាប់។


ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​រសៀល​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​លើផ្ទះ​របស់​ជន,រង,គ្រោះ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ក្បាលកោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​បើតាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​ទៅផ្ទះ រួច​ក៏​ជិះ​ម៉ូតូ​ចេញ បន្តិចក្រោយមក ក៏​មក​ប្រាប់​ម្ដាយ​ថា ភ្លេច​កាបូប នៅ​ក្នុង​ផ្ទះ​។ ដល់ពេល​ឡើង​ទៅ​យក​កាបូប ស្រាប់តែ​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​តែ​ម្តង។

ចំពោះ​លិខិត​បណ្ដាំ​ចំនួន​២​ច្បាប់​នោះ មួយ​ច្បាប់ ធ្វើការ​សុំទោស​ក្រុម​គ្រួសារ​, សុំ​ការ​អហោសិកម្ម​ពី​ម្ចាស់បំណុល និង​ពឹង​មិត្តភក្ដិ​ឲ្យ​ជួយ​ទារ​លុយ​ពី​អ្នក​រត់ការ​ម្នាក់​ឈ្មោះ មាស រិទ្ធី ដែល​បោ,ក​ថា​ រត់ការ​ឲ្យ​បង្អូន​របស់​ខ្លួន​ចូល​ប៉ូលិស​នោះ។ នៅ​ចុង​បញ្ចប់​លិខិត​នេះ មានការ​បញ្ជាក់​ច្បាស់​ថា ជូន​ចំពោះ​ប៉ា និង​បងស្រី​ធំ ជា​អ្នកអាន​បាន​ហើយ ដោយ​មិន​ចង់​ឲ្យ​ប្រពន្ធ​អាន​ឡើយ ព្រោះតែ​ក្ដី​អាណិត​ចំពោះ​ភរិយា។

ចំណែក​១​ច្បាប់​រៀបរាប់​ថា «​សូម​បង​ទ្រី​ដា​ណា ជួយ​ចេញ​លុយ​.​ឱ្យ​កូនស្រី​ខ្ញុំ​ទាំង​២ នាក់​ បាន​រៀន​សាលា​ល្អ​ផង​ចុះ ខ្ញុំ​សូម​អរគុណ​ទឹកចិត្ត​បង​.​ស្រី​ទុកជាមុន។ ទោះ​បង​មិន​.​ដែល​ស្គាល់​ខ្ញុំ​មែន តែ​ខ្ញុំ​សូម​ចិត្ត​បង​.​ឲ្យ​ជួយ​ដល់​ពួកគាត់​រៀន​.​បាន​សាលារៀន​ល្អ​ផង ខ្ញុំ​សូម​អរគុណ​ទឹកចិត្ត​បង​.​ស្រី​ទុក​.​ជាមុន​។ សូម​ថត​ផ្ញើ​សំបុត្រ​នេះ ជូន​បង ស្រី ទ្រី​ដា​ណា ផង​»៕

Related posts

Leave a Comment