អធិការរងខណ្ឌឫស្សីកែវនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ចន្ថា វ៉ាន់ឌី បានបា.ញ់សម្លា.ប់ខ្លួនឯង ដោយសារ.វិប.ត្តិបំ.ណុល ក្រោយលេ.ង.ល្បែ.ង.ចា.ក់ភ្នា.ល់បា.ល់.ជំ.ពា.ក់.គេជុំទិស បន្សល់នូវលិខិតផ្ដាំផ្ញើចំនួន០២ ច្បាប់។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្ទះរបស់ជន,រង,គ្រោះ ដែលមានទីតាំងស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរងនគរបាលខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមក ក៏មកប្រាប់ម្ដាយថា ភ្លេចកាបូប នៅក្នុងផ្ទះ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបា.ញ់សម្លា.ប់ខ្លួនឯងតែម្តង។
ចំពោះលិខិតបណ្ដាំចំនួន២ច្បាប់នោះ មួយច្បាប់រៀបរាប់យ៉ាងក្ដុកក្ដួល + ប៉ា និង អ្នកម៉ាក់របស់កូនអោយកូនសុំទោសផង ដែលកូនមិនបានមើលថែ និងសងគុណលោកទាំងពីរ កូនពិតជាសុំទោសខ្លាំងណាស់
+ ប៉ាក្មេក និង ម្ដាយក្មេកអោយកូនសុំទោសលោកទាំងពីរផង ដែលកូនបានយកលុយប៉ា និងម៉ែថា ឱ្យគេខ្ចីហើយអោយការ តែការពិត គឺមិនមែនទេ គ្មានដាក់ណាខ្ចីលោកទាំងពីរទេ គឺកូនយកលុយនេះមកលេ,ងល្បែ,ងចា,ក់បា,ល់ទេ សូមឲ្យលោកទាំងពីរអហោសិកម្មឲ្យកូនប្រសាគ្មានបានការម្នាក់នេះផងណា បើមានជាតិក្រោយមែនពិតកូននឹងសងគុណលោកទាំងពីរវិញ.
+ប្រពន្ធសម្លាញ់ចិត្តប្ដី សូមអូនមើលកូនយើងឲ្យបានល្អផងណា ប្ដីមិនបានការម្នាក់នេះ សូមលាអូនរហូតហើយ បើមានជាតិក្រោយប្ដីសូមធ្វើប្ដីល្អរបស់អូន បើមាននិស្ស័យជាមួយអ្នកណាហើយ អូនយកគេធ្វើប្ដីចុះប្ដីមិនថាអីទេ សូមអូនមើលថែកូនយើងផងណា ជាចុងក្រោយបងប្អូន ដែលខ្ញុំខ្វះ និងជំពាក់ទាំងប៉ុន្មាន សូមបងប្អូន អហោសិកម្មឲ្យខ្ញុំបាទផងចុះ បើមានជាតិក្រោយខ្ញុំសូមសងវិញទាំងអស់ផងចុះ ខ្ញុំពិតជាសុំទោសពិតមែន
+ សម្លាញ់វង់កោះកែវ ១៧ និងហ៊ាឆាយ សូមបងទាំងពីរជួយទារលុយពីម្នាក់ឈ្មោះ មាស រិទ្ធី ឲ្យប្អូនខ្ញុំវិញផងលុយចំនួន 250.00$ ដែលវាបានបោ,កពីខ្ញុំថាយកបងប្អូនខ្ញុំចូលប៉ូលិស ខ្ញុំលាពីបងប្អូនល្អរហូតហើយ
បន្ថែមលើនេះ លោកអធិការរងគិ,តខ្លីខាងលើ ដោយសេចក្ដីអាណិតចំពោះភរិយារបស់ខ្លួន ដែលនៅរស់ទាំងគ្រាំគ្រាចិត្ត ក៏បានបញ្ជាក់ច្បាស់ៗនៅចុងបញ្ចប់លិខិតថា «សំបុត្រនេះ ផ្ញើជូនចំពោះប៉ា និងបងស្រីធំ ជាអ្នកអានបានហើយ ខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំអានទេ ព្រោះអាណិតគាត់ណាស់ ជួយមើលប្រពន្ធ និងកូនខ្ញុំផង»។
ចំណែក១ច្បាប់ ផ្ញើជូនអ្នកស្រី ទ្រី ដាណា ដោយរៀបរាប់ថា «សូមបងទ្រីដាណា ជួយចេញលុយ.ឱ្យកូនស្រីខ្ញុំទាំង២ នាក់ បានរៀនសាលាល្អផងចុះ ខ្ញុំសូមអរគុណទឹកចិត្តបង.ស្រីទុកជាមុន។ ទោះបងមិន.ដែលស្គាល់ខ្ញុំមែន តែខ្ញុំសូមចិត្តបង.ឲ្យជួយដល់ពួកគាត់រៀន.បានសាលារៀនល្អផង ខ្ញុំសូមអរគុណទឹកចិត្តបង.ស្រីទុក.ជាមុន។ សូមថតផ្ញើសំបុត្រនេះ ជូនបង ស្រី ទ្រីដាណា ផង»៕