ភ័,យខ្លួនហើយ! ផែង វណ្ណៈ​ថា ពូ​ចក់ អាច​ជាប់​គុ,ក បើ​លទ្ធផល​កោសល្យវិច័យ​របស់​ក្រុម​គ្រូពេទ្យ​ជា​ការ​ពិត (មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លង​នេះ ​​​​​​អ្នក​នាង​ទ្រិញ ផល្លា ​បាន​ចេញ​មុខ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ពី​រឿងរ៉ាវ​​ ដែល​កើត​ឡើង​កន្លង​​មក​ ជា​ពិសេស​រឿង អតីត​ស្វាមី​របស់ខ្លួន អេដមីន ជីងចក់ ​​ប្រើហិ,ង្សា ​រហូត​ដល់​រលូ,ត​កូន​នោះ។​​

អ្នកនាង ផល្លា បញ្ជាក់ ​ថា អេ​ដ​មីន ជីងចក់ បាន​ប្រើ​ហិ.ង្សា​លើ​អ្នកនាង​ក្នុង​បុរី ហើយ​ពេល​ម្ដាយ​អ្នកនាង​មកជួយ​ថែមទាំង​និយាយ​ប្រមា​,​ថ​ម្ដាយ​របស់​អ្នកនាង​ថែមទៀត​។ ក្រោយមក អ្នកនាង ទៅពិនិត្យ​សុខភាព ឃើញថា កូន​របស់​អ្នកនាង ជាមួយនឹង​អេ​ដ​មីន ជីងចក់​នោះ ក៏​មិន​នៅ នោះដែរ។​

ការប្រើ​ហិង្សា​នេះ បើតាម​អ្នកនាង​ទ្រិ​ញ ផល្លា ​បញ្ជាក់​ថា ​ដោយសារតែ​អ្នកនាង ចា.ប់​បាន​ឆាត​របស់​អេ​ដ​មីន ជីងចក់ យល់ព្រម​តាម​សំណើ​របស់​មេ ដែល​ឲ្យ​អ្នកនាង​​យក​កូន​ចេញ និង​លែងលះ​ឲ្យ​ដាច់ស្រេច​នោះ​។ អេ​ដ​មីន ជីងចក់ មិន​ចង់​ឲ្យ​សារ​នេះ​បែក​ធ្លាយ​ទៅ​ក្រៅ ទើប​ឲ្យ​កូនចៅ​ទាញ​ទ្វារ​របង​បិទ​ចាក់​សោរ​មិន​ឲ្យ​ខ្លួន​ចេញ និង​ប្រើ​ប្រើ​ហិ.ង្សា​ដើម្បី​យក​សារ នោះ​មក​វិញ​។​

អ្នកនាង បញ្ជាក់ថា អ្នកនាង បាន​ឃើញ​ឆាត​នោះ នៅ​វេលា​ម៉ោង​២​យប់ ហើយ​ព្យាយាម​រត់​មក​ក្នុង​ឡាន ព្រោះ​អ្នកនាង បាន​បោះ​ទូរ​សព្ទ ដែល​ថត​ភស្តុ.តាង​បាន​នោះ​ចូលទៅក្នុង​ឡាន ទើប​ខ្លួន​ព្យាយាម​រំដោះ​ខ្លួនឯង​ចូលទៅក្នុង​ឡាន​តាម​ក្រោយ។

អ្នកនាង​បន្ថែម​ថា រហូត​ដល់​ម៉ោង​៤​ជាង អ្នកនាង​សុខចិត្ត ប្ដូរជីវិត​របស់ខ្លួន យក​ទូរ​សព្ទ​ឲ្យ​បាន ទាក់ទង​ទៅ​ម្ដាយ ឲ្យ​រក​ស.មត្ថកិច្ច​មកជួយ​អន្តរាគមន៍​។ និយាយ​ដល់​ចំណុច​នេះ អ្នកនាង ផល្លា និយាយ​ទាំង​អួល​ដើម​.​កថា ពេលនោះ អ្នកនាង លើក​ដៃ​សំ.ពេះ​អង្វរ កុំ​ធ្វើ​ឲ្យ​បែបនេះ អាណិត​ដល់​កូន​ក្នុង​ពោះ ហើយ​អេ​ដ​មីន ជីងចក់ មិន​ត្រឹមតែ​វា,យ​អ្នកនាង​ទេ ថែមទាំង​ប្រើស​ម្ដី​ប្រមា​,​ថ​ដល់​ម្ដាយ​អ្នកនាង​ទៀត​។ ក្នុង​នោះ អ្នកនាង ផល្លា ក៏​បាន​បញ្ជាក់​ថា អតីត​ស្វាមី​របស់​អ្នកនាង​វា,យ រក​តែ​ក្បាល​អ្នក​នាងនោះ​ទេ។​

​ឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតភរិយានោះ នៅក្នុងការឡាយបកស្រាយ កាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ អេដមីន ជីងចក់ បានបដិសេធ ថាមិនបានប្រើហិ,ង្សា លើអ្នកនាងទ្រិញ ផល្លា នោះឡើយ ហើយក៏គ្មានកូនអីជាមួយគ្នានោះដែរ។ ក្នុងនោះ ពូចក់ លើកជា​ឧទាហរណ៍​ ភ្ជាប់​ជាមួយ​ចម្ងល់​ថា បើ​សិន​ជា​មាន​កូន​ជាមួយ​គ្នា​មែន ​ហើយថាវា,យរកតែក្បាល ចុះហេតុអ្វីមកប៉ះពាល់ដល់កូនទៅវិញ?

ក្រោយ​ពីអេដមីន ជីងចក់ ឡាយបកស្រាយរួចមក លោក ផែង វណ្ណៈ បាន​បង្ហោះសារពាក់ព័ន្ធរឿងនេះ នៅយកណ្ដាលអធ្រាត្រថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ យ៉ាងភ្ញាក់ផ្អើលថា «ទីបំផុត​អាចក់អាចជាប់គុ,ក​ បើ​លទ្ធផល​កោសល្យវិច័យ​របស់​ក្រុម​គ្រូពេទ្យ​ជា​ការ​ពិត»៕

Related posts

Leave a Comment