សើចមិនចេញ! ដេត ម៉ាលីណា ញញឹម​ធ្វើ​ដូច​ធម្មតា​ ដល់​សាមី​ខ្លួន​ទម្លាយ​ ទើប​ដឹង​ថា ពេល​នេះ នាង​កំពុង​តែ…

អ្នកនាង ដេ​ត ម៉ាលី​ណា ជា​បុគ្គល​ដ៏​ល្បី​ក្នុង​បណ្ដាញ​សង្គម ជា​អ្នក​ម្ដាយ​កូន​៣ ជា​ស្ត្រី​មេម៉ាយ​ដ៏​រឹងមាំ ដែល​អ្នកគាំទ្រ​មួយ​ចំនួន​យល់ថា រូប​សម្រស់​របស់​នាង ស្អាត​ដូច​ក្រមុំ​អាយុ​១៨​ឆ្នាំ​អញ្ចឹង បើ​ទោះ​ឆ្នាំនេះ មាន​វ័យ​៣០​ឆ្នាំ​ក៏ដោយ​ចុះ។


ទោះ​យ៉ាង​ណា នៅ​ពី​ក្រោយពី​រឹងមាំ​នេះ អ្នកនាង​មាន​បញ្ហា​ជាច្រើន​លាក់​ទុក​ក្នុង​ចិត្ត មាន​ស,ម្ពាធ​ផ្លូវចិត្ត​រាប់មិនអស់ ខណៈ​កន្លងមក អ្នកនាង ក៏​ធ្លាប់​បង្ហាញ​ជាច្រើន​រួចមកហើយ ហើយ​ពេល​មាន​បញ្ហា​ខ្លាំង ថែមទាំង​ធ្លាប់​ប្រាប់​ថា នាង​យំ​មិន​ចេញ​ទឹ,កភ្នែក​ទៀតផង។

ជាក់ស្ដែង កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ ស្រាប់តែ​អ្នកនាង​ប្ដូរ​ប្រូ​ហ្វា​ល់ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ហើយ​ទម្លាយ​ថា «​ញ,ញឹម​ទាំង​ដែល​ជីវិត​ពោរពេញ​ដោយ​សម្ពា,ធ​និង​បញ្ហា រឹងមាំ​មិនមែន​ដើម្បី​នរណា​ម្នាក់​ទេ​តែ​យើង​ត្រូវ​រឹងមាំ​ដើម្បី​ខ្លួនឯង»។

បន្ថែម​លើ​នេះ កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា អ្នកនាង​ហាក់​កំពុង​ប្រាប់​ខ្លួនឯង និង​លើកទឹកចិត្ត​អ្នកគាំទ្រ​ថា «​ចង់បាន​លុយ​កុំ​ធុ,ញ​នឹង​ការងារ​ ចង់បាន​ជីវភាព​ធូរ​ធារ​កុំ​ខ្លាច​នឿយហត់​! បើ​ហត់ បើ​លំបាក​អាច​សម្រាក​សិន​បាន តែ​ហាម​ឈប់​ហាម​បោះបង់​ព្រោះ​ឪពុក​ម្តាយ បងប្អូន​កំពុងតែ​រង់ចាំ​មើល​ភាព​រីក​ចំម្រើន​​ភាពជោគជ័យ​របស់​អ្នក​ត្រូវ​អត់ Team Single promise new month new goal Ja keep secret»​។​


តាមរយៈ​នេះ មានការ​លើកឡើងថា «​ស្អាត​ជាង​អាយុ​18​ទៀត​ស្អាត​ខ្លាំងៗ​ស៊ូៗ​អូន​ស្អាត​, មុខ​អូន​គួរ​អោយ​ស្រលាញ់​ណាស់​ស្អា​តា​, ត្រូវ​ហើយ​បងស្រី បង​រឹងមាំ​ណាស់ , សែន​ស្រលាញ់​បងស្រី​ណាស់​, ត្រឹមត្រូវ​បើ​យើង​មិន​រឹងមាំ​គ្មាន​នរណា​មក​រឹងមាំ​ជំនួស​យើង​ទេ​គ្រប់យ៉ាង​មិន​ស្ថិត​ថេរ​ទៀងទាត់​ឡើយ​»។​

ដោយឡែកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ទំនងជាកំពុងជួបរឿងអ្វីមួយបន្ថែមទៀតនោះ ស្រាប់តែអ្នកម្ដាយកូន៣រូបនេះ បានបង្ហោះរូបថត២សន្លឹកអមដោយCaptionស្រដៀងទៅនឹងលើកមុន ដោយប្រាប់ថា «ប្រឹងញញឹមធ្វើដូចធម្មតាទាំង ដែលជីវិតពោរពេញទៅដោយស,ម្ពាធ​ និងបញ្ហារាប់មិនអស់»៕

Related posts

Leave a Comment