នៅព្រលប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកនាង ទ្រិញ ផល្លា ថានឹងជូនលោកយាយរបស់អ្នកនាងទៅជួបសម្ដេចតេជោ នៅពេលសម្ដេចទំនេរ ដោយអ្នកនាងអះអាងថា សម្ដេចនឹកលោកយាយរបស់អ្នកនាង ជាម្ដាយធម៌ខ្លាំងណាស់។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសត លោកហ៊ុន ម៉ានិត ផុសរូបលោកយាយរបស់ខ្លួនជាមួយសម្ដេចតេជោ កាលឆ្នាំ២០១៧, អ្នកនាង ផល្លា បានរៀបរាប់ដូច្នេះថា «លោកតាស្រឡាញ់លោកយាយខ្ញុំខ្លាំងណាស់ ពីព្រោះគាត់មានប្រសាសន៍ថា លោកយាយខ្ញុំប្រៀបដូចម្ដាយបង្កើតរបស់គាត់ទៅណាមកណាមិនដែរភ្លេចទេ ស្លាម្លូ ដូច្នេះគាត់ក៏យកលោកយាយរបស់ខ្ញុំធ្វើជាម្ដាយធម៌របស់គាត់ ហើយក៏យល់ព្រមចិញ្ចឹមលោកយាយរបស់ខ្ញុំរហូតដល់ចុងប,ញ្ចប់ជីវិតរបស់លោកយាយខ្ញុំ ជារៀងរាល់ខែ
ទោះលោកយាយមិនបានទៅជួបលោកតាផ្ទាល់ ក៏លោកតាអោយក្រុមការងារទៅថតសកម្មភាពការរស់នៅរបស់លោកយាយខ្ញុំទុកអោយគាត់មើលដែរ ហើយគាត់បានផ្ដាំថា អោយតែម្ដាយនឹកកូនអាចមកលេងកូនបាន!
លោកយាយ និងក្រុមគ្រួសារចៅទាំងអស់ ជូនពរលោកតាមានអាយុវែងនៅជាម្លប់ដល់កូនចៅក្នុងប្រទេសទាំងមូលរហូត តទៅ ខ្ញុំរង់ចាំលោកតាទំនេរនាងខ្ញុំនឹងជូនលោកយាយទៅលេងលោកតាព្រោះគាត់មានប្រសាសន៍ថា នឹកដល់លោកតាខ្លាំងណាស់»៕