គេនៅចាំបានថា ថ្មីៗនេះ អតីតពិធីករ លាន អាហ្វ្រីលគីនីន ធ្លាយរឿងអាស្រូវជំពាក់លុយគេរាប់ម៉ឺនដុល្លារធ្វើឲ្យកក្រើកអស់បណ្ដាញសង្គមហ្វេសប៊ុក។ ប៉ុន្តែ ក្រោយមកលេចឮថា ភរិយាថ្មីរបស់លោកបានចេញមុខសងជំនួស។
ក្រោយមកទៀត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ឧកញ៉ា លាន អាហ្វ្រីលគីនីន និង ភរិយាថ្មីរបស់លោក បានធ្វើពិធីសែនព្រេនតាមប្រពៃណី។ ក្រោយសែនព្រេន មិនចាំយូរពួកគេក៏បានដឹកនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាប់។
ទោះយ៉ាងណា អ្វីដែលកាន់តែចាប់អារម្មណ៍នោះ កាលពីថ្ងៃទី១ ខែកក្កដា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។
អ្វីដែលកាន់តែចាប់អារម្មណ៍បន្ថែមទៀតនោះ ប្រពន្ធថ្មី លាន អាហ្វ្រីលគីនីន ជាអ្នកលក់អនឡាញដែលមានឈ្មោះថា យូ លីណា នោះ បានឡាយវីដេអូនិយាយចំៗដោយមានការបន្ទរពីប្តី លាន អាហ្វ្រីលគីនីន ថា« មនុស្សឈ្មោះ អាល័ក្ខ ច្រើនតែជាស្រីច,ង្រៃលើលោកិយ ជាតិនេះខ្ញុំស៊យដែលបានជួប »។
ការលើកឡើងរបស់ប្តីប្រពន្ធមួយគូនេះ បើទោះគេដឹងថា ចង់សំដៅទៅលើអតីតភរិយា លាន អាហ្វ្រីលគីនីន កែវ វល័ក្ខ ឬយ៉ាងណាក្តី តែអ្វីដែលហួសចិត្តនោះគឺប្តីប្រពន្ធទាំងពីររូបនេះ និយាយជារួមទៅលើអ្នក ដែលមានឈ្មោះ ល័ក្ខ ទាំងអស់តែម្តង។
វីដេអូឡាយមួយនេះ គេឃើញថា មហាជនជាច្រើន ជាពិសេសអ្នក ដែលមានឈ្មោះ ល័ក្ខ បានសម្តែងការខឹ,ងស,ម្បារដោយអ្នកខ្លះបាននិយាយថា ល្មមៗបានហើយគ្មានសេចក្តីថ្លៃថ្នូរសោះដើរគេជេរគេឯង មួយប្រទេសទៅបានហើយឈ្លោះតែគ្នាឯងសោះ ខ្លះថាឈ្មោះ ល័ក្ខ មិនអីទេកុំឱ្យតែខាតល័ក្ខដូចមីងទៅបានហើយ។
ជាមួយគ្នានោះក៏មានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមឱ្យប្តីប្រពន្ធមួយគូនេះសុំទោសជាសាធារណៈចំពោះអ្វីដែលខ្លួនឡាយដៀ,លគេបែបនេះ ប៉ុន្តែយ៉ាងណាវីដេអូមួយនេះត្រូវបានលុ,បចោលបាត់ទៅវិញ។
ងាកមក កែវ វ័លក្ខ ដែលជាអតីតភរិយាឧកញ៉ា លាន អាហ្វ្រីលគីនីន បានសម្តែងការហួសចិត្តព្រោះនាងបានគិតថា រឿងនេះចប់អស់ហើយ តែ នៅតែឆ្ងល់ថាហេតុអ្វីអ្នកទាំងពីរនៅតែដៀ,មដា,មដល់នាងទៀតបើមិនពេញចិត្តគួរតែដាក់ពាក្យបណ្តឹ,ងមក តែម្តង។
មិនតែប៉ុណ្ណោះ កែវ វល័ក្ខ បាននិយាយថា មិនត្រឹមតែឌឺដងនាងទេ ថែមទាំងប៉ះ,ពាល់ដល់បងស្រី កែវ ពិសី ថែមទៀតគួរតែយល់ហើយបើកុំតែបានស្វាមីគាត់កុំអី លាន អាហ្វ្រីលគីនីន ត្រូវជាប់គុ,កតាំងពីឆ្នាំមុនមិនមែនពេលនេះទេ។
ដោយឡែក កាកាអូស្ត្រាលី ក៏បានកើតទុក្ខមិនសុខចិត្តចំពោះការប្រើប្រាស់ពាក្យពេចន៍របស់ប្ដីប្រពន្ធថ្មោងថ្មីខាងលើនេះដែរ ហើយក៏បានបង្ហោះសារសួរត្រង់ៗថា «HELLO អ្នកឈ្មោះ លក្ខ ទាំងឡាយ! ចង់សួរថា មីខា,តលក្ខ ចេញក្បាលមកសុំទោសហើយឬនៅ? កុំភ្លេចថាខ្លួនឯងប្រើរបស់ជាប់សំ,ណល់ទឹករំ,អិល ប្រពន្ធដើមគេទេនាង កុំអស្ចារ្យពេក! កុំមកប៉ះ,ពាល់អ្នកដទៃ!»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ ដោយបានសម្រេចផ្តន្ទាទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោសនោះត្រូវព្យួរ, ពិន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។
កញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានា តាមបញ្ញត្តិមាត្រា ៣៩៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លោកក៏ធ្លាប់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅផងដែរ តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការសួរនាំ។