មិន​ទុក​យូរ!!! ពូចក់ ទៅ​ផ្ទះ​លោក​ជំទាវ ហ៊ុន ស៊ីណាត, អ្នក​ខ្លះ​ឆ្ងល់​ទៅ​ធ្វើ​អី​ ស្រាប់តែ​លោក​ជំទាវ ស្រាយ​មន្ទិល​នេះ​ថា…(មាន​វីដេអូ)

គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ទ្រិញ ផល្លា ធ្វើសន្និសីទ​សារព័ត៌មាន​ទម្លាយ​រឿង​គ្រួសារ​របស់​ខ្លួន​ជាច្រើន ជា​ពិសេស​រឿង​ពូចក់​ប្រើ​ហិ,ង្សា​លើ​អ្នកនាង​រហូត​រលូ,តកូន បើ​ទោះ​អ្នក​នាង​ខំប្រឹង​អង្វរ​បែប​ណា​ក៏ដោយ​នោះ។

ក្នុងនោះ​ អ្នកនាង ផល្លា​ បានបញ្ជាក់ថា នៅពេលខ្លួនដាក់ពាក្យប,ណ្ដឹងទៅតាមផ្លូវច្បាប់ អេដមីនជីងចក់ រត់ទៅរកអតីតប្ដីខ្លួន ហើយ អ្នកនាង​ក៏​អំពាវនាវ​ដល់​ថ្នាក់​ដឹ.កនាំ​ ក្រសួង​កិច្ចការ​នារី ស.មត្ថ.កិច្ច តុ.លា.ការ ក្រសួងពាក់ព័ន្ធ ជួយ​រក​យុ.ត្តិធ.ម៌ កុំឲ្យពូចក់​អាង​ខ្សែ អាងខ្នង ព្រោះ​ឥឡូវគាត់រត់​ទៅ​រកអតីតប្ដីខ្លួន​ឲ្យចេញមុខការពារ អន្ត.រា.គមន៍ ​ចំពោះ​រឿង​នេះ។

ក្រោយស្ដាប់ការ​បកស្រាយ​ខាងលើរួចមក នៅពេលនោះ​ លោកជំទាវ ហ៊ុន ស៊ីណាត លើកជាចម្ងល់ថា «នាង​ប្រ,ឌិត​ដើម្បី​យកឈ្នះអាចក់ទេដឹង? តែ​មិនគាំទ្រអំ,ពើហិ.ង្សាទេ។រឿង​អង្ករ​កំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ?​ ៕​ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ​ 2017​ ម្លេះនាង​អើយ​នរណាជឿនាងអស់ស្រូវពូជ»។

ក្រោយអ្នកនាង ផល្លា ឡាយបកស្រាយរួចមក ថ្មីៗនេះ ពូចក់ ក៏បានដាច់ចិត្តឡាយបកស្រាយវិញម្ដង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានក្ដីអាណិតអាសូរចំពោះរូបលោកជាខ្លាំង។ បន្ទាប់ពីឡាយបកស្រាយចប់សព្វគ្រប់ដូចដកបន្លាចេញពីទ្រូងនោះ ពូចក់ ក៏បានបង្ហាញពីបំណងទៅជួបលោកជំទាវ ហ៊ុន ស៊ីណាតផងដែរ។

នៅពេលនេះ បំណងពូចក់ បានសម្រេចហើយ ដោយនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ពូចក់ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងការទៅសុំពរជ័យពីលោកជំទាវ ហ៊ុន ស៊ីណាត ហើយប្រាប់ថា «ថ្ងៃសីល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយដោយបានលោកអ៊ំជាទីគោរពស្រលាញ់ ប្រោះព្រំលើករាសីអោយក្មួយ​ ក្មួយមានតែម្រាមដៃដប់សំពះអរគុណលោកអ៊ំនិងក្រុមគ្រួសារលោកអ៊ំទាំងអស់»។

ក្រោយពូចក់ស្កាត់ទៅជួបលោកជំទាវហ៊ុន ស៊ីណាត រួចមក ក៏មានអ្នកខ្លះមានចម្ងល់ថាតើ ពូចក់ទៅផ្ទះលោកជំទាវ ធ្វើស្អីនោះ ហើយជាការឆ្លើយតប លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ថា «មានអ្នកសួរមកខ្ញុំថា ក្មួយចក់មកផ្ទះខ្ញុំមានការស្អី?

គាប់ជួនថ្ងៃនេះ ផ្ទះខ្ញុំធ្វើនំ​បញ្ចុក​សព្វ​មួយ​ដង​ត្រូវ​ហៅបងថ្លៃ កូនស្រី នឹម វណ្ណៈ ឈ្មោះម៉ម លក្ខិណា ឬក៏ដន្លងមកញុំា ដល់​ពេលខ្ញុំទូរស័ព្ទទៅក្មួយស្រីថាកំពុងនៅជាមួយក្មួយ ចក់ ហើយខ្ញុំក៏ឲ្យក្មួយស្រីលក្ខិណាហៅក្មួយចក់មកតែប៉ុណ្ណឹងឯង​ហើយ​ក៏ចំថ្ងៃសិតទៀនព្រះវស្សាជាថ្ងៃសីលក្មួយចូលបុណ្យទៀនវស្សាដែរទៅពេលនោះប្រោះព្រំឲ្យក្មួយផងដែរ»។​

ដោយឡែកនៅយប់ថ្ងៃដដែល ពេលអេដមីន ជីងចក់ កំពុងឡាយ នោះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ចូលខំមិន ធ្វើឲ្យអ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ រំភើប​ស្ទើរហោះ ហើយលើកដៃសំពេះអរគុណ ចំពោះការឲ្យពរជ័យ និងបាយមួយពេល ពីសំណាក់លោកជំទាវ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment