ក្ដៅដូចបាយពុះ! លោក ​ជំទាវ​ ហ៊ុន ស៊ីណាត ​សម្រេច​ប្ដឹ,ង លោក ​ផែងវណ្ណៈ , អ្នកណា​ចេញ​អន្ត,រាគមន៍​ លោក​ជំទាវ​នឹង…(មាន​វីដេអូ)

គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ទ្រិញ ផល្លា ធ្វើសន្និសីទ​សារព័ត៌មាន​ទម្លាយ​រឿង​គ្រួសារ​របស់​ខ្លួន​ជាច្រើន ជា​ពិសេស​រឿង​ពូចក់​ប្រើ​ហិ,ង្សា​លើ​អ្នកនាង​រហូត​រលូ,តកូន បើ​ទោះ​អ្នក​នាង​ខំប្រឹង​អង្វរ​បែប​ណា​ក៏ដោយ​នោះ។

ក្នុងនោះ​ អ្នកនាង ផល្លា​ បានបញ្ជាក់ថា នៅពេលខ្លួនដាក់ពាក្យប,ណ្ដឹងទៅតាមផ្លូវច្បាប់ អេដមីនជីងចក់ រត់ទៅរកអតីតប្ដីខ្លួន ហើយ អ្នកនាង​ក៏​អំពាវនាវ​ដល់​ថ្នាក់​ដឹ.កនាំ​ ក្រសួង​កិច្ចការ​នារី ស.មត្ថ.កិច្ច តុ.លា.ការ ក្រសួងពាក់ព័ន្ធ ជួយ​រក​យុ.ត្តិធ.ម៌ កុំឲ្យពូចក់​អាង​ខ្សែ អាងខ្នង ព្រោះ​ឥឡូវគាត់រត់​ទៅ​រកអតីតប្ដីខ្លួន​ឲ្យចេញមុខការពារ អន្ត.រា.គមន៍ ​ចំពោះ​រឿង​នេះ។

ក្រោយស្ដាប់ការ​បកស្រាយ​ខាងលើរួចមក នៅពេលនោះ​ លោកជំទាវ ហ៊ុន ស៊ីណាត លើកជាចម្ងល់ថា «នាង​ប្រ,ឌិត​ដើម្បី​យកឈ្នះអាចក់ទេដឹង? តែ​មិនគាំទ្រអំ,ពើហិ.ង្សាទេ។រឿង​អង្ករ​កំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ?​ ៕​ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ​ 2017​ ម្លេះនាង​អើយ​នរណាជឿនាងអស់ស្រូវពូជ»។

ក្រោយអ្នកនាង ផល្លា ឡាយបកស្រាយរួចមក ថ្មីៗនេះ ពូចក់ ក៏បានដាច់ចិត្តឡាយបកស្រាយវិញម្ដង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានក្ដីអាណិតអាសូរចំពោះរូបលោកជាខ្លាំង។ បន្ទាប់ពីឡាយបកស្រាយចប់សព្វគ្រប់ដូចដកបន្លាចេញពីទ្រូងនោះ ពូចក់ ក៏បានបង្ហាញពីបំណងទៅជួបលោកជំទាវ ហ៊ុន ស៊ីណាតផងដែរ។

នៅពេលនេះ បំណងពូចក់ បានសម្រេចហើយ ដោយនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ពូចក់ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងការទៅសុំពរជ័យពីលោកជំទាវ ហ៊ុន ស៊ីណាត ហើយប្រាប់ថា «ថ្ងៃសីល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយដោយបានលោកអ៊ំជាទីគោរពស្រលាញ់ ប្រោះព្រំលើករាសីអោយក្មួយ​ ក្មួយមានតែម្រាមដៃដប់សំពះអរគុណលោកអ៊ំនិងក្រុមគ្រួសារលោកអ៊ំទាំងអស់»។

ក្រោយពូចក់ស្កាត់ទៅជួបលោកជំទាវហ៊ុន ស៊ីណាត រួចមក ក៏មានអ្នកខ្លះមានចម្ងល់ថាតើ ពូចក់ទៅផ្ទះលោកជំទាវ ធ្វើស្អីនោះ ហើយជាការឆ្លើយតប លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ថា «មានអ្នកសួរមកខ្ញុំថា ក្មួយចក់មកផ្ទះខ្ញុំមានការស្អី?

គាប់ជួនថ្ងៃនេះ ផ្ទះខ្ញុំធ្វើនំ​បញ្ចុក​សព្វ​មួយ​ដង​ត្រូវ​ហៅបងថ្លៃ កូនស្រី នឹម វណ្ណៈ ឈ្មោះម៉ម លក្ខិណា ឬក៏ដន្លងមកញុំា ដល់​ពេលខ្ញុំទូរស័ព្ទទៅក្មួយស្រីថាកំពុងនៅជាមួយក្មួយ ចក់ ហើយខ្ញុំក៏ឲ្យក្មួយស្រីលក្ខិណាហៅក្មួយចក់មកតែប៉ុណ្ណឹងឯង​ហើយ​ក៏ចំថ្ងៃសិតទៀនព្រះវស្សាជាថ្ងៃសីលក្មួយចូលបុណ្យទៀនវស្សាដែរទៅពេលនោះប្រោះព្រំឲ្យក្មួយផងដែរ»។​

ងាកមកអ្នកនាង ទ្រិញ ផល្លា នៅថ្ងៃដដែលនោះ ក៏បានបង្ហោះរូបថតយាយរបស់ខ្លួនជាមួយសម្ដេចតេជោ ហើយបង្ហាញបំណងថា ពេលសម្ដេចទំនេរ អ្នកនាង នឹងនាំយាយរបស់ខ្លួនទៅជួបសម្ដេច ព្រោះសម្ដេចមានការនឹករលឹកចំពោះយាយអ្នកនាង ជាម្ដាយធម៌ខ្លាំងណាស់។

ក្រោយពីពូចក់ទៅជួបលោកជំទាវ ហ៊ុន ស៊ីណាត សុំពរជ័យ និងអ្នកនាង ទ្រិញ ផល្លា បង្ហោះរូបថតសម្ដេច បានធ្វើឲ្យលោកផែង វណ្ណៈ ធ្វើការឡាយវីដេអូ ដោយអំពាវនាវឲ្យពួកគេឈប់ហែ,កហួររឿងនេះតទៅទៀត ទុកឲ្យច្បា,ប់ដោះស្រាយ។ ក្នុងនោះ លោកផែង វណ្ណៈ បានហៅការទៅជួប ហៅការផុសរូបថតសម្ដេចនេះ ថាជាការបង្ហាញ ថា ពួកគេមានខ្សែ មានខ្នង។

ឆ្លើយតបទៅនឹងការលើកឡើងនេះ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចចិត្តប្ដឹងលោកផែង វណ្ណៈ ឡើងតុលាការ ដោយអះអាងថា លោកផែង វណ្ណៈ បានមើ,លងាយលោកជំទាវ និងញុះ,ញង់ឲ្យមានការរើ,សអើ,ង។

លោកជំទាវ លោកជាសំណួរថា អ្នកមកផ្ទះលោកជំទាវ សុទ្ធតែមកពឹងពាក់មែន សុទ្ធតែយកមកធ្វើខ្នងបបង្អែកមែន? ដើម្បីកាន់តែជ្រាបច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖



Related posts

Leave a Comment