មិន​ដែល​ឈឺ​អី​សោះ, ម្ដាយ​តារា​សម្ដែង ផាន់ ផាត់ណា ​ទទួល​ម,រណភាព​ នាង​បាន​ត្រឹម​យំ​រៀបរាប់​ថា…(មានវីដេអូ)

និយាយ​ដល់​ឈ្មោះ តារា​សម្ដែង ផាន់ ផាត់​ណា ប្រិយមិត្ត​ប្រហែលជា​នឹកឃើញ​ភ្លាម​ថា តារា​ស្រី​រូបនេះ ធ្លាប់​ត្រូវបាន​វិញ្ញាណ​ចូល​សណ្ឋិត ពេល​កំពុង​ថត​រឿង ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​កាលពី​អំឡុង​ឆ្នាំ​២០២០​នោះ​។​

ផាន់ ផាត់​ណា ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង ដែលមាន​សម្រស់​ស្អាត និង​សិ,ច​ស៊ី​ម្នាក់ ដែល​មាន​ការប្រដូច​ថា​នាង​មានមុខមាត់​ស្រដៀង​តារា​សម្តែង ប៊ី​រី​យ៉ា​។ ក្រៅពី​តារា​សម្តែង​សព្វថ្ងៃ ផាន់ ផាត់​ណា ក៏​ជា​ថៅកែ​ស្រី​ម្នាក់​ដែរ​។​

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ តារាសម្ដែង ផាន់ ផាត់ណា កំពុងជួបទុក្ខធំ ដោយពេលនេះ ម្ដាយ​របស់​នាង​បានទទួលមរណភាព។ នេះបើយោងតាមការជូនដំណឹង​លើគណនីហ្វេសប៊ុករបស់តារាសម្ដែងកញ្ញា ញឹម ច័ន្ទថន។

កញ្ញា ញឹម ច័ន្ទថន បានបង្ហោះសារដូច្នេះថា ៖ «សេចក្ដីជូនដំណឹងដល់បងប្អូនមិត្តសិល្បករ និងមិត្តភក្រ័ទាំងអស់អោយបានជ្រាបដឹងដំណឹង ពេលនេះ ម្ដាយប្អូនស្រី ផាន់ ផាត់ណា បានស្លា,ប់ពេលព្រឹកមិញនេះ បងឮហើយអាណិតប្អូនណាស់ សូមចូលរួមរំលែកទុក្ខដ៏​ក្រៀមក្រំ​ សូម​វិញ្ញាណក្ខន្ធ​ម្ដាយប្អូន ទៅកាន់ទីស្ងប់សុខ។ ០៧.០៧.២០២២»។

ជាមួយគ្នានេះ តារាសម្ដែង ឆឹម សក្កដា បានបង្ហោះរូបថត វីដេអូ អមដោយសារអំពានាវថា « សូមបងប្អូនមិត្តភក្ដិអ្នកសិល្បះចូលរួមផង អត់មានមនុស្សទេ
ទីតាំងនៅផ្លូវ៦០ កែងទៅផ្លូវ៥០ ហួសវត្តគោកអំបិលបន្តិច! អាចទាក់ទងខ្ញុំបាន 017375266»។

នៅក្នុងវីដេអូ ដែលតារាសម្ដែងខាងលើបង្ហោះ ឃើញថា ផាន់ ផាត់​ណា បានយំសោកបោកខ្លួន រៀបរាប់ថា «ខ្ញុំអត់ទាន់អស់ចិត្តពីម៉ាក់អើយ….ម៉ែខ្ញុំអត់ដែលឈឺអីទេ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment