គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ទ្រិញ ផល្លា បានចេញមុខធ្វើសន្និសីទសារព័ត៌មានបកស្រាយពីរឿងរ៉ាវ ដែលកើតឡើងកន្លងមក ជាពិសេសរឿងអេដមីន ជីងចក់ ប្រើហិ,ង្សា លើអ្នកនាងរហូតរលូ,តកូននោះ ក្នុងនោះក៏ឆ្លៀតនិយាយពីអតីតប្ដីមុនបន្តិចផងដែរ។
ក្នុងការនិយាយពីអតីតប្ដីមុននោះ អ្នកនាង លើកឡើងថា អតីតប្ដីមុនរបស់អ្នកនាងនោះ អ្នកនាង ក៏បានដាក់ពាក្យប.ណ្ដឹ,ងដូចគ្នារឿងប្រើហិ,ង្សានេះ តែដោយសារគេអាងខ្សែ អាងលុយ អាងអំណាច ខ្លួនអត់មានអ្នកណារកភាពយុ.ត្តិធ.ម៌ឲ្យ គេអត់ធ្វើការឲ្យអ្នកនាងទេ អញ្ចឹងអត់មានអីក្រៅពីខ្លួនបីកូនទាំងទឹ,កភ្នែកដើរចុះមកទាំងរងភាពអ.យុត្តិ.ធម៌។
ជុំវិញរឿងនេះ ពូចក់ក៏បានធ្វើការបកស្រាយរួចហើយថា ខ្លួនពុំបានប្រើហិ,ង្សានោះទេ ហើយក៏គ្មានកូនជាមួយគ្នានោះដែរ។ រឿងនេះ ពួកគេមានការបកស្រាយរៀងៗខ្លួន កក្រើកបណ្ដាញសង្គម ហើយពេលនេះ ខាងណាខុស ខាងណាត្រូវ មានតែរង់ចាំ ការការកា,ត់សេចក្ដីពីតុលាការប៉ុណ្ណោះ។
បើងាក អតីតស្វាមី ដែលត្រូវជាឪពុកកូនប្រុស អ្នកនាង ទ្រិញ ផល្លា ឯណោះវិញ កំពុងតែរស់នៅយ៉ាងមានក្តីសុខជាមួយភរិយាថ្មី ដែលត្រូវបានគេស្គាល់ថា ធ្លាប់ជាអតីតតារាសម្តែងMV ដ៏ស្រស់ស្អាតម្នាក់ទៀតផង។
បន្ថែមលើនេះ អតីតតារាសម្ដែងរូបនេះ ថែមទាំងលើកសរសើរស្វាមីរបស់ខ្លួនដូច្នេះថា «ថ្ងៃនេះសុំនិយាយអួតពីស្វាមីខ្ញុំបន្តិចហើយណាបងប្អូន អតីតកាលបែបណា អូនមិនខ្វល់ ទោះគេនិយាយអីក៏អូនមិនខ្វល់ អូនខ្វល់ត្រឹមថា ពេលនេះ បងជាប្ដីល្អ ជាប៉ាល្អ របស់អូនហើយនិងកូន រយៈពេល៥ឆ្នាំហើយ តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមក បងមិនដែរធ្វើបាបផ្លូវចិត្ត អោយអូនយំសូម្បីតែម្ដង
អូនធ្លាប់យំដែរ តែយំអាណិតប្ដី ព្រោះឃើញប្ដីល្អពេក វាខុសពីមាត់គេនិយាយ អរគុណដែលមើលថែអូន ទាំងឈឺទាំងជា ទឹកក្ដៅ ទឹកត្រជាក់ សូម្បីពេលអូនទម្ងន់ តាំងពីកូនទីមួយ រហូតដល់កូនទីពីរ ប្ដីមិនដែលដើរលេង ផឹកស៊ីចោលអូនសូម្បីមួយថ្ងៃ បើទៅគឺត្រូវយកអូនទៅដែរ ថ្នមប្រពន្ធណាស់
ដុះតាំងពីបន្ទប់ទឹក ខ្លាចប្រពន្ធរអិល ខ្លាចប្រពន្ធញាំចំណីមិនល្អ ប៉ះពាល់ដល់សុខភាពកូន និយាយរួមទៅបងល្អតាំងពីថ្ងៃដែរយើងស្គាល់គ្នាដំបូង ក្ដីស្រលាញ់ប្ដីចំពោះអូន មិនដែលថយ គឺមានតែកើនឡើង សូមឲ្យស្នេហាយើង គង់វង្សឋិតថេរ ជាអមតៈ បែបនេះរហូតទៅ អរគុណប្ដីសម្រាប់ទង្វើល្អគ្រប់យ៉ាង គ្រួសារដែលរុងរឿង គឺជាគ្រួសារដែលមានសសរទ្រូងដ៏រឹងមាំ ដូចប្ដី»។
តាមរយៈការបង្ហោះសារ និងវីដេអូ កន្លងមក ពួកគេ មិនមែនទើបតែស្វីត ពេលពូចក់ និងអ្នកនាង ផល្លា កំពុងមានរឿងនោះឡើយ ពោលពួកគេ ស្វីតបែបនេះតាំងពីដើមមកហើយ។ ជាក់ស្ដែង កាលពីចុងឆ្នាំ២០២០ ភរិយាថ្មី អតីតប្ដីមុន អ្នកនាង ផល្លា បានបង្ហោះវីដេអូ ហើយរៀបរាប់ថា «ពេលបងចាស់ទៅ អូននៅតែក្មេង ហើយស្អាត តែយ៉ាងណាក៏នៅតែស្រលាញ់ខ្លាំងទោះប្ដីចាស់ តែចាស់ចេះថ្នមអូន»៕