ញាក់សាច់! ម៉ូ​លីកា រៀបចំ​កម្មវិធី​ពីរ​ផ្គួប​គ្នា​ យ៉ាង​កក្រើក ហើយ​តុបតែង​ខ្លួន​ដូច​រៀបការ​ម្ដង​ទៀត, លោក​ជំទាវ ហ៊ុន ស៊ីណាត ​ចូលរួម​ រួច​ពោលពាក្យ​ថា…(មានវីដេអូ)

ដូច​ការដែល​ការគ្រោងទុក​តារាចម្រៀង​ស្រី​អ្នកនាង ម៉ូ​លីកា ធ្លាប់បាន​អះអាងថា ​នៅពេលដែល​ស្ថានភាព​កូ​,វី,ដ​ស្ងប់ស្ងាត់​ គឺ​នាង​នឹងធ្វើ​ពិធី​ឡើងផ្ទះ​វិឡារ​ថ្មី​ផ្គួប​ជាមួយ​ខួបកំណើត​កូនស្រី​សំណព្វចិត្ត​របស់ខ្លួន​ ហើយនៅថ្ងៃទី៧ ខែកក្កដា នេះ នាងក៏បានរៀបចំកម្មវិធីតាមការគ្រោងទុក។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ស្រី​ម៉ូ​លីកា​ និយាយ​ថា ​ចំពោះ​ពិធីជប់លៀង​ធំ​នេះ ​គឺ​ហៅភ្ញៀវ​រហូតដល់​ទៅ​១០០​តុ​ឯណោះ​ ហើយ​ភ្ញៀវ​ដែល​នាង​បាន​អញ្ជើញ​នោះ ​មាន​លោកជំទាវ​ចិត្តធម៌ ហ៊ុន ស៊ី​ណាត និង​តារា​ធ្លាប់​រួម​អាជីព​ព្រមទាំង​អ្នកលក់​Online រួមទាំង​ដៃគូ​សហ​ការ​​រកស៊ី​ជាមួយ​នាង​ទាំងអស់​ផងដែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ដែរ​នោះ​ គឺ​នាង​បាន​ទិញ​រថយន្ដ​១​គ្រឿង​ម៉ាក​Jaguar​កាដូ​ឲ្យ​ដល់​កូនស្រី​នាង​ឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា សម្រាប់​ខួប​គម្រប់​២​ឆ្នាំ នេះ។ អ្វីជាការចាប់អារម្មណ៍ទៀតនោះ ម៉ូ​លីកា និងស្វាមី បានធ្វើការតុបតែងខ្លួន ដូចកូនក្រមុំ ចូលរោងការម្តងទៀត អ៊ីចឹង មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់។

ចំពោះលោក ជំទាវ ហ៊ុន ស៊ីណាត ដែលបានចូលរួមពិធីនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ភ្ជាប់ជាមួយសារ បញ្ជាក់ថា «សិរីសួស្ដីពិធីឡើងគេហដ្ឋានថ្មី និងខួបកំណើតចៅស្រីនុណ ច័ន្ទម៉ូនីកា​​ សូមជូនពរដល់កូនៗ និងចៅសុខចម្រើនគ្រប់ប្រការ​ សូម​ជ្រាបថា ល្ងាចនេះខ្ញុំឡាយឆ្លងទៅអ្នកមិនស្គាល់មួកមិនស្គាល់ម្កុដ»។​ ​

សូម​រម្លឹកថា ម៉ូ​លីកា បាន​ដឹក​ដៃ​តារា​សម្ដែង​លោក​ហុង មា​នុ​ណ ហៅ ឆា​នុ​ន រៀបការ​កាលពី​ថ្ងៃទី​១៨ ខែមករា​ឆ្នាំ​២០២០​និង​បាន​សម្រាល​កូនស្រី​ថ្ងៃទី​៥ ខែកក្កដា​ឆ្នាំ​២០២០។ ​ដោយសារតែ​មានការ​មមាញឹក​ក្នុង​អាជីវកម្ម​ផ្ទាល់ខ្លួន ម៉ូ​លីកា បាន​ផ្អាក​ឡើង​ច្រៀង​សម្ដែង​តាម​បណ្ដា​ឆាក​តន្ដ្រី​ទាំងឡាយ​រយៈ ពេល​ជាច្រើន​ខែ​មកហើយ​ខណៈដែល​ស្វាមី​នាង​លោក​ឆា​នុ​ណ វិញ​ក៏​មិនសូវមាន​ពេល​ថត​ភាពយន្ដ​ដូច​មុន​ទៀត​ដែរ​។​

គូស្នេហ៍​តារា​១​គូ​នេះ ​ត្រូវបាន​គេ​សរសើរ​ពី​ជីវភាព​របស់​ពួកគេ​ថា​ធូរធារ​ខ្លាំង ​ក្រោយ​ចាប់ដៃគ្នា​ជាង​២​ឆ្នាំ​នេះ​ ដោយ​ពេលនេះ​ មានផ្ទះ​យ៉ាង​ប្រណិត​ និង​ជិះ​រថយន្ត​ទំនើបៗ ​ខណៈដែល​អ្នក​ទាំងពីរ​ក៏​តែងតែ​បាន​លេចមុខ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​បន្ដបន្ទាប់​ផងដែរ តាមរយៈ​ការផ្ដល់​ជំនួយ​ដល់​តារា​ចាស់ជរា​គ្មាន​ទីពឹង ន​និង​ជនទីទ័លក្រ​មួយចំនួន​ជាដើម​។

គេចាំបានថា មួយរយៈមុនជីវិតគូរបស់ ម៉ូលីកា ហាក់ដូចជាមានភាពរកាំរកូសជាច្រើន តែចុងក្រោយនេះ គេសង្កេតឃើញថា ហាក់ពោរពេញទៅដោយសុភមង្គល ជាពិសេសក្រោយសម្រស់ក្រោមមុខកាំ.បិតរបស់នាងកាន់តែទាក់ទាញជាងមុន។

ម៉ូលីកា បាននិយាយថា «ពួកយើងប្រហែលជាគ្មានចំណុចល្អឥតខ្ចោះដូចគ្នាឆ្លងកាត់នូវរឿងរ៉ាវជាច្រើនផ្សេងគ្នា ប៉ុន្តែពួកយើងនឹងសាងភាពឥតខ្ចោះសម្រាប់គ្នាក្នុងពេលបច្ចុប្បន្នកាលដែលពួកយើងមានគ្នា»៕​


Related posts

Leave a Comment