ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា ថ្មីៗនេះ ប្រពន្ធថ្មី លាន អាហ្វ្រីលគីនីន ជាអ្នកលក់អនឡាញដែលមានឈ្មោះថា យូ លីណា នោះ បានឡាយវីដេអូនិយាយចំៗ ដោយមានការបន្ទរពីប្តី លាន អាហ្វ្រីលគីនីន ថា« មនុស្សឈ្មោះ អាល័ក្ខ ច្រើនតែជាស្រីច,ង្រៃលើលោកិយ ជាតិនេះខ្ញុំស៊យដែលបានជួប »។
ការលើកឡើងរបស់ប្តីប្រពន្ធមួយគូនេះ បើទោះគេដឹងថា ចង់សំដៅទៅលើអតីតភរិយា លាន អាហ្វ្រីលគីនីន កែវ វល័ក្ខ ឬយ៉ាងណាក្តី តែអ្វីដែលហួសចិត្តនោះគឺប្តីប្រពន្ធទាំងពីររូបនេះ និយាយជារួមទៅលើអ្នក ដែលមានឈ្មោះ ល័ក្ខ ទាំងអស់តែម្តង។
វីដេអូឡាយមួយនេះ គេឃើញថា មហាជនជាច្រើន ជាពិសេសអ្នក ដែលមានឈ្មោះ ល័ក្ខ បានសម្តែងការខឹ,ងស,ម្បារដោយអ្នកខ្លះបាននិយាយថា ល្មមៗបានហើយគ្មានសេចក្តីថ្លៃថ្នូរសោះដើរគេជេរគេឯង មួយប្រទេសទៅបានហើយឈ្លោះតែគ្នាឯងសោះ ខ្លះថាឈ្មោះ ល័ក្ខ មិនអីទេកុំឱ្យតែខាតល័ក្ខដូចមីងទៅបានហើយ។
ជាមួយគ្នានោះក៏មានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមឱ្យប្តីប្រពន្ធមួយគូនេះសុំទោសជាសាធារណៈចំពោះអ្វីដែលខ្លួនឡាយដៀ,លគេបែបនេះ ប៉ុន្តែយ៉ាងណាវីដេអូមួយនេះត្រូវបានលុ,បចោលបាត់ទៅវិញ។
ទោះវីដេអូនេះ លុបចោលក៏ពិតមែន តែសំឡេងនៃការរិះ,គន់ត នៅតែបន្តកើតមាន ទើបនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ប្រពន្ធថ្មី លាន អាហ្វ្រីលគីនីន បានសម្រេចឡាយសុំទោសមហាជនជាសាធារណៈចំពោះកំហុសឆ្គងមួយនេះ ។
អ្នកនាង បានរៀបរាប់ថា អ្នកនាងបាននិយាយលើសលស់ទៅកាន់បងប្អូនទាំងអស់ សង្ឃឹមបងប្អូនទាំងអស់គ្នា ដែលជាជនរួមជាតិខ្មែរ បានយល់ហើយអធ្យាស្រ័យ ចំពោះរូបអ្នកនាង និងស្វាមី។ សង្ឃឹមថា បងប្អូន នឹងទទួលបានអារម្មណ៍សប្បាយចិត្តសាឡើងវិញ អីចឹងខ្ញុំសូមអត់បកស្រាយម្ដងទៀតទេ ហើយចាប់ពីថ្ងៃនេះទៅ យើងសុំធ្វើជាវីដេកំប្លែង និងបង្រៀនបងប្អូន ដែលជាហ្វេនរបស់អ្នកនាងបន្តទៀត។
ភរិយាលោក អាព្រីលគីនីន បាននិយាយទៀតថា«ខ្ញុំសុំអភ័យទោសចំពោះវីដេអូ ដែលចេញទៅហ្នឹង។ ការពិតវីដេអូដើមរបស់វាខ្ញុំមិនបាច់និយាយអីទៀតទេ ប៉ុន្តែមានជនមួយចំនួន ដែលគាត់ឆ្លៀតឱកាសគាត់ក៏កា,ត់វីដេអូហ្នឹងទៅហើយខ្ញុំដឹងថាបងប្អូនជាច្រើនគាត់បានឃើញហើយខ្ញុំទទួលស្គាល់ថាវាជាកំ,ហុសអចេតនារបស់ខ្ញុំនិងគ្រួសារដូច្នេះបើខ្ញុំប្រើពាក្យសម្តីលើសលស់ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់នាងខ្ញុំសុំខន្តីអភ័យទោសចំពោះបងប្អូនទូទាំងប្រទេសដែលបានធ្វើឱ្យបងប្អូនទាំងអស់គ្នាខឹ,ងសម្បាលើរូបនាងខ្ញុំ»។
អ្នកនាងលើកឡើងដែរថា កាលដែលយើងខុសគឺត្រូវតែសុំទោសតែបើធ្វើខុសហើយមិនចេះសុំទោសគេ ហៅថាមនុស្សមិនស្គាល់ខុស។ អ៊ីចឹងយើងសុំអភ័យទោសហើយវាគឺជាកំហុសអចេតនាមួយ ដែលយើងការនិយាយស្តីលេងសើចទៅកាន់បងប្អូនទាំងអស់គ្នាដោយពុំបានគិតពិចារណាទុកជាមុន។
ក្នុងនោះ អ្នកនាង បានបញ្ជាក់ដែរថា ក្នុងការឡាយរយៈពេលជាង១ម៉ោងនោះ នៅចុងវីដេអូ អ្នកនាង បានធ្វើការសុំទោសមហាជនរួចហើយចំពោះការនិយាយប៉ះ,ពាល់នេះ ហើយបញ្ជាក់រួចហើយថា មិនប៉ះពាល់លើបងប្អូនណាទេ អ្នកនាងសំដៅតែទៅលើមនុស្សម្នាក់ប៉ុណ្ណោះ។ តែគេកា,ត់យកតែកន្លែងនាងមានកំហុសយកទៅបង្ហោះ។ វីដេអូនោះ អ្នកនាង លុបចោលហើយ កុំអី អ្នកនាង យកមកបង្ហាញឲ្យបងប្អូនមើល៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖