កីឡាករ ផល សោភ័ណ្ឌ ពិតជាមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយបន្ទាប់ពីរូបគេបានបំបែកកំណត់ត្រាប្រកួតមិនដែលចាញ់ក្នុងទឹកដីកម្ពុជារបស់កីឡាករថៃ ហ្វុនលួង ដោយយកឈ្នះដោយពិន្ទុ។
យោងតាមការម្ភាសន៍ជាមួយអ្នកកាសែត កូនសិស្សលោកគ្រូ ញ៉ូវ ម៉ាក រូបនេះបាននិយាយថា រូបគេបានសិក្សានិងតាមដានរាល់សកម្មភាពប្រកួតរបស់ ហ្វុនលួង ទាំងក្នុងនិងក្រៅស្រុកដោយមើល YouTube។
សោភ័ណ្ឌ បន្តថា ខ្លួនត្រូវតែប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងនិងសិក្សាអំពីក្បាច់ប្រកួតរបស់ហ្វុនលួងឲ្យបានច្រើនហើយនៅពេលប្រកួតលើសង្វៀន ខ្លួនមិនចេះតែចេញអាវុធផ្តេសផ្តាស់នោះទេព្រោះថៃរូបនេះពូកែខាងវៃសងដូច្នេះហើយទើបរូបគេចូលចិត្តបញ្ឆោត ហ្វុនលួង ឲ្យចេញមុនទើបព្យាយាមវ៉ៃសងតាមក្រោយវិញ។
កូនសិស្សមកពីក្លិបតាឡីដំរីមានរិទ្ធរូបនេះបានបញ្ជាក់ថា ពេលនេះ ហ្វុនលួង ល្អជាងពីមុនឆ្ងាយណាស់ទាំងជំហរទាំងកម្លាំងប៉ុន្តែរូបគេបានត្រៀមខ្លួនល្អនិងចេះវ៉ៃចេញវ៉ៃចូលតាមកាលៈទេសៈ៕