បែក​គ្នា​បាត់ហើយ! ក្រោយ​ពេជ្រ សូលីកា ចូល​ពេទ្យ, ប្ដី​នាង បញ្ជាក់​ពី​ការ​ចែក​ផ្លូវ​គ្នា ហើយ​បាន​ត្រឹម​ជូនពរ​ថា…(មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេសង្ស័យថា កំពុងបាក់បែកជាមួយស្វាមីរបស់នាង ដោយសារតែ តារា​ស្រី​រូបនេះ ហាក់​បង្ហាញ​តម្រុយ​ចម្លែកៗ​លើ​Story​គណនី Instagram របស់ខ្លួន ដូចជា កាលពីដើម​ខែមេសា កន្លងទៅ ក្នុង​ថ្ងៃ​April ‘s Fool Day រូបនាង​ធ្លាប់​បង្ហើប​ថា ខ្លួន​ក្លាយជា​Single mom។

ជាពិសេស ក្នុង​ថ្ងៃ​ជូន​ដំណើរ​ឪពុកម្តាយ​ត្រឡប់​ទៅ​ក្រៅប្រទេស​វិញ ស្វាមី​តារា​ស្រី ពេជ្រ សូលី​កា បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក ប៉ុន្តែ​ក្នុងនោះ គ្មាន​វត្តមាន​របស់ តារា​ស្រី​រូប​នេះ​ឡើយ។ ក្រោយ​ពី​មាន​ការ​សង្ស័យ​បែប​នេះ​ តារាស្រីរូបនេះ ក៏ឆ្លៀតបកស្រាយ ពេលឡាយលក់ផលិតផលនោះ។

តារាចម្រៀង ពេជ្រ សូលីកា បញ្ជាក់​ថា «​ជឿ​តាម​ព័ត៌មាន​ទៅ ខ្ញុំ​មិនបាន​បង្ខំ​ឲ្យ​មក​ជឿ​ខ្ញុំ​ទេ ធម្មតា មនុស្ស​រស់នៅ​ជាមួយគ្នា ដូច​ចាន​អញ្ចឹង កាលណា​យើង​លាង​ហើយ ចាន​វា​ច្រើន កាលណា​ដាក់​ប៉ាច់ វា​តែងតែ​ឮ​ហើយ​ត្រូវ​អត់​? អីចឹង​វា​តែងតែ​ងងក់ វា​តែងតែ​ង៉ិកង៉ក់​អី​តិចតួច​ហើយ ហ្នឹងហើយ ហើយ​វា​ក៏​មិនដែល ជីវិត​តារា​វា អត់​ចេះ​ខឹង​ទេ​…»។

តាមរយៈនេះឃើញថា នៅពេលនោះ ពេជ្រ សូលីកា ទទួលស្គាល់ថា មានបញ្ហាតិចតួចជាមួយគ្នាមែន តែមិនបានបញ្ជាក់ថា បែកបាក់ឡើយ។ ប៉ុន្តែនៅពេលនេះ អ្វីៗគ្រប់យ៉ាងត្រូវបានលាតដាង ដោយនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ប្ដីរបស់នាង បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។

លោក​ គឹម ហាន បានបង្ហោះសារនៅលើអ៊ីនស្ដាក្រាមរបស់ខ្លួនជាភាសាអង់គ្លេស ហើយត្រូវបានសម្រួលជាសាភាខ្មែរថា ពេញមួយទំនាក់ទំនងរវាង ពេជ្រ សូលីកា និងខ្ញុំ ពួកយើង បានចែករំលែកនូវ​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ជាច្រើន ដែលពោរពេញដោយក្តីស្រលាញ់។ ដំណើររបស់ពួកយើងរហូតមកដល់ថ្ងៃនេះ បាននាំមកនូវកូនប្រុសដ៏ស្រស់ស្អាតWednesday Ari។

បន្ទាប់ពីការពិចារណាជាច្រើនក្នុងពេល​វេលា​ដ៏​អស្ចារ្យ​មួយ យើងបានឈានដល់ការសន្និដ្ឋានថា យើង មានភាពល្អប្រសើរក្នុងនាមជាសហឪពុកម្តាយ និងមិត្តភក្តិ ជាពិសេសសម្រាប់កូនប្រុសរបស់យើង។

ខ្ញុំសូមជូនពរឱ្យនាងជួបតែសេចក្តីសុខ គ្រប់អ្វីដែលនាងសុបិន និងជាពិសេសដើម្បីបន្តយកឈ្នះក្នុងជីវិត។ ដោយក្តីស្រឡាញ់ និងគោរព ពីក្រុមគ្រួសារខ្ញុំ និងខ្ញុំ, ហាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនលើកជាសំណួរថា «ជំងឺស្ត្រេសត្រូវព្យា,បាលដោយវិធីណា? ហើយអាចប៉ះពាល់ដល់កម្រិតណា?»។

ដោយឡែក នៅលើគណនីអ៊ីនស្តាក្រាមវិញ តារាចម្រៀង ពេជ្រ សូលីកា បង្ហោះសារលើStory យ៉ាងភ្ញាក់ផ្អើល និងគួរឲ្យបារម្ភថា «ស្គាល់ហើយរសជាតិ មិនដែលទេ ក្នុងមួយជីវិតនេះ គិតច្រើនពេករហូតដល់ចូលពេ.ទ្យ»។

តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានចម្ងល់ និងបារម្ភជាខ្លាំង។ក្រោយពីមានការសួរសុខទុក្ខ ពីសំណាក់អ្នកគាំទ្រនោះ ពេជ្រ សូលីកា បានសម្រេចធ្វើវីដេអូបង្ហោះក្នុង Story គណនីInstagram ដោយបង្ហើបថា រូបនាងធ្លាប់ត្រូវមហាជន ដាក់​រហស្សនាម​ជា ស្ត្រីរឹងមាំ ដែលកន្លងមកតែងហែលឆ្លងបញ្ហាគ្រប់ជំពូក ដាក់ក្នុងចិត្តតែម្នាក់ឯង រហូតដល់ពេលមួយ ដែលបញ្ហាទាំងនោះកកគរលើគ្នា ដាក់បន្ថែមទៀតលែងរួច ក៏ធ្វើឲ្យគិតច្រើន គេងមិនលក់។

ក្នុងនោះ រូបនាងបង្ហើបថា អាការៈសព្វថ្ងៃនេះគឺ គិតច្រើន កើតទុក្ខ ត្រូវការមនុស្សច្រើននៅជិតខ្លួន យប់អាធ្រាតគេងលែងលក់ ឬថប់ដង្ហើម ប៉ុន្តែ ខណៈពេលនេះ រូបនាងក៏រកខ្លួនឯងមិនទាន់ឃើញថា វាកើតឡើងព្រោះ ស្ត្រេស ជំ.ងឺថប់ដង្ហើម ឬក៏មកពីបញ្ហាសុខភាពផ្សេងនោះឡើយ។ ក្រោយពីនាងបកស្រាយបែបនេះ ស្រាប់តែនៅព្រឹកថ្ងៃទី៨ ខែកក្កដា ប្ដីរបស់នាងបង្ហោះសារក្នុងStory អ៊ីនស្ដាក្រាម បង្ហាញពីការបែកបាក់គ្នាតែម្ដង៕



Related posts

Leave a Comment