មិនសើចមិនយំទេ! ក្រោយ ពេជ្រ សូលីកា និងស្វាមី បែកគ្នា, ហ្វីយ៉ាតា ដែល​ធ្លាប់​ជា​មិត្ត​ជិតដិត​ លើក​ឡើង​ថា…(មានវីដេអូ)

ប្រិយមិត្តមួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា ពេលនេះ ទំនាក់ទំនងស្នេហារបស់តារាចម្រៀង ពេជ្រ សូលីកា និង លោក គឹម ហាន បានឈានដល់ផ្លូវបំបែកហើយ ដោយបន្សល់ទុកនូវកូនប្រុសម្នាក់ជាដំណ,ឈាមរួមគ្នា។

ជុំវិញរឿងនេះ កន្លងមក ពេជ្រ សូលីកា ធ្លាប់បង្ហើបខ្លះៗហើយថាចានក្នុងរាង តែងប៉ះទង្គិចគ្នា តែនាង ហាក់គ្មានចេតនា លើកយករឿងគ្រួសារបែ,កបាក់មកបង្ហាញមហាជនឲ្យបានដឹងនោះឡើយ តែពេលនោះ ដោយសារតែមានអ្នកគាំទ្រមួយចំនួនលើកជាចម្ងល់ច្រើន រហូតដល់សារព័ត៌មានចុះផ្សាយ ទើបនាងឆ្លៀតបកស្រាយបន្តិចទៅ។

ទោះនាងខំលាក់បាំងប៉ុណ្ណា តែអតីតស្វាមីរបស់នាង បានបង្ហោះសារនៅលើStoryបង្ហាញពីទំនាក់ទំនងរបស់ពួកគេឈានដល់ផ្លូវបំបែកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ធ្វើឲ្យអ្នកគាំទ្រ និងមហាជនមួយចំនួន មានការចាប់អារម្មណ៍ជាខ្លាំង។

រំលឹកដល់ពេល ពេជ្រ សូលីកា ទាក់ទងជាមួយអតីតស្វាមីពីដំបូងនោះ អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ដែលជាមិត្ត​ជិតស្និទ្ធ​ជាមួយ តារាចម្រៀងរូបនេះ ធ្លាប់ដាស់តឿនរូបនាងហើយថា កុំឲ្យយកឲ្យសោះ ព្រោះមិនមែនជាបុរសល្អ។ នាងអះអាងបែបនេះ ដោយសារនាងជាអតីតសង្សាររបស់អតីតស្វាមី ពេជ្រ សូលីកា ផងដែរ។

ទោះយ៉ាងណា ពេលនោះ ពេជ្រ សូលីកា មិនត្រឹមតែមិនស្ដាប់នោះទេ ថែមទាំងបង្កជ,ម្លោះជាមួយគ្នាកក្រើកអស់បណ្ដាញសង្គមហ្វេសប៊ុកថែមទៀតផង។ លុះដល់ពេលពេជ្រ សូលីកា មានរឿង ក៏មានអ្នកគាំទ្រមួយចំនួន បានប្រាប់រឿងនេះទៅកាន់ហ្វីយ៉ាតា។

ជាការឆ្លើយតប ហ្វីយ៉ាតា បានបង្ហោះសារ បញ្ជាក់ជំហរថាថា ​«​សុំ​មនុស្ស​មួយ​ចំនួន​បើ​ពិតជា​ស្រឡាញ់​ខ្ញុំ សូម​មិនបាច់​យក​រឿង ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ខ្ញុំ​មក​ប្រាប់​ខ្ញុំ​ទេ​ ខ្ញុំ​អហោសិកម្ម​ឱ្យ ទៅគ្រប់​មនុស្ស​ ដែល​ធ្វើ​មិនល្អ​ដាក់​ខ្ញុំ​អស់ហើយ មិន​ថា​ធ្លាប់​មើ,លងាយ​ខ្ញុំ​ក្នុងនាម​ខ្ញុំ​ជា single mum​ឬ ធ្លាប់​និយាយ​មិនល្អ​ពី​ខ្ញុំ កុ,ហក​បោ,កប្រាស់​ឬ អ្វី​ក៏ដោយ អញ្ចឹង​ខ្ញុំ​សុំ​មិនឮ​អ្វី​ទាំងអស់​។

រាល់ថ្ងៃ​ខ្ញុំ​រស់​ជា​ខ្លួន​ខ្ញុំ ខំ​រកស៊ី​ធ្វើការ​ចិញ្ចឹម​កូន ត្រៀម​សម្រាប់ អនាគត​កូន​ទៅ​ថ្ងៃមុន ​និង​អនាគត​ខ្លួនឯង​រឿង​អ្នកណា​យ៉ាងម៉េច​ខ្ញុំ​មិន​ដឹង​ទេ ព្រោះ​កន្លងមក​ខ្ញុំ​ធ្លាប់​ដាស់តឿន​ហើយ ខ្ញុំ​ជឿថា​ពេលវេលា ​នឹង​បើកភ្នែក​មនុស្ស​មួយចំនួន​អាច​មើលឃើញថា ​កន្លងមក​អ្វីដែល​ខ្ញុំ​ធ្លាប់​និយាយ​ដាស់តឿន​គឺ​សុទ្ធតែជា​ការពិត​ និង​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​គេ​ល្អ តែ​ការជ្រើសរើស​គឺជា​របស់​មនុស្ស រើស​តបស្នង​ទៅ​អំពើ​នោះ​ដោយ​បែបណា​ជា​កម្មផល​របស់​គេ​។​

អីចឹង​សម្រាប់​អ្នក​ ដែល​ស្រឡាញ់​រាប់អាន​ខ្ញុំ​ពិតប្រាកដ សុំ​កុំ​និយាយ​រឿង​ ដែល​មិន​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ប្រាប់​ខ្ញុំ​អី ខ្ញុំ​មិន​ត្រូវការ​សើច​យំ​អ្នកណា​ទេ​. ព្រោះ​ខ្ញុំ​គិត​រឿង​បា,ប​បុណ្យ​ដោយសារតែ​គ្រប់យ៉ាង​ដែល​យើង​សាង​វា​នឹង​សង​យើង​នៅក្នុង​ជាតិ​នេះ​មិន​ចាំបាច់​ជាតិ​ក្រោយ​។ ការលើកឡើង​របស់ ថៃ នារី​សុជាតា បានធ្វើឱ្យ​ហ្វេ​នៗ​សរសើរ​ពី​ទឹកចិត្ត​របស់​នាង​ផងដែរ»។

គួរបញ្ជាក់ថា សព្វថ្ងៃ ថៃ នារីសុជាតា ដែលជា Freshie Girl និងជាប្អូនស្រីរបស់អតីតតារាសម្តែង ថៃ នរៈពិទូរ្យ នោះ កំពុងតែមានក្តីសុខជាមួយដៃគូថ្មីជាបុរសជនជាតិបរទេសរូបស្រស់សង្ហាម្នាក់ ហើយជារឿយៗពួកគេតែងបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមនៅក្នុងបណ្តាញសង្គម។ អ្វីដែលចាប់អារម្មណ៍ក្នុងដែលអតីតមិត្តភក្តិ និងអតីតសង្សាររបស់ខ្លួនជួបរឿងបែកបាក់កណ្តាលផ្លូវ ថៃ នារីសុជាតា មិនបានសើចយំអ្វីទេ៕


Related posts

Leave a Comment