ក្រោយពីលែ,ងលះជាមួយពូម៉ៅ, អ្នកស្រី ទ្រី ដាណា បច្ចុប្បន្ន កំពុងរស់នៅជាអ្នកម្ដាយSingleឬអ្នកមេម៉ាយកូន៣ ជាមួយនឹងមុខជំនាញកាន់ណែនក្នុងដៃ ទ្រព្យសម្បត្តិវាល់លានដុល្លារ អ្វីៗក៏មានដែរ ខ្វះតែស្នេហាស្មោះត្រង់មួយប៉ុណ្ណោះ ហើយឥឡូវនេះ ក៏បានប្រកាសរកឃើញស្នេហ៍ពិតទៅទៀត។
មុននឹងប្រកាសរកឃើញអ្នកស្អំបេះដូង, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ធ្លាប់រំលឹកបើកកកាយពីជីវិតអតីតកាលថា ខ្លួនរស់នៅក្នុងការកុ,ហក បោ,កប្រា,ស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោ,កប្រា,ស់។
អ្នកស្រី អះអាងថា អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោ,កខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។
ទោះយ៉ាងណា នៅពេលនោះ អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។
ដោយឡែក ថ្មីៗនេះ អ្នកស្រី បានប្រកាសរកឃើញអ្នកស្អំបេះដូងហើយ ដោយឲ្យឃើញតែរូបបែរខ្នងប៉ុណ្ណោះ ហើយមើលតាមរូបរាងឃើញថា បុរសនោះ ពិតជាសង្ហា ហើយត្រូវទៅនឹងលក្ខខណ្ឌ របស់អ្នកនាងជ្រើសរើសតែម្ដង។ ក្នុងការបង្ហាញតែរូបបែរខ្នងនេះ ថៅកែហាងពេជ្រចិត្តធម៌ខាងលើ ក៏បានប្រកាសប្រាប់មហាជនថា ជិតបានឃើញមុខ និងបានស៊ីការផងដែរ។
ងាកមកអ្នកគាំទ្រវិញ ពេលដែលអាយដលរបស់ពួកគេ កាន់តែលាក់បាំង ពួកគេកាន់តែចង់ដឹង រហូតស្រាវជ្រាវ ស៊ើបអង្កេត មើលតាមរូបផុសៗកន្លងមក ធៀបនឹងរូបអ្នកស្រី ទ្រី ដាណា ផុស រហូតសន្និដ្ឋានដឹងថា បុរសរូបនោះជាអ្នកណា។ ពួកគេ ភាគច្រើន បានសន្និដ្ឋានថា បុរសម្នាក់នេះ ជាតារាសម្ដែង សេង មង្គល។
ទោះយ៉ាងណា នៅពេលដឹងថា បុរសរូបនោះ អាចជាតារាសម្ដែង សេង មង្គល នោះ អ្នកខ្លះលើកឡើងថា នេះអាចគ្រាន់តែជាការសម្ដែងក្នុងMVប៉ុណ្ណោះ មិនមែនជាស្នេហាពិតឡើយ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនារូបថត និងវីដេអូ ខាងក្រោមនេះ ៖