កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះ «គ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត វ៉ា ម៉េង» បានបង្ហោះសារដ៏រំជួលចិត្តមួយរបស់គ្រូពេទ្យ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះឯកឧត្ដម ហ៊ុន ម៉ាណែត បានឃើញ ក៏បានធ្វើការជូនពរថា «ជូនពរប្អូននិងគ្រូពេទ្យជួរមុខទាំងអស់ ជាពិសេសគ្រូពេទ្យព្យា.បាលនៅក្នុងបន្ទប់ស.ង្គ្រោះបន្ទាន់ទទួលបានជោគជ័យក្នុងការជួយព្យា.បាលនិងសង្គ្រោះអ្នកជំងឺ»។
ដោយឡែកនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមហ៊ុន ម៉ាណែត បានយកសារមួយទៀតរបស់គ្រូពេទ្យ មកបង្ហោះ ធ្វើឲ្យមហាជនឃើញហើយរន្ធ.ត់ចិត្ត អាណិតគ្រូពេទ្យជាពន់ពេក រួមទាំងឧត្តម ហ៊ុន ម៉ាណែត ដែលជាអ្នកបង្ហោះនោះផ្ទាល់តែម្ដង។
ឯកឧត្តមហ៊ុន ម៉ាណែត បានបង្ហោះសារនៅរសៀលនេះថា «សារពីគ្រូពេទ្យ! អានហើយ រន្ធ.ត់ចិត្តអាណិតពិតមែន។ នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វើដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់.ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យា.បាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។
ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បីសេចក្តីសុខរបស់ប្រជាជនខ្ញុំ។ កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យា.បាលចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ ទើបខ្ញុំត្រូវលះបង់ខ្លួនឯងប្រឡូកជាមួយមេ.រោគដែលយើងមើលមិនឃើញនេះ ព្រោះខ្ញុំក៏សង្ឃឹមថា នឹងបានឆាប់ចប់ ត្រលប់ទៅជុំគ្រួសារខ្ញុំវិញដែរ។
រាល់ថ្ងៃ រត់ទាំងយប់ទាំងថ្ងៃ ឈរហាលថ្ងៃហាលខ្យល់ ក្តៅរាប់ម៉ោងនៅមុខផ្ទះគេ ក្នុងសំលៀកបំពាក់ក៏ហប់ពិបាកដកដង្ហើម ដើម្បីទទួលអ្នកជំងឺ និងដឹកយកទៅព្យា.បាល។ អ្នកពាក់ម៉ាស់ថា ហប់ពិបាកដកដង្ហើម តែខ្ញុំគិតថាវាងាយស្រួលឆ្ងាយណាស់ជាងដកដង្ហើមតាមបំពង់ខ្យល់។
អ្នកថាអផ្សុកណាស់នៅក្នុងផ្ទះ មិនបានជួបជុំមិត្តភក្តិ ដើរផឹកស៊ី ចូលហូបតាមហាងនានា តែខ្ញុំគិតថា ការនៅផ្ទះរបស់អ្នកវាងាយស្រួលឆ្ងាយណាស់ ឆ្ងាយជាងការរស់នៅក្នុងពេទ្យ។ សូមអ្នកយល់ថា ជីវិតអ្នកមានតម្លៃនៅពេលជំងឺមិនទាន់មកដល់ តែពេលអ្នកឆ្លងជំងឺ អ្នកនឹងយល់ថា ការជាសះស្បើយពីជំងឺ ពិតជាមានតម្លៃណាស់។
ដូច្នេះសូមអ្នករក្សាការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនអ្នក គ្រួសារអ្នក សហគមន៍យើង និងក៏ដើម្បីខ្ញុំជាគ្រូពេទ្យដែរ។ ខ្ញុំលះបង់គ្រួសារ ស្នាក់នៅពេទ្យដើម្បីព្យា.បាលអ្នកជំងឺហើយ តើអ្នកអាចជួយខ្ញុំដើម្បីកុំឱ្យក្លាយជាអ្នកជំងឺម្នាក់ទៀតបានទេ? អរគុណទុកជាមុន»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយឈ្មោះ «គ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត វ៉ា ម៉េង» បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារយ៉ាងរំជួលចិត្តថា «ខ្ញុំបាទនិងក្រុមការងារក្នុងមន្ទីរពេទ្យមិត្ភាពខ្មែរសូវៀត បានព្យាយាមតថ្លៃជាមួយយោមរាជដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជំងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែនដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និង បានយកជីវិតរបស់គាត់ពីមច្ចុរាជ ហើយក្រុមគ្រូពេទ្យនៅទីនេះ បានព្យាយាមអស់ពីលទ្ធភាពហើយ។
ហើយស្ថានភាពរបស់លោកគ្រូអឹម សុភី ក៏បានល្អប្រសើរច្រើនហើយចំពោះមុខ។ ក្រុមការងាររបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក៏ជូនពរអោយលោកពូបានជាសះស្បើយក្នុងពេលឆាប់ៗ។ អ្វីដែលយើងត្រូវធ្វើយើងបានធ្វើអស់ហើយ សង្ឃឹមថាទេវតា នឹងតាមថែរក្សាអ្នកជំងឺទាំងបានឆ្លងផុតពីសោកនាដកម្មមួយនេះ។ អ្នកជំងឺនៅតែបន្តស្លា.ប់ រីឯគ្រូពេទ្យនៅតែបន្តខិតខំអោយអស់ពីលទ្ធភាពក្នុងការតថ្លៃនិងយោមរាជដើម្បីយកជីវិតពួកគាត់ជូនទៅគ្រួសាររបស់អ្នកជំងឺ។
ការបែកបាក់ និងបាត់បង់សមាជិកគ្រួសារមួយ ដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសព មុនពេលបូជាសព ពិតជាពិបាកទទួលយកណាស់ រីឯសាកសពក៏មិនអាចបញ្ជូនទៅស្រុកកំណើត។ អារម្មណ៍មួយនេះ ខ្ញុំសង្ឃឹមថាបងប្អូនពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូនមេត្តាគោរពនូវគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួន។
ខ្ញុំបាទ គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លើកដៃប្រណមបួងសួងដល់ទេវតាតាមថែក្សារប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយ បានឆ្លងផុតសោកនាដកម្មមួយនេះ ហើយក៏សង្ឃឹមថាគ្រោះកាចមួយនេះនឹងឆាប់រលត់ទៅវិញ»៕