ចា,ក់​ដោតណាស់! ក្រោយ​ស្នេហា​ ពេជ្រ សូលីកា ​ដល់​ផ្លូវ​បំបែក, លោក សុវណ្ណ រិទ្ធី ​ដាស់​តឿ,ន​ថា ជីវិត​គូ អ្នក​មិន​អាច…(មានវីដេអូ)

លោកអ្នក បានជ្រាបរួចមកហើយថា ពេលនេះចំណងស្នេហ៍របស់តារាចម្រៀង ពេជ្រ សូលីកា និងលោក គឹម ហាន បានឈានដល់ផ្លូវបំបែកទៅហើយ ក្រោយពីឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នារយៈពេល២ឆ្នាំនោះ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេមានការខកចិត្តយ៉ាងខ្លាំង។

ការខកចិត្តនេះ ដោយហេតុថា ស្នេហារបស់ពួកគេ មានការចាប់ផ្ដើមយ៉ាងល្អ ដោយនាពេលកន្លងទៅ ពួកគេឡើងកម្មវិធីមួយជាមួយគ្នា ហើយអតីតស្វាមីរបស់ពេជ្រ សូលីកា ថែមទាំងសរសើរនាងពេញៗមាត់ និងប្រាប់ពីមូលហេតុនៃការជ្រើសរើសនាងជាគូជីវិតទៀតផង។

លើសពីនេះ ក៏មានអ្នកគាំទ្រមួយចំនួនទៀត ធ្លាប់សរសើរថា ពេជ្រ សូលីកា ថាបានរកឃើញបុរសពិតចូលមកក្នុងជីវិត ធ្វើឲ្យរូបនាងស្រស់បំពង្រឡើងទៀតផង ដោយហេតុថា ពេជ្រ សូលីកា ជួបរឿងព្យុះភ្លៀងជាច្រើនក្នុងជីវិត ទម្រាំបានស្គាល់បុរសម្នាក់នោះ។ តែចុងក្រោយពួកគេបែរជាបញ្ចប់ទៅយ៉ាងបែបនេះទៅវិញ។

គេមិនដឹងថា ពួកគេបែកគ្នា ដោយសារមូលហេតុអ្វីនោះដែរ តែក្រោយពេលអតីតស្វាមីប្រកាសដំណឹងនេះ ពេជ្រ សូលីកា បានបង្ហោះសារផ្ដាំទៅកូនប្រុសរបស់ខ្លួនថា «ខ្ញុំ នឹងបង្រៀនកូនប្រុសរបស់ខ្ញុំឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន

រៀនកុំកុ,ហក កុំក្ប,ត់ កុំអាត្មានិយម កុំអំ,នួតលើខ្លួនឯង កុំបោ,កប្រា,ស់ កុំធ្វើបា,បចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិ,ចក,ល កុំហឺហានឹងរបស់ក្លែងក្លាយ

កុំងប់ងុលទៅ​ទង្វើ​របស់ខ្លួនបាន​ប្រ,ឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុស ដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។

ងាកមក លោក សុវណ្ណរិទ្ធី ដែលមានបញ្ហាគ្រួសារបែកបាក់ដែរ និងធ្លាប់Live សម្ភាសន៍ពេជ្រ សូលីកា ធ្វើការបកស្រាយផ្អើលបណ្ដាញសង្គមហ្វេសប៊ុក កាលពីអំឡុងឆ្នាំ២០១៩នោះ បានលើកឡើងថា «រឿងជីវិតគូ​អ្នកមិនអាចមើលដឹងត្រឹមតែរូបថតតាមហ្វេសប៊ុកឡើយ! ចូលកុំសើចយំជីវិតបែកបាក់របស់គេថ្ងៃនេះ! ព្រោះថ្ងៃស្អែក ឬថ្ងៃខាងមុខជីវិតអ្នកក៏ត្រូវមានគូរដូចគេដែរ។ អ្នកត្រូវយល់ថា ជីវិតប្តីប្រពន្ធ មិនងាយដូចសរសេររឿងនិទានឡើយ»។

ក្រោយមក ទំនងមិនអស់ចិត្ត អ្នកសារព័ត៌មានដ៏ល្បីរូបនេះ បានបង្ហោះសារទៀតថា «គូរជីវិត! ពិបាកជាងគូរគំនូរ! បើម្នាក់ប្រឹងគូរ ម្នាក់ទៀតប្រឹងលុ.ប ថ្ងៃមុខគឺមានតែពាក្យថាបែកបាក់! ខ្ញុំបានឆ្លងកាត់ជីវិតបែកបាក់មួយនេះរួចហើយ ​ ទើបខ្ញុំយល់ច្បាស់»៕



Related posts

Leave a Comment