ផ្អើលហ្វេន! ពូចក់ ច្រៀងបទ «លទ្ធផលស្មោះពេក» ជាមួយម្ចាស់ដើម កក្រើកឆាក រហូតម្នាក់ៗលើកឡើងថា​…(​មាន​វីដេអូ​)

ស្រប​ពេល​រឿងរ៉ាវ​ក្ដីក្ដាំ​របស់​ខ្លួន​ជាមួយ​អ្នកនាង ទ្រិ​ញ ផល្លា មិនទាន់​ដឹង​លទ្ធផល ដោយ​រង់ចាំ​ការសម្រេច​ពី​តុលាការ​នោះ​, ពេល​ថ្មីៗ​នេះ លោក​ជឿន ប៊ុ​កចក់ ហៅ​អេ​ដ​មីន ជីងចក់ ឬ​ជីងចក់ បានបង្ហាញ​វត្តមាន​ជាមួយ​តារា​ចម្រៀង​មាឌ​ល្អិត​ កែវ វាសនា នៅ​ACE Lounge and Restaurant​។​


ក្រោយ​បង្ហាញ​វត្តមាន​ជាមួយគ្នា​រួចមក នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២២​នេះ តារា​ចម្រៀង កែវ វាសនា បាន​បង្ហោះ​វីដេអូ​ច្រៀង​ជាមួយ​គ្នា​នេះ ដោយ​ដាក់​Caption​ថា «​យប់មិញ​ពូ​ចក់​សុំ​សេដ​»​។ តាមរយៈ​ការ​បង្ហោះ​នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។​

ដោយ​ឃើញ​បែបនេះ ពូ​ចក់ ចូល​ទៅ​ខំ​មិន​លើក​ជា​សំណួរ​ថា «​ពូ​សួរ​មួយ​ក្មួយៗ ពូ និង ប្រូ ស្នា មួយណា​ច្រៀង​ពីរោះ​ជាង​? ជា​ការ​ឆ្លើយតប លោក កែវ វាសនា បាន​បញ្ជាក់​ថា «​និយាយ​ទៅ​ច្រៀង​ម្យ៉ាង​ម្នាក់ ​តែ​កាយវិការ កែវ​វាសនា​សុំ​ចាញ់​ហើយ​»​។ ងាក​មក​ អ្នកគាំទ្រ បាន​ឆ្លើយ​បែប​លេងសើច​ថា «​ពូ​ចក់​ច្រៀង​ពីរោះ​ជាង (​ពូ​សុំ​អាវ​មួយ​), ពូ​ច្រៀង​ពីរោះតែ​សម្រាប់​ខ្មុំ​គឺ NO»។

នៅ​ថ្ងៃ​ដដែល​​​ បុរស ដែល​ទើប​ប្រកាស​ចា,ក់​សោ​បេះដូង៣៦៥ថ្ងៃរូបនេះ បាន​បង្ហោះ​រូបថត​ជាមួយគ្នា​ជាច្រើន​សន្លឹក​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ«Choeun Chork» ហើយ​ដាក់​Caption​ថា «​លទ្ធផល​ស្មោះ​ពេក​! បកស្រាយ​រួម​ជាមួយ​ម្ចាស់​ដើម កែវ វាសនា Ft កែវ ជីងចក់ (ACE night club)»​។​

តាមរយៈ​នេះ​ មានការ​លើកទឹកចិត្ត និង​ផ្ដល់​យោបល់​ថា «​ស្អាត​តិច​វិញ​ហើយ ប្អូនប្រុស សប្បាយៗ​មាន​បងប្អូន​កូនក្មួយ​មា​មី​ជាច្រើន ផ្តល់​កម្លាំង​៧០ ហើយ​សុទ្ធតែ​មនុស្ស​ល្អៗ ចឹ​ង​ប្រឹង​ញាំ ប្រឹង​គេង​. ដើម្បី​ធ្វើដំណើរ​ដើរ​ទៅមុខទៀត​. ស៊ូៗ​, ពូ​ចក់​ពេល​ដើរទៅ​ណា​មក​ណា​ពូ​ពាក់អាវ​ការពារ​ផង ខ្ញុំ​ខ្លាច​គេ​លួ.ច​ធ្វើបាប​ពូ ខ្ញុំ​បារ​ម្ភ​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖


Related posts

Leave a Comment