កាន់តែស្រណោះ! ក្រោយ​ ពេជ្រ សូលីកា និង ស្វាមី​បែក​គ្នា ស្រាប់តែ​អតីត​ឪពុក​ក្មេក​​ ​និយាយ​បែប​នេះ​ចំពោះ​​កូន​នាង​ថា…(មានវីដែអូ)

គេ​ចាំ​បាន​ថា ដំណឹង​បែកបាក់​ស្នេហា​របស់​តារា​ចម្រៀង ពេជ្រ សូលី​កា ត្រូវបាន​អ្នកគាំទ្រ​សង្ស័យ​អស់​រយៈពេល​យូរ​ដែរ​ហើយ ហើយក៏​តែងតែ​ឆ្លៀត​សាកសួរ​តារា​ចម្រៀង​រូប​នេះ ​​នៅពេលនាង​ឡាយ​លក់​ផលិតផល​។​

​កន្លងមក ដោយមាន​ការ​សួរនាំ​ច្រើនពេក​នោះ ទើប​នាង​ដាច់ចិត្ត​និយាយ​ទៅ​ថា ចាន​ក្នុង​រាវ តែងតែ​ប៉ះទង្គិច​គ្នា ជា​រឿង​ធម្មតា​។ តែ​តាម​ការ​កត់សម្គាល់ ស្ត្រី​ដ៏​រឹងមាំ​រូបនេះ មិន​ចង់​បង្ហាញ​រឿង​បែកបាក់​នេះ ឲ្យ​មហាជន ឬ​អ្នកគាំទ្រ​របស់ខ្លួន​បានដឹង​នោះឡើយ ដោយ​ចង់​បញ្ចប់​ទៅ​ដោយ​ស្ងាត់ៗ​។​

​ទោះយ៉ាងណា ពេល​នាង​ចូល​ពេក​នោះ ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​សង្ស័យ​កាន់តែខ្លាំង តែ​រូបនាង បកស្រាយ​ថា អាកា​រៈ​សព្វថ្ងៃនេះ​គឺ គិត​ច្រើន កើតទុក្ខ ត្រូវការ​មនុស្ស​ច្រើន​នៅ​ជិត​ខ្លួន យប់​អ​ធ្រា​ត​គេង​លែង​លក់ ឬ​ថប់ដង្ហើម​។ នាង​ថា រូបនាង​ក៏​រក​ខ្លួនឯង​មិនទាន់​ឃើញថា វា​កើតឡើង​ព្រោះ ស្ត្រេ​ស ជំ​.​ងឺ​ថប់ដង្ហើម ឬក៏​មកពី​បញ្ហា​សុខភាព​ផ្សេង​នោះឡើយ​។​

​ក្រោយពី​រូបនាង បញ្ជាក់​បែបនេះ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​អតីត​ស្វាមី​របស់​នាង បញ្ជាក់​ពី​ទំនាក់ទំនង​របស់​ពួកគេ​ឈានដល់​ផ្លូវបំបែក និង​បន្ត​ជា​ឪពុកម្ដាយ​របស់​កូន , នៅ​រាប់អាន​គ្នា​ជា​មិត្ត​នោះ ទើប​គេ​ដឹង​រឿងនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្ដង។​

​បន្ទាប់ពី​អតីត​ស្វាមី បើក​ទម្លាយ​រឿងនេះ ឲ្យ​មហាជន​បានដឹង​នោះ ពេជ្រ សូលី​កា មិនបាន​បកស្រាយ​អ្វី​វែងឆ្ងាយ​នោះទេ ដោយ​នាង​បាន​បង្ហោះ​សារ​នៅលើ​Story​ថា «​ខ្ញុំ នឹង​បង្រៀន​កូនប្រុស​របស់ខ្ញុំ​ឲ្យ​ចេះ​ស្គា​ល់ពី​ការ​ឲ្យ​តម្លៃ​មនុស្ស​ជុំវិញខ្លួន​ឲ្យ​បាន​ច្រើន​

​រៀន​កុំ​កុ​,​ហក កុំ​ក្ប​,​ត់ កុំ​អាត្មានិយម កុំ​អំ​,​នួ​ត​លើ​ខ្លួនឯង កុំ​បោ​,​ក​ប្រា​,​ស់ កុំ​ធ្វើ​បា​,​ប​ចិត្ត​គេ កុំ​និយាយ​ជាន់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ កុំ​ចង់​មានបាន​លើសពី​សមត្ថភាព​របស់​ខ្លួន កុំ​រៀន​ល្បិ​,​ចក​,​ល កុំ​ហឺ​ហា​នឹង​របស់​ក្លែងក្លាយ​

​កុំ​ងប់ងុល​ទៅ​ទង្វើ​របស់ខ្លួន​បាន​ប្រ​,​ឌិ​ត កុំ​រៀន​សម្តែង​ក្នុង​ឆាកជីវិត​ពិត ហើយ​រៀន​ចងចាំ​អ្វីដែល​ខ្លួន​បានធ្វើ​ដាក់​គេ​ឲ្យ​បាន​ច្រើន រៀន​ទទួល​ការពិត រៀន​ទទួលយក​កំហុស ដែល​ខ្លួន​បានធ្វើ រៀន​យល់ចិត្ត​គេ សំខាន់​ជាងគេ​នោះ​គឺ​ភាពស្មោះត្រង់ មិន​ក្បត់​ផិត និង​ការអោយ​តម្លៃ​មនុស្ស My son My everythiing»​។​

​ក្រោយពួកគេបែកគ្នា, ងាក​មក​អតីត​ឪពុកក្មេក​របស់​នាង​វិញ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ដោយ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដល់​ចៅប្រុស ជាមួយនឹង​ការ​បន់ស្រន់​ចៅប្រុស​ក្លាយជា​មនុស្ស​ល្អ និង​ទទួលបាន​ការថែរក្សា​ពី​ព្រះ​ទៀតផង​៕ សូម​ទស្សនា​វីដេអូ កាល​ស្នេហ៍​គ្រា​ដំបូង​របស់​ពួកគេ​ដូចខាងក្រោម ៖


Related posts

Leave a Comment