គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពីអ្នកស្រី ទ្រី ដាណា ទម្លាយរឿងជាច្រើន ពេលរស់នៅជាមួយពូម៉ៅ ជាពិសេសការធ្វើបា,បផ្លូវកាយ ផ្លូវចិត្តខ្លួននោះ ស្រាប់តែនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២កន្លងទៅ ពូម៉ៅ ក៏សម្រេចចេញវីដេអូ សុំទោសអតីតភរិយា។
នៅក្នុងវីដេអូនោះ ពូម៉ៅ បានរៀបរាប់ដូច្នេះថា «ខ្ញុំសុំទោសជាសាធារណៈចំពោះអតីតភរិយាខ្ញុំ ទ្រី ដាណា ព្រមទាំងទទួលស្គាល់កំហុសគ្រប់យ៉ាង ដែលខ្ញុំបាទបានប្រព្រឹត្តអំពើហិ.ង្សាលើគាត់ ទាំងផ្លូវកាយ និងផ្លូវចិត្តអស់រយៈពេលច្រើនឆ្នាំមកនេះ។
ខ្ញុំនិងគាត់ យល់ព្រមលែងលះគ្នាដោយសន្តិវិធី ចាប់ពីថ្ងៃនេះតទៅ។ ការបង្ហោះ និង Live លើបណ្ដាញសង្គម Facebook កន្លងមក គឺខ្ញុំធ្វើតាមចិត្តខ្លួនឯង ចង់យកឈ្នះគាត់ប៉ុណ្ណោះ។ តាមពិត គាត់មិនមែនមិនជួយឪពុកម្ដាយ បងប្អូនខ្ញុំ ដូចខ្ញុំនិយាយទេ គឺគាត់បានជួយរហូតមក។ អ្វីដែលខ្ញុំចោទប្រកាន់គាត់ គឺដើម្បីអោយមហាជនស្អប់គាត់ ដាក់គំនាបលើគាត់។
បន្ទាប់ពីយល់ព្រមលែ,ងលះគ្នា ខ្ញុំនិងគាត់ បានធ្វើកិច្ចសន្យាបែងចែកទ្រព្យសម្បត្តិរួចរាល់អស់ហើយ។ តែក្រោយពីស្ដាប់បងប្អូន និងអ្នកក្បែរខ្លួនមួយចំនួនបញ្ចេះចាក់បន្ថែម ទើបខ្ញុំចង់ឈ្នះ និងតាមទាមទារទៀត។ សូមបងប្អូនខាងខ្ញុំ និងមិត្តភក្តិ ពួកម៉ាក ដែលធ្លាប់ផឹកស៊ីជាមួយគ្នា កុំយល់ច្រឡំលើអតីតភរិយាខ្ញុំ អ្វីដែលខ្ញុំធ្លាប់និយាយ គឺដោយសារចង់ឈ្នះគាត់ប៉ុណ្ណោះ ទើបនិយាយប,ង្ខូចគាត់។
ខ្ញុំក៏អាណិតគាត់ ពេលឃើញរូបភាព ដែលគាត់បង្ហោះ ហើយនឹកឃើញរឿងកន្លងមកដែលមិនបានផ្ដល់ភាពកក់ក្ដៅ ហើយធ្វើបា,បគាត់ម្ដងហើយម្ដងទៀត។ គាត់លើកលែងអោយខ្ញុំច្រើនដងហើយ តែខ្ញុំចេះតែភ្លេចខ្លួន នៅតែបន្ដធ្វើរឿងដដែលៗ។
ខ្ញុំពិតជាសោកស្ដាយណាស់! សូមមហាជន ឈប់យល់ច្រឡំ លើអតីតភរិយាខ្ញុំទៀត គាត់ជាមនុស្សល្អ មានទឹកចិត្ត គិតដល់អ្នកជុំវិញខ្លួន កូនចៅស្រលាញ់គ្រប់គ្នា។ មានតែខ្ញុំទេ ដែលដើរផ្លូវខុស ហើយនៅនិយាយបង្ខូចគាត់ អោយគេស្អ,ប់ទៀត ដើម្បីអោយគេច្រឡំ។ ចុងក្រោយ ខ្ញុំជូនពរគាត់អោយជោគជ័យកាន់តែខ្លាំង មុខជំនួយរបស់គាត់នឹងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ»។
តាំងពីពេលនោះ មកគេមិនឃើញអ្នកស្រី ទ្រី ដាណា ឆ្លើយតបបែបណាចំពោះពូម៉ៅ ឡើយ តែពេលប្រកាសបង្ហាញមុខBAផលិតផលថ្មី សង្ស័យថាគូស្នេហ៍នោះ ក៏មានការលើកបើកកកាយពីជីវិតអតីតកាលខាងលើនេះខ្លះៗភ្ជាប់ជាមួយជំហរអាជីវកម្មរបស់ខ្លួន។
ជាក់ស្ដែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកស្រី បានបង្ហោះវីដេអូ ខ្លួនកំពុងអង្គុយជូតទឹកភ្នែកនៅមុខសមាជិករបស់ខ្លួនជាច្រើននាក់ អមដោយសាររៀបរាប់សន្យានឹងខ្លួនឯងថា «មានមនុស្សប៉ុន្មាននាក់ ដែលយល់អារម្មណ៍មួយនេះខ្ញុំយំឆ្អែតហើយ ខ្ញុំឈឺចា,ប់ឆ្អែតហើយ
ខ្ញុំសន្យានឹងខ្លួនឯងថា ចាប់ពីពេលនេះតទៅនឹងធ្វើឲ្យខ្លួនឯងរីករាយ និងមានស្នាមញញឹមគ្រប់ពេលហើយញញឹមចេញពីការពិតមិនមែនដូចពីមុនទៀត»។
ចំពោះសំឡេងនៅក្នុងវីដេអូនោះ មានអត្ថន័យថា គ្រប់គ្នាមើលមកជីវិតអ្នកស្រីទ្រី ដាណា ឃើញថា មានការសប្បាយមករហូត តែមិនដឹងទេថា ជីវិតមួយនេះ មានទុក្ខញុកញីដោយវិ,បត្តិគ្រួសារ។ អ្នកជំនួញរូបនេះ មិនដែលស្គាល់ភាពកក់ក្ដៅក្នុងជីវិតជាប្ដីប្រពន្ធឡើយ មានតែការវា,យដំធ្វើបា,ប។ តែមិនប៉ះ,ពាល់ដល់ជំនួញរបស់ខ្លួនឡើយ ទោះជួបរឿងប៉ុណ្ណា ក៏នារីដ៏រឹងមាំរូបនេះមិនចោលជំនួញឡើយ ដោយអាចឡាយបាន ធ្វើសកម្មភាពបានធម្មតា៕ សូមទស្សនាវីដេអូ ខាងក្រោម ៖