ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរពិតជាបានស្គាល់ហើយកីឡាករកែវពិឃាត វង្ស ណយ។ រាល់ពេលឡើងប្រកួតម្តងៗ រូបគេតែងតែអង្រួនសង្វៀនមិនថាឈ្នះឬចាញ់នោះទេដោយមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ។
កាលពីពេលថ្មីៗនេះ វង្ស ណយ បានធ្វើឲ្យអ្នកគាំទ្ររបស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានឃើញការបង្ហោះ Status ក្នុងបណ្តាញសង្គម Facebook របស់កីឡាកររូបនេះដែលសរសេរថា រូបគេចង់ថតកុនហើយដើរតួជាតួរំលោភទៀតផង។
កូននាគប៉ៃលិនបានសរសេរក្នុង Facebook ថា “សូមខាងផលិតកម្មមេត្តាផ្តល់ឧកាសដល់ខ្ញុំបាទបានថតកុនតួរំលោភផងព្រោះឥឡូវកំពុងតែយ៉ាប់យ៉ឺន។ ហើយមានមិត្តណាខ្លះចង់ចូលរួមទម្លាក់លេខ”។ ទោះបីជាយ៉ាងណាក៏ដោយ មានមតិមួយចំនួនលើកឡើងថា នេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្នុងការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥កាលពីថ្ងៃសៅរ៍មុន វង្ស ណយ បានប្រកួតឈ្នះកីឡាករថៃ ផេត ភីម៉ៃ ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី១៕