កាត់ចិត្ត! ទ្រី ដាណា ស្រក់​ទឹក​ភ្នែក, សេង មង្គល​ បង្ហើប​ដំណឹង​ជិត​រៀបការ, ហ៊ិន ចាន់នីរ័ត្ន ប្រាប់​ថា ពេល​វេលា មិន​ត្រឡប់​ក្រោយ…(មានវីដេអូ)

កន្លងមក ទំនាក់ទំនងរវាង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល ​ពិតជាទទួល​បានការចាប់អារម្មណ៍​ខ្លាំងពីអ្នកគាំទ្រយុវវ័យ ​ជាមួយនឹងសកម្មភាព​ផ្អែម​ល្ហែម​​ល្អូកល្អិន​នឹងគ្នាយ៉ាងឥតល្ហែ​របស់អ្នកទាំងពីរ។ ​


គេសង្កេតឃើញថា មិនថាការឡាយវីដេអូ ​បង្ហោះរូបភាពជាគូ ​និង សារឆ្លើយឆ្លងគ្នាសុទ្ធតែ​ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តអៀនជំនួស ​ព្រមទាំង​កាន់​តែ​​ចង់ឱ្យអ្នក​ទាំងពីរក្លាយ​ជាគូស្នេហ៍នឹងគ្នា​ពិតមែន។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​កាន់​ដៃ​គ្នាឲ្យឃើញតែខ្នង កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ ពិធី​ការិនី ហ៊ិ​ន ចាន់នី​រ័ត្ន បាន​ពោល​ពាក្យ​យ៉ាង​មានន័យ ពាក់ព័ន្ធ មិត្តភាព និង​ស្នេហា​ថា «​មិន​ថា​មនុស្ស​ស្រលាញ់គ្នា ឬ​មនុស្ស​ដែល​រាប់អាន​គ្នា បើ​មាន​អ្នកធ្វើ​ឲ្យ​បាត់​ភាពស្មោះត្រង់​ហើយ​វា​គឺជា​ការស្រលាញ់ និង​រាប់អាន​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​»​។ នៅពេលនោះ អ្នកគាំទ្រ គិតថា បុរសម្នាក់នេះ ជាលោក សេង មង្គលទៀតផង។

ទោះយ៉ាងណាអ្វីគួរឲ្យចាប់អារម្មណ៍ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានបង្ហើបដំណឹងជិតបានរៀបការ ហើយបង្ហោះរូបថតបុរសម្នាក់ឲ្យឃើញតែខ្នងផងដែរ។ ទីបំផុត បុរសម្នាក់នោះ ត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ បែរជាលោក សេង មង្គល ដែលគេសង្ស័យថា កំពុងមានស្នេហាជាមួយ ហ៊ិន ចាន់នីរ័ត្ន ទៅវិញ ធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្តខ្លាំងណាស់។

ក្រោយពីពង្ហាញមុខBAថ្មី កាលពីម្សិលមិញ ទ្រី ដាណា បានបង្ហោះវីដេអូ បង្ហូរទឹកភ្នែកនៅមុខមនុស្សជាច្រើន ហើយពោលពាក្យថា «មាន​មនុស្សប៉ុន្មាន​នាក់ ដែល​យល់​អារម្មណ៍មួយ​នេះ​ខ្ញុំ​យំឆ្អែតហើយ ខ្ញុំ​ឈឺ​ចា,ប់ឆ្អែត​ហើយ​ខ្ញុំ​សន្យានឹង​ខ្លួនឯងថា​ ចាប់ពីពេល​នេះ​តទៅ​នឹង​ធ្វើឲ្យខ្លួន​ឯង​រីករាយ និង​មាន​ស្នាមញញឹម​គ្រប់ពេល​ហើយញញឹមចេញ​ពី​ការពិត​មិនមែន​ដូច​ពីមុនទៀត»។


បើទោះតារាសម្ដែង សេង មង្គល ជាBAផលិតផលថ្មីរបស់អ្នកស្រី ទ្រី ដាណា ក៏ពិតមែន តែរឿងស្នេហាជាមួយគ្នានេះ នៅមិនទាន់ច្បាស់នៅឡើយ កំពុងស្ថិតក្នុងការសង្ស័យ។ តែមុនពេលបង្ហាញមុខជាមួយអ្នកស្រី ទ្រី ដាណា សេង មង្គល បង្ហោះរូបថតជាមួយអ្នកម្ដាយ បង្ហើបដំណឹងថា «ម៉ាក់ប្រាប់ថា កូនដល់វ័យល្មមរៀបការហើយ»។

ក្រោយមក ងាកមក ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថត អមដោយសារហាក់មិនសប្បាយចិត្តនោះឡើយ ដោយនាងលើកឡើងថា «លើលោកនេះគ្មានអ្វីឋិតឋេរទេ»។

បន្ថែមលើនេះ នៅថ្ងៃទី១១ ខែកក្កដា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថតរបស់ខ្លួន៣សន្លឹក ក្នុងនោះរូបសេដ ១សន្លឹក សើច២សន្លឹក អមដោយសារលើកទឹកចិត្តខ្លួនឯងថា «ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា»។ តាមរយៈនេះ មានការលើកទឹកចិត្ត ពិធីការិនីរូបនេះជាច្រើន ពីសំណាក់អ្នកគាំទ្រ។

ជាក់ស្ដែង មានការផ្ដល់យោបល់ថា «រក្សាស្នាមញញឹមអោយដូចក្នុងរូបអោយរហូតទៅ..មិនខ្វះទេមនុស្សល្អៗ នឹងចូលមកក្នុងជីវិតរបស់ស៊ីស…អតីតវាជាអតីត កុំអោយអតីតមករំខាន បច្ចុប្បន្ន និងអនាគតដ៏ស្រស់ស្អាតរបស់ស៊ីស, មនុស្ស​ស្រី​ឆ្លាត​ នាង​ដាច់​ខាត​មិន​ខូច​ចិត្ត​ស្ដាយ​ស្រណោះ​ចំពោះ​មនុស្ស​ ដែល​ខ្លួន​ធ្លាប់​ស្រលាញ់​ បែរ​ជា​ចាក​ចេញ​ទៅ​ដោយ​លុយ​ និង​សម្ភារៈ​និយម»៕


Related posts

Leave a Comment