រហូតមកដល់ពេលនេះ អ្នកស្រី ទ្រី ដាណា កាន់តែធ្វើឲ្យមហាជនមានម,ន្ទិល ក្រោយពីប្រកាសមានគេចូលស្ដី ហើយថ្មីៗនេះ បានបង្ហាញមុខតួប្រុស ដែលអ្នកនាងឲ្យឃើញតែខ្នងអស់រយៈពេលរាងយូរគ្រាន់បើដែរនោះ។
ងាកមកពូម៉ៅ ជារឿយៗមិនហ៊ាននិយាយចំឈ្មោះឡើយ តែលោកតែងតែដាក់បទចម្រៀងសេដៗ បង្ហោះនៅលើគណនីទីកតុករបស់ខ្លួន អមដោយការពោលពាក្យយ៉ាងខ្លី «ជូនពរ»។ ជាក់ស្ដែង ថ្មីៗនេះ លោកបានបង្ហោះចម្រៀងកា,ត់តែកន្លែងខ្លឹមបន្តិច ដាក់រូបរបស់ខ្លួនជាច្រើនសន្លឹកនៅលើទីកតុក ដោយមិនបានដាក់Captionអ្វីទាំងអស់។ តែបទចម្រៀងនោះវិញ មានខ្លឹមសារថា «បងគ្មានអ្វីទេ មានតែជូនពរ ឃើញអូនបានល្អ»។
ចំណែកវីដេអូមួយទៀត លោកក៏បានដាក់បទចម្រៀងចូលផងដែរ ហើយសរសេរCaptionថា «ជូនពរ»។ ចំពោះអត្ថន័យ បទចម្រៀងនោះ វិញពិតជាចា,ក់ដោតខ្លាំងណាស់ ដោយរៀបរាប់ថា «បងដឹងហើយថា អូនមានអ្នកថែ តែចិត្តជ្រុលស្នេហ៍ដកវិញមិនបាន»។
តាមពិតទៅវីដេអូមួយនេះ ត្រូវបានពូម៉ៅ បង្ហោះតាំងពីអ្នកស្រី ទ្រី ដាណា បង្ហើបរឿងជិតមានម្ចាស់បេះដូងមកម្ល៉េះ។ តែនៅពេលអ្នកស្រី បង្ហាញមុខតារាសម្ដែង សេង មង្គល ជាទូតសុឆន្ទៈរបស់ខ្លួន អមដោយការលេបខាយនៅលើឆាកញ៉េះញ៉ោះគ្នានោះ វីដេអូនេះ ក៏អណ្ដែតឡើងឲ្យអ្នកគាំទ្របានឃើញ។
នៅពេលបានឃើញវីដេអូ អមដោយចម្រៀងយ៉ាងកម្សត់នោះ មានការបញ្ចេញមតិជាច្រើន ក្នុងនោះ មតិមួយលើកឡើងថា «ម៉េចក៏អ្នកខ្លះថា ពូសម្ដែង តែពូមិនបានសម្ដែងនោះទេ»។ ជាការឆ្លើយតប ពូម៉ៅ អះអាងថា «បាទ ការពិត»។ ចំណែកមតិមួយទៀត សម្ដែងការអាណិតថា «អាណិតគាត់ណាស់ ចិត្តពូ ចិត្តយើង»។ ជាការឆ្លើយតបពូម៉ៅ ដាក់ស្ទីកឃ័របេះដូង»។
ចំណែកមតិមួយចំនួនទៀត លើកទឹកចិត្តពូម៉ៅឲ្យកាត់ចិត្ត ហើយអ្នកខ្លះទៀត ក៏សង្ស័យថា ពូម៉ៅមានស្នេហា ព្រោះឃើញស្រមោលមនុស្សស្រីនៅក្នុងវីដេអូនោះ រហូតដល់មានការលើកឡើងថា «ចុម ពូម៉ៅមានប្រពន្ធទៀតហើយតើ»។ ជាការឆ្លើយតប ពូម៉ៅ បញ្ជាក់ថា «បើមានបង្ហោះជាសាធារណៈហើយ»៕