ស្នេហាចតុកោណ? ថាហ៊ិន ចាន់នីរ័ត្នទៅ ​​ខូចចិត្ត ​ចុះ​ដួង ម៉ានិច្ច មានរឿងអីដែរបានយំដល់ថ្នាក់នេះ រហូត ហ្វេនៗលើកទឹកចិត្តថា…(មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី ទ្រី ដាណា បានបង្ហាញវត្តមានជាមួយ តារាសម្ដែង សេង មង្គល យ៉ាងភ្ញាក់ផ្អើល ដោយសាសង​ លែបខាយ​ ពាក្យសម្ដី ផ្ដោះផ្ដង​វាចា​ស្នេហា មុននឹងប្រកាស​ថា រូបលោកជា​ទូត​សុឆន្ទៈ​ផលិតផល​ថ្មី​របស់​ខ្លួន​នោះ។


ក្រោយរឿងនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងសម្រាប់មហាជននោះ ងាកមកពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានបង្ហោះសារប្លែកៗជាបន្តបន្ទាប់ថា «លើលោកនេះគ្មានអ្វីឋិតថេរទេ, ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា»។ តាមរយៈសារទាំងនេះ រួមនឹងរូបថតមួយចំនួននោះ ត្រូវបានអ្នកគាំទ្រគិតថា ពិធីការិនីរូបនេះ កំពុងតែកើតទុក្ខព្រោះរឿងស្នេហា។

ទោះយ៉ាងណា បើតាមពិធីករ ជា វណ្ណារិទ្ធ ដែលជាដៃគូរបស់នាងនោះ បានបញ្ជាក់នៅថ្ងៃទី១១ ខែកក្កដា ថា «ប្អូនស្រីអត់សេដទេ​ រាំសើចសប្បាយធម្មតាតើ
Hin Channiroth លើលោកនេះគ្មានអ្វី​ឋិតថេរ​ទេ»។

នៅថ្ងៃដដែលនោះ ងាកមកតារាចម្រៀង Addaបានបង្ហោះរូបថតជាមួយពិធីការិនីរូបនេះ ហើយបញ្ជាក់ដែរថា «ឯងខំផ្ញើសារសួររសុខទុក្ខ​ ស្រាប់តែគាត់តបវិញថា​ “យាយប៉ិអាខូចចិត្តមធ្យម​ ងំត្រង់ឯងរវល់រកពេលសេដគ្មានទៀតហា”​​
Hin Channiroth ដុតឯងលេងម៉ាប្រាវសិន! មិនងាយបានចឹងទេ! ​ ចាំឯងទំនេរចាំកំដរវ៉ៃ Golf!»។


ងាកមក តារាសម្ដែង ដួង ម៉ានិច្ច នៅថ្ងៃ ដែលសេង មង្គល បង្ហាញវត្តមានជាមួយអ្នកស្រី ទ្រី ដាណា នោះ នាងបែរជាបង្ហោះរូបថតជាច្រើនសន្លឹក ធ្លាប់ថតជាមួយ លោកសេង មង្គល ហើយដាក់Captoinយ៉ាងខ្លីថា «អនុស្សាវរីយ៍​ល្អៗ»។

ក្រោយមក នាង បានបង្ហោះរូបថត១សន្លឹកអមដោយBackgroundខ្លួនកំពុងយំ ដោយដាក់Captoionថា «អារម្មណ៍ពេលនេះ»។ ក្រោយមកបង្ហោះវីដេអូ១ ដាក់Captionអមដោយស្ទីកឃ័រទឹកភ្នែកថា «កាត់ចិត្តបែបណាទៅ»។

កន្លងមកគេធ្លាប់តែដឹងថា ហ៊ិន ចាន់នីរ័ត្ន សង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នា តែដល់ ដួង ម៉ានិច្ច មកកើតទុក្ខដែរនោះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងចូលទៅខំមិនព្រាតថា «កុំយំម៉ាក់ ស៊ូៗម៉ាក់, នេះហើយចិត្តមនុស្សប្រុស​មិនចេះគ្រប់ទេ, ស៊ូៗណាម៉ាក់និច កុំយំណាម៉ាក់, ម៉ាក់និច កុំមកចង់ឈ្នះម៉ាក់ដាណា, ចែដាណា មានលុយបាន​​មង្គល ម៉ាក់និច បែកស្លុយបានត្រឹមទឹកភ្នែក»៕



Related posts

Leave a Comment