យំតាមហើយ! សេង មង្គល​មិន​ខ្វល់​បកស្រាយ, ហ៊ិន ចាន់នីរ័ត្ន មាត់ថាអត់អី តែច្រៀងបទខូចចិត្ត យ៉ាងឈឺចា,ប់ថា…(មានវីដេអូ)

បើទោះពេលនេះ លោកសេង មង្គលមិនធ្វើការបកស្រាយពីទំនាក់ទំនងរបស់លោកជាមួយនឹង អ្នកស្រី ទ្រី ដាណា ក៏ពិតមែន តែអ្នកគាំទ្រមួយចំនួនគិតថា នេះអាចជាការពិត ដោយសារតែមុនបង្ហាញផលិតផលថ្មី ជាមួយនឹងការប្រកាសថាលោកជាBAនោះ រូបលោកបង្ហោះសារបង្ហាញតម្រុយចង់រៀបការ។


មុននឹងបង្ហាញវត្តមានជាមួយអ្នកស្រីទ្រី ដាណា ជាមួយនឹងការលុ,តជង្គង់ប្រគល់ផ្កាកុលាបដល់នាងនោះ, លោកបានបង្ហោះរូបថតជាមួយអ្នកម្ដាយ ហើយប្រាប់ថា «ម៉ាក់ប្រាប់ថា កូនដល់វ័យល្មមរៀបការហើយ»។

ងាកមកអ្នកស្រី ទ្រី ដាណា វិញ មុននឹងបង្ហាញមុខលោក សេង មង្គល ហើយប្រកាសជាBAផលិតផលថ្មីរបស់ខ្លួននោះ, អ្នកស្រី បានបង្ហោះរូបថតបែរខ្នងលោក សេង មង្គលជា​ហូរហែ ហើយបង្ហាញពីតម្រុយមានស្នេហា គេចូលស្ដី និងស៊ើបសួរអ្នកគាំទ្រ ចង់ឲ្យអ្នកស្រី រៀបការឆាប់ៗ ឬអត់នោះ?

ទោះយ៉ាងណា ក្រោយពីប្រកាសជាBAវិញនោះ ពួកគេ បែរជាមិនបញ្ជាក់ពីទំនាក់ទំនងនេះឲ្យច្បាស់លាស់ឡើយ ដោយ​ផ្ដេកផ្ដួល​ទៅលើការគិតរបស់អ្នកគាំទ្រ ក្នុងនោះលោក សេង មង្គល ប្រាប់ថា «ស្តាប់ដោយត្រចៀក ពិចារណាដោយការគិត កុំស្តាប់ហើយយកអារម្មណ៍មកឆ្លើយតប…»។


ងាកមក ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ដែលគេស,ង្ស័យថាមានស្នេហាជាមួយលោកសេង មង្គល កន្លងមក និងជាដៃគូដ៏សក្ដិសមនោះ បានបង្ហោះសារជាបន្តបន្ទាប់ ហាក់បង្ហាញពីអារម្មណ៍ខូចចិត្តថា «លើលោកនេះគ្មានអ្វីឋិតឋេរទេ, ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា»។

ឃើញបែបនេះ ក៏ពិតមែន តែបើតាម ពិធីករ ជា វណ្ណារិទ្ធ ក៏ដូចតារាចម្រៀងAdda បានបញ្ជាក់ថា ពិធីការិនីរូបនេះ មិនខូចចិត្តនោះទេ រវល់រហូតគ្មានពេលខូចចិត្តទៅទៀត។ ទោះមាត់និយាយថា មិនខូចចិត្តបែបនេះ ក៏ពិតមែន តែថ្មីៗនេះ ហ៊ិន ចាន់នីរ័ត្ន បានជាច្រៀងបទ ខូចចិត្ត យ៉ាងឈឺចាប់ ខណៈកន្លងមក មិនធ្លាប់ឃើញនាងច្រៀងនោះ។

នៅក្នុងកម្មវិធីកម្សាន្តដ៏ល្បី«CHA CHA CHA» របស់ស្ថានីយ​ទូរទស្សន៍​បាយ័ន ហ៊ិន ចាន់នីរ័ត្ន បានច្រៀងបទ «នៅទីនេះមានមនុស្សខូចចិត្ត» ជាមួយទឹកមុខ កែវភ្នែក គួរឲ្យអាណិត ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ពិតជា ពិបាកនឹងទទួលយកចំពោះ​រឿងរ៉ាវ​ ដែលបានកើតឡើងនេះណាស់៕


Related posts

Leave a Comment