អីយ៉ា! តារា​សម្តែង រ៉ូស ​ដាច់ចិត្ត​បង្ហាញ​មុខ​ម្ចាស់​ស្នេហ៍​ ដែល​នៅ​ក្រោយ​ខ្នង​នាង​ ហើយ​បញ្ជាក់​ច្បាស់ៗថា…

និយាយដល់ឈ្មោះ តារា​សម្តែង​ស្រី​សិ,ច​ស៊ី កញ្ញា ហាស់ វី​រ៉ា​ស្រីរ័ត្ន ហៅ រ៉ូ​ស ប្រិយមិត្តមួយចំនួនច្បាស់ជានឹកឃើញភ្លាមថា រូបនាង ចាប់ផ្ដើមល្បីតិចៗនៅពេលថតវីដេអូMVបែបរោ,លរាលនៅមុខរថយន្ត ទទួលការរិះ,គន់យ៉ាងច្រើនកាលពីឆ្នាំ២០១៩នោះ។


ក្រោយមកនាង បាននិយាយនៅលើបណ្ដាញសង្គមទីកតុក ឆ្លើយតបទៅនឹងអ្នកមីងម្នាក់ថា អ្នកអត់ស្គាល់ខ្លួនដូចអត់ស្គាល់ក្រដាស១០ ក្រដាស២០ និងវិមានឯករាជ្យនោះ បានធ្វើឲ្យតារាស្រីរូបនេះ ចាប់ផ្ដើមល្បីគេស្គាល់ច្រើនតាំងពីពេលនោះមក ហើយទីផ្សារការងាររបស់នាង ក៏មានសន្ទុះកើនឡើង។

ជាក់ស្ដែង ​នាង​ ថ្លាប់​បញ្ជាក់​ថា បើសិនជា​ក្រុមហ៊ុន​ណាមួយ​ចង់​អញ្ជើញ​នាង​ទៅ​ថត​នោះ គឺ​មួយ​ល្ងាច​ស៊ីថ្លៃ ៥០០​ដុល្លារ ហើយ​បើ​មួយថ្ងៃ​ពេញ​វិញ​នោះ គឺ​មាន​តម្លៃ ១០០០​ដុល្លារ​។ ចំណែកឯ​ការងារ​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​ជា​លក្ខណៈ​កុងត្រា ក្នុង​មួយខែ​មានតម្លៃ​ចន្លោះ​ពី ១៥០០ ទៅ ២០០០​ដុល្លារ ស៊ីសង​ទៅតាម​ការចរចា​។​

​ពាក់ព័ន្ធនឹងរឿងស្នេហាវិញ គេមិនដែលឃើញតារាស្រីរូបនេះ បង្ហាញមុខគូស្នេហ៍របស់ខ្លួនឡើយ តែថ្មីៗនេះ នាងបានបង្ហាញមុខបុរសង្ហាម្នាក់ ដែលតែងលើកទឹកចិត្តដល់រូបនាងអស់រយៈពេលប្រមាណជាបួនឆ្នាំមកហើយ។


បង្ហោះភ្ជាប់ជាមួយរូបភាពបុរសសង្ហាម្នាក់ ដែលមានទម្រង់មុខជាកូនចិន តារាសម្តែង រ៉ូស បាននិយាយថា «អរគុណសំរាប់៤ឆ្នំានេះ ដែលតែងតែនៅពីក្រោយខ្នងខ្ញុំរហូត តែងតែលើកទឹកចិត្តខ្ញុំ មើលថែខ្ញុំ បើខ្ញុំគ្មានអ្នកមិនដឹងថា ខ្ញុំទៅជាបែបណាទេ គោរពផ្តល់តម្លៃឱ្យ ខ្ញុំ

មិនខ្វល់ថាគេរិះ,គន់ខ្ញុំបែបណា បងតែងតែលើកទឹកចិត្តអូនរហូត ហើយតែងតែលើកទឹកចិត្តនេះ គ្រាន់តែជាការថតសម្តែង ទេបើនៅបរទេសវាជារឿងធម្មតា ហើយក៏មិនដែលប្រកាន់ខឹងខ្ញុំ មានតែពាក្យថា អូនស៊ូស៊ូ អំពើល្អរបស់បងអូននឹងចងចាំវាទុក្ខ ហើយក៏តែជាមនុស្សប្រុសតែម្នាក់ដែលល្អដាក់អូន មិនខ្វល់ថាអូនជួបរឿងបែបណាក៏ដោយ ពេលវេលាក៏កៀកមកដល់បងក៏ត្រូវទៅប្រទេសរបស់បង តែមុននឹងបងទៅ អូនសុំឱបបងជាឡើកចុងក្រោយ my life លើលោកនេះគ្មានអ្វី​ស្ថិតស្ថេរ​ក្រៅពីចិត្តស្មោះនិងអំពើល្អទេ »៕

Related posts

Leave a Comment