ពូកែ​លាក់ណាស់! អ្នក​គាំទ្រ​ បារម្ភ​ច្រើន​ពេក ហ៊ិន ចាន់នីរ័ត្ន ដាច់​ចិត្ត​ចេញ​សារ​ លួង​ខ្លួន​ឯង និង​ប្រាប់​រឿង​នេះ​ថា…

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រឿងរ៉ាវរបស់លោកសេង មង្គល ក្លាយជាទូតសុឆន្ទៈផលិតផលថ្មីរបស់អ្នកស្រី ទ្រី ដាណា បានក្លាយជាប្រធានបទដ៏រសើបរបស់មហាជន ដោយសារតែក្រៅពីBAគេសង្ស័យលើទំនាក់ទំនងស្នេហារបស់ពួកគេនោះ។

ការសង្ស័យនេះ ដោយសារតែ មុនបង្ហាញផលិតផលថ្មីនោះ អ្នកស្រី ទ្រី ដាណា តែងតែបង្ហោះរូបថតលោកមង្គលបែរខ្នង ហើយបង្ហាញសញ្ញា មានស្នេហា មានគេចូលស្ដី សួរអ្នកគាំទ្រចង់ឲ្យខ្លួនរៀបការឆាប់ៗឬអត់នោះ?

ពេលបង្ហាញមុខទៀតសោត ទម្រាំតែប្រាប់ថា ជាBAនោះ ពួកគេ បាននិយាយ​ផ្ដោះផ្ដង​ស្នេហា ធ្វើឲ្យអ្នកគាំទ្រ​អន្ទះសា​ចង់ស្ដាប់ចម្លើយមិនស្ទើរនោះទេ។ ងាកមកលោក សេង មង្គលវិញ មិនខ្វល់ធ្វើការបកស្រាយនោះឡើយ ថាត្រឹមតែជាBA ឬមានទំនាក់ទំនងអ្វីលើសពីនេះនោះ។

ងាកមកហ៊ិន ចាន់នីរ័ត្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានបង្ហោះសារប្លែកៗជាបន្តបន្ទាប់ថា «លើលោកនេះគ្មានអ្វីឋិតឋេរទេ, ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា»។ ទោះយ៉ាងណា មិត្តភក្ដិជិតដិតរបស់នាងមួយចំនួនបញ្ជាក់ជំនួសនាងថា តារាស្រីរូបនេះ មិនសេដអ្វីនោះទេ ហើយរវល់ការងារ រកតែពេលសេដគ្មានទៀតផង។

ទោះមិត្តភក្ដិរបស់នាង ចេញបញ្ជាក់ជំនួសក៏ពិតមែន តែអ្នកគាំទ្ររបស់នាងមួយចំនួននៅតែបារម្ភដដែល ទើបនៅព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ហ៊ិន ចាន់នីរ័ត្ន បានចេញសារមួយទៀត ដើម្បីកុំឲ្យអ្នកគាំទ្ររបស់ខ្លួនបារម្ភនោះ។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ហ៊ិន ចាន់នីរ័ត្ន បានបញ្ជាក់ច្បាស់ៗ អមដោយស្ទីកឃ័រសើចហៀរទឹកមាត់ ហាក់លួងខ្លួនឯងថា «មានឃើញអីអត់? ​…
កុំគិតច្រើនអីណា ខ្ញុំអត់មានកើតអីទេណា អត់បានសេដទេ កុំបារម្ភ ​រឿងការងារផ្សេង រឿងផ្ទាល់ខ្លួនផ្សេង អរគុណខ្លាំងណាស់ ដែលស្រលាញ់ និងចូលចិត្តនាងខ្ញុំ ពិតជារំភើបខ្លាំងណាស់ សូមជូនពរអ្នកទាំងអស់គ្នាសុខភាពល្អ និង​ជៀសផុត​កូវិទ19»។

តាមរយៈនេះ អ្នកគាំទ្រ បានចូលទៅខំមិនព្រោងព្រាត ក្នុងនោះ តារាសម្ដែង ណាក់ ស្រីណា លើកឡើងថា «យើងមិនខ្វះទេផ្លូវដើរ យើងនៅតែមានផ្លូវដើរ តែបើយើងនៅតែដើរ យើងអត់ព្រមជិះឡានទេ យើងទៅកន្លែងថតអត់ទាន់គេឡូវហើយ»៕


Related posts

Leave a Comment