អបអរសាទរ! ពូចក់ទី២ មាន​ឱកាស​សម្ដែង​រឿងខ្លី និង​ទទួល​បាន​ថវិកា​ពី​អ្នកស្រី ទ្រី ដាណា រហូតដល់…(មានវីដេអូ)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បុរស​ម្នាក់ ប្រើប្រាស់​គណនី​ទីកតុក​ឈ្មោះ «ស៊ី នួន» បាន​ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​របស់ Admin​ជីងចក់​បាន​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​គ្រប់គ្នា​លាន់មាត់​សរសើរ សូម្បី​អ្នកស្រី​ទ្រី ដា​ណា ក៏​លាន់មាត់​ថា​ដូច​ផង​ដែរ។


វីដេអូ ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​នោះ​ គ្រាន់តែ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង មាន​អ្នក​ចុច​បេះដូង​ជាង​៣០​ម៉ឺន​, បញ្ចេញមតិ​ជាង​២​ពាន់ និង​កូ​ពី​លីង ជាង​២០០០​ផង​ដែរ​។ ក្នុងចំណោម​មតិ​ជាង​២​ពាន់​នោះ ពួកគេ លើកឡើងថា «​ចុ​ម មុខ​ដូច​ម្ល៉េះ​, ឡូយ​ជាង​ម្ចាស់​ដើម​ទៀត​, ខ្លាំង​ជាង​ម្ចាស់​ដើម​ទៀត​, មុខ​ដូចគ្នា​ទៀត​, មុខ​ស្រដៀង​ពូ​ចក់ កាល​នៅ​ស្គម​»​។​

ចំពោះ​ម្ចាស់​សំឡេង Admin​ជីងចក់ ក្រោយពី​ឃើញ​បុរស​ខាងលើ ធ្វើ​ត្រាប់​កាយវិការ​បាន​យ៉ាង​ល្អ ខ្លាំង​ជាង​លោក​ទៅទៀត​នោះ ក៏​សម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល។ ដោយឡែកនៅថ្ងៃទី៩ ខែមិថុនា ពេលនៅជានាជាមួយអតីតភរិយានោះ Adminជីងចក់ បានចេញវីដេអូមួយទៀតនៅលើបណ្ដាញសង្គមទីកតុក ដោយបញ្ជាក់ថា ដំបូងឡើយខ្លួនថាឲ្យ២០ម៉ឺនទេ ដល់ពេលភរិយារបស់ខ្លួនមើលហើយ ក៏សម្រេចថែមលុយចំនួន៦០ម៉ឺនរៀលទៀត។ ដូច្នេះសរុបបានចំនួន៨០ម៉ឺន ឬស្មើនឹង២០០ដុល្លារនោះ។


ក្រោយពីទទួលបានថវិកា២០០ដុល្លារ​រួចមក, ​បុរស ដែលអ្នកខ្លះហៅថាជាពីចក់ទី២នោះ មានឱកាសចូលរួមសម្ដែងរឿងខ្លី ដែលជាបំណងរបស់លោកជាយូរមកហើយផងដែរ ដើម្បីបានលុយខ្លះយកទៅផ្គត់ផ្គង់ជីវភាព ដែលកំពុងមានការខ្វះខាត។

បន្ថែមលើនេះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ដែលកន្លងមក ធ្លាប់ដេកសើចមើលវីដេអូ បុរសខាងលើធ្វើត្រាប់តាមពូចក់នោះ បានសម្រេចឧបត្ថមថវិកាដល់បុរសរូបកម្សត់រូបនេះចំនួន១ពាន់ដុល្លារផងដែរ។

ជាការឆ្លើយតប ចំពោះទឹកចិត្តដ៏ប្រពៃណីនេះ លោក ស៊ី នួន បានចេញវីដេអូ នៅលើទីកតុកថ្លែងអំណរគុណ ដល់ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ដែលឧបត្ថម្ភថវិកាដល់ខ្លួន១ពាន់ដុល្លារ និងបានធ្វើការជូនពរអ្នកស្រី រួមនឹងក្រុមការងារផងដែរ៕


Related posts

Leave a Comment