អីយ៉ា! កំពុងល្បីរឿងស្នេហា ស្រាប់តែបែកធ្លាយ លោក សេង មង្គល ជាគ្រូពេទ្យនៅ…(មានវីដេអូ)

លោកអ្នក បានជ្រាបរួចមកហើយថា លោក សេង មង្គល ត្រូវបានអ្នកគាំទ្រដឹងគ្រប់គ្នាថា ជាដៃគូដ៏សក្ដិសមជាមួយនឹងពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ហើយកន្លងមក ពួកគេទាំងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមិនថា តាមរយៈសកម្មភាពខាងក្រៅ ឬសារឆ្លើយឆ្លងនោះឡើយ។


ទោះយ៉ាងណា អ្វី ដែលធ្វើឲ្យអ្នកគាំទ្រ​ស្រឡាំងកាំង និងមិននឹកស្មានដល់នោះត្រង់ថា កាលពីប៉ុន្មានថ្ងៃមុននោះ បុរសម្នាក់ ដែលអ្នកស្រី ទ្រី ដាណា ថតបង្ហាញតែខ្នង និងត្រូវគិតគិតថា ជាគូស្នេហ៍អ្នកស្រី ដោយសារការបង្ហោះសារ សកម្មភាព​ផ្អែមល្ហែម​នោះ បែរ​ជា​លោកសេង មង្គលទៅវិញ។

នៅពេលបង្ហាញវត្តមានជាមួយគ្នានោះ ឃើញថា លោកសេង មង្គល ត្រូវបានអ្នកស្រី ទ្រី ដាណា ប្រកាសត្រឹមជាBAប៉ុណ្ណោះ តែអ្នកគាំទ្រមួយចំនួននៅសង្ស័យថា ពួកគេមានស្នេហាជាមួយគ្នាលើសពីBAព្រោះតែសកម្មភាព, សាររបស់ពួកគេមុនបង្ហាញមុខ និងសកម្មភាព​ផ្អែមល្ហែម​ជាមួយគ្នា បង្ហាញ​លើ​ស្លាយ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិត​ផល​ថ្មី​នោះ។

ស្របពេល កំពុងល្បីរឿងស្នេហាខាងលើនេះ ស្រាប់តែមានការបែកធ្លាយថា លោក សេង មង្គលជាគ្រូពេទ្យម្នាក់ នៅCrystal Clinicផងដែរ។ ជាក់ស្ដែង គណនីទីកតុកមួយឈ្មោះ «dr.engplasticsur» បានបង្ហោះវីដេអូ សកម្មភាព​លោកសេង មង្គល កំពុង​ធ្វើការ​វះ,កាត់អ្នកជំងឺ អមដោយCaptionថា «បែកធ្លាយលោក សេង មង្គល ជាគ្រូពេទ្យវះ,កាត់សោះ នៅ Crystal Clinic»។

ទោះមានការបញ្ជាក់ពីវេជ្ជបណ្ឌិតខាងលើនោះក៏ពិតមែន តែអ្នកលេងបណ្ដាញសង្គមទីកតុកមួយចំនួនយល់ឃើញថា អ្វីទាំងនេះ គ្រាន់តែជាការថតសម្ដែងប៉ុណ្ណោះ មិនមែនជាការពិតនោះឡើយ។

ជាក់ស្ដែង ពួកគេ បានលើកឡើងដូច្នេះថា «ថតរឿងសោះ, រឿងហ្នឹងចំណងជើងអីដែរបង, ថតរឿង, គ្រាន់តែមើលលការកាន់សម្ភារៈក៏ដឹងថា មិនមែន, កាលរៀនគាត់រៀនពូកែ, ថតកុនសោះ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖


Related posts

Leave a Comment