គូ​ណា​សម​ជាង? ឃើញ​ស្អាត ​ហើយ​ក្មេង​អញ្ចឹង​ទេ​​​​ តែ​វ័យ​​ ហ៊ិន ចាន់នីរ័ត្ន ​សឹង​ស្មើ​​ ទ្រី ដាណា​​​ ដោយ​មាន​អាយុ​រហូត​ដល់ទៅ…

​ពិធី​ការិនី​រូប​ស្រស់​សម្ដី​ចា,ក់​ទឹក​មិន​លិច​ កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ថ្វីត្បិតតែ​ ពេលនេះ​នាង​កាន់​តែ​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក្តី​ តែ​បើ​និយាយ​ពី​ប្រជាប្រិយភាព ​និង​ការ​គាំទ្រ​នៅ​រក្សា​សន្ទុះ​បាន​ដូចដើម។


អ្វី ដែល​កាន់តែ​គួរ​ឲ្យ​កត់សម្គាល់​នោះ ​ពិធី​ការិនី​ហ៊ិ​ន ច័ន្ទនី​រ័ត្ន ឈាន​ចូល​មកដល់​នៃ​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ កាលពី​ខែ​មេសា កន្លងទៅនេះ​ គឺ​នាង​ក៏បាន​កើន​នូវ​អាយុ​មួយឆ្នាំ​ទៀតផង​ដែរ ​ពោល​ហ៊ិ​ន ច័ន្ទនី​រ័ត្ន មាន​វ័យ​៣២​ឆ្នាំ​ហើយ​។ ​ប៉ុន្តែ​យ៉ាង​មិញ នី​រ័ត្ន នៅតែ​ទទួលបាន​ការ​សរសើ​រ​ថា​ស្រស់ស្អាត​ដូច​មនុស្ស​ស្រី​ទើប​ពេញក្រមុំ​១៨​ឆ្នាំ​ដដែល​។​

ចំពោះ​រឿង​ស្នេហា​វិញ​, ទំនាក់ទំនង រវាង ពិធី​ការិនី ហ៊ិ​ន ចាន់នី​រ័ត្ន និង តារា​សម្ដែង​ប្រុស សេង មង្គល កន្លងមក​ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពី​អ្នកគាំទ្រ​យុវវ័យ ជាមួយ​នឹង​សកម្មភាព​ផ្អែមល្ហែម​ល្អូកល្អិន​របស់​អ្នក​ទាំងពីរ​។

ទោះ​យ៉ាងណា ថ្មីៗ​នេះ អ្វីៗ​បាន​ប្រែប្រួល ក្រោយ​ពី​លោក សេង មង្គល បានបង្ហាញ​វត្តមានយ៉ាង​ផ្អែមល្ហែម​ជាមួយអ្នកមេម៉ាយកូន៣សម្បូរទ្រព្យ ទ្រី ដាណា ដែលគេកំពុងសង្ស័យថា មានស្នេហាជាមួយគ្នានោះ។​


ងាកមកហ៊ិន ចាន់នីរ័ត្ន បានត្រឹមបង្ហោះសារប្លែកៗធ្វើឲ្យអ្នកគាំទ្រមានក្ដីបារម្ភចំពោះនាងខ្លាំងណាស់។ ដល់ឃើញគេបារម្ភច្រើនពេក នាងក៏ដាច់ចិត្តទម្លាយសារបញ្ជាក់ថា «មានឃើញអីអត់? ​…កុំគិតច្រើនអីណា ខ្ញុំអត់មានកើតអីទេណា អត់បានសេដទេ កុំបារម្ភ ​រឿងការងារផ្សេង រឿងផ្ទាល់ខ្លួនផ្សេង អរគុណខ្លាំងណាស់ ដែលស្រលាញ់ និងចូលចិត្តនាងខ្ញុំ ពិតជារំភើបខ្លាំងណាស់ សូមជូនពរអ្នកទាំងអស់គ្នាសុខភាពល្អ និង​ជៀសផុត​កូវិទ19»។​

និយាយពីលោកសេង មង្គល និងអ្នកស្រី ទ្រី ដាណា ដែលគេកំពុងសង្ស័យថា មានស្នេហាជាមួយគ្នាវិញ ត្រូវបានអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត ហើយលើកឡើងថា ដូចម៉ែ និងកូន។ ទោះយ៉ាងណា បើតាមការអះអាងរបស់អ្នកស្រី ទ្រី ដាណា កន្លងមក ឃើញថា អ្នកស្រី ទើបមានអាយុ៣០ជាង​ អាចខ្ទង់៣៤, ៣៥ប៉ុណ្ណោះ។ ដូច្នេះ​មាន​ន័យ​ថា អ្នកស្រី បង ហ៊ិន ចាន់នីរ័ត្ន តែ២ ឬ៣ឆ្នាំប៉ុណ្ណោះ៕

Related posts

Leave a Comment