សង្សារសុំបែក? ឡាច ណុច ដល់វគ្គLive Show អ្នកខ្លះថារើសបទខុស, ខណៈសង្សារ ល្បីថាស្អាតនោះ ពេលនេះ…(មានវីដេអូ)

ឈានដល់វគ្គLive Show ឡាច ណុច បានជ្រើសរើសចម្រៀងមួយបទមានចំណងជើងថា «កុំទ្រាំស្នេហ៍អ្នកក្រដូចបង» មកបកស្រាយ ត្រូវអ្នកទស្សនាមួយចំនួនយល់ឃើញថា បើលោកជ្រើសរើសបទផ្សេងមកច្រៀងប្រហែលល្អជាងនេះ។

ទោះយ៉ាងណា បេក្ខជន មាឌល្អិតសំឡេងធំរូបនេះ នៅតែធ្វើបានល្អ ត្រូវគណៈកម្មការ សរសើរគ្រប់ៗគ្នា ហើយទីបំផុតរូបគេត្រូវទស្សនិកជន​បោះឆ្នោតឲ្យជាប់ឈានទៅវគ្គLive Showសប្ដាហ៍ទី២បន្តទៀត។

អ្វីជាការចាប់អារម្មណ៍ទៀតនោះ នៅក្នុងវគ្គនេះ លោកជា វិបុល បានរំលឹករឿងចាស់ ដែលគ្រប់គ្នាចាប់អារម្មណ៍ទៅលើរូបគេក្នុងវគ្គJugde Audion ព្រោះ នាំសង្សារមកលើកទឹកចិត្ត ប្រាប់គេថា បងប្អូន ដល់សួរដេញដោលក៏ឆ្លើយវិញថា ជាសង្សារ។

នៅក្នុងពេលនោះ ម្នាក់ៗ បាននាំគ្នានិយាយថា ទៅផ្ទះវិញដឹងតែសង្សារសុំបែកហើយ។ ទោះយ៉ាងណា នេះគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ។ ជាក់ស្ដែង នៅក្នុងវគ្គនេះ សង្សាររបស់រូបគេ ក៏មកលើកទឹកចិត្តផងដែរ គ្មានការបែកគ្នាអ្វីនោះទេ៕


Related posts

Leave a Comment