គេនៅចាំបានថា អ្នកនាងគង់ សុជាតិ បានរៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
មុននឹងរៀបការជាមួយលោកជា វិបុលនោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ដែលជាដំណក់ឈា,មរួមគ្នាជាមួយ លោក ម៉ៅ វិសាលភាព។ ក្រោយលែ,ងលះគ្នា អ្នកទាំងពីរ នៅរាប់អាននឹងគ្នាធម្មតា ហើយពេលនេះ កូនច្បងរបស់ពួកគេ បានរៀបការរួចហើយដែរ កាលពីពេលថ្មីៗនេះ។
កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ឈ្មោះ ម៉ៅ សាល់ភាពបុត្រ ស្ថិតក្នុងអាយុ២៧ឆ្នាំ បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត ឈ្មោះ ឈន ពុទ្ធាវីន ចូលរោងការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោយពីភ្ជាប់ពាក្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
ទោះជាការរៀបការកូនដំបូងក្តី តែគេសង្កេតឃើញអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបចំយ៉ាងល្អ និងហ៊ឹកហ៊ាក់ស័ក្ដិសមជាមួយកិត្តិយសរបស់ខ្លួន ហើយក្នុងនោះលោក ជា វិបុល ក៏បានបំពេញតួនាទី និងកាតព្វកិច្ចជាឪពុកយ៉ាងកក់ក្តៅនៅក្នុងពិធីមង្គលការកូនប្រុសរបស់អ្នកនាង គង់ សុជាតិ។
ដោយឡែក កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អ្នកគាំទ្រមួយចំនួនមានការចាប់អារម្មណ៍លើប្ដីប្រពន្ធជាកំពូលពិធីករ-ការិនីលំដាប់ប្រទេសនេះជាខ្លាំង ដោយពួកគេ បាននាំគ្នាទៅញុំាមីឆាតាមចិញ្ចើមផ្លូវយ៉ាងសាមញ្ញ។
បង្ហោះភ្ជាប់ជាមួយរូបថតមួយសន្លឹក លោក ជា វិបុល បានរៀបរាប់ថា «២នាក់ប្តីប្រពន្ធ មីឆាចិញ្ចើមផ្លូវកម្ពុជាក្រោម ក្រោមភ្លៀងរលឹមបន្ទាប់ពីបញ្ចប់ការងារតាំងពីព្រឹក ហត់បន្តិចតែជា អនុស្សាវរីយ ដ៏ល្អ ស្អែកបន្តការងារពីព្រឹកព្រលឹមទៀតអូន Socheat KONG»៕