អាណិតណាស់! Miss Grand មីយ៉ាន់ម៉ា ហូរទឹកភ្នែកកណ្ដាលឆាក អង្វរឱ្យអន្តរជាតិជួយប្រទេសខ្លួន (មានវីដេអូ)

មហាជនភាគច្រើនសុទ្ធតែបានដឹងរួចមកហើយថាខណៈនេះប្រទេសមីយ៉ាន់ម៉ាកំពុងតែត្រូវបានរបបយោធាឡើងកាន់អំណាច ដែលចាប់តាំងមានរដ្ឋប្រហារមកប្រជាជនមីយ៉ាន់ម៉ាចេញមុខតវ៉ាប្រឆាំងមិនសូវជាលស់ថ្ងៃឡើយ ដោយហេតុថាពួកគេមិនពេញចិត្តនូវរបបផ្ដាច់ដែលដឹកនាំដោយក្រុមយោធានោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គេសង្កេតឃើញថា មានបាតុករជាច្រើននាក់ដែលត្រូវបានក្រុមទាហានយោធាបាញ់សម្លាប ដោយមកទល់នឹងពេលនេះមានប្រមាណជាង ៣០០ នាក់ហើយត្រូវបានបាត់បង់ជីវិត   ព្រោះដើម្បីតែទាមទារលទ្ធិប្រជាធិបតេយ្យជូនប្រទេសជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មិនត្រឹមតែប្រជាជនធម្មតានោះទេដែលចេញមុខតវ៉ាប្រឆាំងមិនគាំទ្ររបប់យោធា សូម្បីតែតារាល្បីមួយចំនួនក្នុងប្រទេសមីយ៉ាន់ក៏ចេញមុខតវ៉ាមិនរាថយឡើយ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ បើងាកទៅមើលបវរកញ្ញា Miss Grand មីយ៉ាន់ម៉ា នាង Han lay  ឯណោះវិញ ថ្វីដ្បិតនាងជាប់កាតព្វកិច្ចទៅប្រកួតនៅប្រទេសថៃក៏ដោយ ក៏បវរកញ្ញារូបនេះនៅតែបារម្ភពីប្រទេសរបស់ខ្លួនដែលកំពុងតែស្ថិតក្នុងស្ថានភាពអាក្រក់នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងនៅរាត្រីគ្រងមកុដថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ Miss Grand មីយ៉ាន់ម៉ា ចេញមកយំទាំងខ្សឹកខ្សួលនៅលើឆាកប្រកួត កម្មវិធី Miss Grand International ដើម្បីសុំអង្វរឱ្យអន្តរជាតិជួយប្រទេសនាងឱ្យរួចពីរបបដ៏ឃោរឃៅនេះឱ្យបានឆាប់ៗ ហើយនាងសង្ឃឹមថាពិភពលោកនៅតែដោះស្រាយជួយប្រទេសនាងបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានោះដែលសម្រាប់អ្នកគាំទ្រដែលបានឃើញបែបនេះ ម្នាក់ៗមានអារម្មណ៍ក្ដុកក្ដួលអាណិត បវរកញ្ញាមីយ៉ាន់ម៉ាគ្រប់គ្នា ហើយថែមទាំងបានសរសេរសារលើកទឹកចិត្តដល់នាងផងដែរដើម្បីឱ្យនាងរឹងមាំឡើង កុំបាក់ទឹកចិត្ត ព្រោះថាពិភពលោកនឹងមើលឃើញនូវទុក្ខលំបាករបស់មីយ៉ាន់ម៉ានៅពេលនេះ ៕

វីដេអូនៅខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

Related posts

Leave a Comment