គិតខុសស្រឡេះ! ការពិត​គូ​ស្នេហ៍ ហ៊ិន ចាន់នីរ័ត្ន មិន​​ត្រឹម​មាន​ចំណេះវិជ្ជា​ខ្ពស់ ទេ​ថែមទាំង…(មានវីដេអូ)

លោកអ្នកបានជ្រាបរួចមកហើយថា កន្លងមក ពេលអ្នកស្រី ទ្រី ដាណា និងលោកសេង មង្គល បង្ហាញវត្តមានជាមួយគ្នាក្នុងព្រឹត្តិការណ៍ដ៏ធំបង្ហាញផលិតផលថ្មីនោះ បានធ្វើឲ្យអ្នកគាំទ្រ តារាសម្ដែង ហ៊ិន ចាន់នីរ័ត្ន ជាច្រើននាក់ សម្ដែងការមិនពេញចិត្ត និងអាណិតចំពោះអាយដលរបស់ពួកគេ។


ការអាណិតនេះ ដោយហេតុថា កន្លងមក លោកសេង មង្គល និងពិធីការិនី ហ៊ិន ចាន់នីរ័ត្ន តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មិនថាតាមរយៈការការនិយាយឆ្លើយឆ្លងដោយផ្ទាល់ ឬតាមរយៈសារនោះឡើយ ដោយពួកគេគិតថានេះជាស្នេហា និងចាត់ទុកជាដៃគូដ៏សក្ដិសមនោះ។

ទោះយ៉ាងណាអ្វីៗគ្រាន់តែជាការគិតរបស់អ្នកគាំទ្រប៉ុណ្ណោះ ខណៈសាមីខ្លួនទាំង២ធ្វើការបកស្រាយថា ពួកគេ មិនដែលមានទំនាក់ទំនងស្នេហាជាមួយគ្នានោះឡើយ គ្រាន់តែជាមិត្ត​ជិតស្និទ្ធ​ប៉ុណ្ណោះ ហើយនេះ​ជាការ​ផ្គូផ្គង​របស់អ្នកគាំទ្រ ដោយ​យល់​ឃើញ​ថា​សម​គ្នា​នោះ។

អ្វីកាន់តែច្បាស់ជាងនេះទៀតនោះ ក្រោយល្បីរឿងខាងលើរួចមក ថ្មីៗនេះ មានការបែកធ្លាយរូបថត ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បង្ហាញភាព​ស្និទ្ធស្នាល​ជាមួយលោកគ្រូពេទ្យម្នាក់ ដែលជាគូស្នេហ៍ពិតប្រាកដរបស់នាង មិនដូចការគិតរបស់អ្នកគាំទ្រកន្លងមកថា ជាលោក សេង មង្គលនោះឡើយ។


ទាំងនេះ ក៏មិនអាច​បន្ទោស​ទៅលើអ្នកគាំទ្រនោះឡើយ ដោយសារតែ ជាច្រើនឆ្នាំក្នុងពិភពសិល្បៈ, ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន មិនដែលបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួនជាសាធារណៈម្តងណាឡើយ ជាហេតុធ្វើឱ្យមានការផ្គូរផ្គងពីសំណាក់អ្នកគាំទ្រជាមួយតារាសម្តែងបុរស ដែលនាងថតរូប​ស្និទ្ធស្នាល​កន្លងមក​ ដូចជាតារាចម្រៀង ចេន និង សេង មង្គល ជាដើម។

ផ្ទុយពីការយល់ឃើញខាងលើ មានការព្រលយថា ការពិតគូស្នេហ៍របស់ពិធីការិនីរូបនេះ ជាគ្រូពេទ្យរូបសង្ហា ដែលជាកូនអ្នកមានមុខមាត់ម្នាក់ ដែលគិតមកដល់សព្វថ្ងៃពួកគេមានទំនាក់ទំនងជាមួយគ្នាយូរឆ្នាំហើយដែរ។

បើតាមប្រភពដែលស្និទ្ធជាមួយ ហ៊ិន ចាន់និរ័ត្ន បានឱ្យដឹងថា ទំនាក់ទំនងរបស់ ហ៊ិន ចាន់នីរ័ត្ន និងលោកគ្រូពេទ្យវ័យក្មេងរូបនោះក៏មានការដឹងឮពីសំណាក់ចាស់ទុំទាំងសងខាងហើយកន្លងមកពួកគេ ក៏ធ្លាប់បានបណ្តើរគ្នាទៅដើរកម្សាន្តនៅក្រៅប្រទេសទៀតផង។ ប៉ុន្តែយ៉ាងណាមកដល់ពេលនេះ ពិធីការិនីប្រចាំទូរទស្សន៍បាយ័នរូបនេះហាក់មិនទាន់គិតគូររឿងរៀបការឡើយ៕


Related posts

Leave a Comment