អុញនោះ! ក្រោយពីល្បី លោក សេង មង្គល ទាក់ទង ទ្រី ដាណា ស្រាប់តែធ្លាយ ថា លោក មង្គល ធ្លាប់មានភរិយា និងកូនរួចហើយ (មានវីដេអូ)

បើទោះពេលនេះ លោកសេង មង្គលមិនធ្វើការបកស្រាយពីទំនាក់ទំនងរបស់លោកជាមួយនឹង អ្នកស្រី ទ្រី ដាណា ក៏ពិតមែន តែអ្នកគាំទ្រមួយចំនួនគិតថា នេះអាចជាការពិត ដោយសារតែមុនបង្ហាញផលិតផលថ្មី ជាមួយនឹងការប្រកាសថាលោកជាBAនោះ រូបលោកបង្ហោះសារបង្ហាញតម្រុយចង់រៀបការ។


មុននឹងបង្ហាញវត្តមានជាមួយអ្នកស្រីទ្រី ដាណា ជាមួយនឹងការលុ,តជង្គង់ប្រគល់ផ្កាកុលាបដល់នាងនោះ, លោកបានបង្ហោះរូបថតជាមួយអ្នកម្ដាយ ហើយប្រាប់ថា «ម៉ាក់ប្រាប់ថា កូនដល់វ័យល្មមរៀបការហើយ»។

ងាកមកអ្នកស្រី ទ្រី ដាណា វិញ មុននឹងបង្ហាញមុខលោក សេង មង្គល ហើយប្រកាសជាBAផលិតផលថ្មីរបស់ខ្លួននោះ, អ្នកស្រី បានបង្ហោះរូបថតបែរខ្នងលោក សេង មង្គលជា​ហូរហែ ហើយបង្ហាញពីតម្រុយមានស្នេហា គេចូលស្ដី និងស៊ើបសួរអ្នកគាំទ្រ ចង់ឲ្យអ្នកស្រី រៀបការឆាប់ៗ ឬអត់នោះ?

ក្រោយពីប្រកាសជាBAភ្លាមៗនោះ ពួកគេ បែរជាមិនបញ្ជាក់ពីទំនាក់ទំនងនេះឲ្យច្បាស់លាស់ឡើយ ដោយ​ផ្ដេកផ្ដួល​ទៅលើការគិតរបស់អ្នកគាំទ្រ ក្នុងនោះលោក សេង មង្គល ប្រាប់ថា «ស្តាប់ដោយត្រចៀក ពិចារណាដោយការគិត កុំស្តាប់ហើយយកអារម្មណ៍មកឆ្លើយតប…»។

ទន្ទឹមនឹងរឿងនេះ ក្លាយជាមន្ទិលសង្ស័យនោះ អ្នកគាំទ្រជាច្រើន ក៏សម្ដែងការអាណិតចំពោះ ពិធីការិនី ហ៊ិន ចាន់នីរ័ត្នផងដែរ។ តែអ្វីៗមិនដូចការគិតនោះឡើយ ដោយពិធីការិនី ហ៊ិន ចាន់នីរ័ត្ន មានទំនាក់ទំនងស្នេហាជាមួយលោកគ្រូពេទ្យម្នាក់ជាយូរមកហើយ ហើយលោកសេង មង្គលក៏បានបញ្ជាក់ដែរថា លោកគ្មានទំនាក់ទំនងស្នេហាអ្វីនោះឡើយ។


នៅក្នុង​ការ​បកស្រាយ​កន្លងមក លោក សេង មង្គល បាន​បញ្ជាក់​ច្បាស់ៗថា ម្នាក់​ជា​ដៃគូ​រួម​អាជីព ហើយ​ម្នាក់​ទៀត ជា​អ្នក​មាន​គុណ​ប៉ុណ្ណោះ។ ស្រប​ពេល​រឿង​នេះ មិន​ទាន់​សាបរលាប​ក្នុង​ចិត្ត​អ្នកគាំទ្រ​ផង​នោះ ស្រាប់តែ​ថ្មីៗ​នេះ មាន​ការ​បែក​ធ្លាយ​​តាមរយៈ​គណនី​ទីកតុក​មួយ​ថា លោក​សេង មង្គល ធ្លាប់ មាន​ប្រពន្ធ​កូន​រួចហើយ ដោយខាងស្រីកំពុងរស់នៅក្រៅប្រទេស។

ដោយឡែក ក្រោយរឿងនេះ ក្លាយជាទីចាប់អារម្មណ៍ជាថ្មីនោះ មានអ្នកគាំទ្រខ្លះ ចេញមុខបញ្ជាក់ជំនួសថា លោកសេង មង្គល គ្មានប្រពន្ធកូននោះទេ តែមានគូដណ្ដឹងរួចហើយ។ទោះយ៉ាងណា រឿងនេះ មិនទាន់ដឹងថា ជា​ការពិតនៅឡើយនោះទេ មានតែការបញ្ជាក់ពីសាមីខ្លួនប៉ុណ្ណោះ ទើបអាចយកជាការបាន ខណៈលោក សេង មង្គល ពុំទាន់ធ្វើការបកស្រាយអ្វីឡើយរហូតមកដល់រសៀលថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២២នេះ៕


Related posts

Leave a Comment