ភ្នំពេញ ៖ ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោកសុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលក្នុងនាមជាឪពុកបានធ្វើការជូនពរដល់កូនប្រុសពៅដែលបានចាក ចេញទៅបន្តការសិក្សានៅបរទេសតែម្នាក់ឯងទាំងវ័យក្មេង។ ខណ:មានអ្នកគាំទ្រជាច្រើនក៏បានជូនពរផងដែរ។
ក្នុងពេល ដែលកូនប្រុស បានចេញដំណើរទៅបន្តការសិក្សានៅឆ្ងាយពីខ្លួនទាំងវ័យក្មេង កាលពីពេលថ្មីៗកន្លងទៅនេះ នោះលោក សុវ ណ្ណ រិទ្ធី បានបង្ហោះសារជូនពរដល់កូនប្រុសពៅយ៉ាងដូច្នេះថា «ថ្ងៃនេះជាថ្ងៃទីមួយ ដែលកូនប្រុសប៉ា បានចាប់ផ្ដើម ប៉ាសូមឲ្យ កូនទទួលបានជោគជ័យជារៀងដរាប»។
ដោយឡែកបើងាកមកមើលតារាស្រីអ្នកនាង វ៉ាន់ នីឡា ដែលជាបងស្រីឯណេះវិញក៏បាននិយាយបែបលេងសើចថា «ស្ងាត់ផ្ទះណាស់ពេលបងធំទៅរៀនបាត់ safe fly my love»។
សូមជម្រាបថា កូនប្រុសរបស់លោកសុវណ្ណ រិទ្ធីហៅ តា វ៉ិចទ័រ កន្លងមកតែងបង្ហាញវត្តមាននៅក្នុងកម្មវិធីសំណើចពីរគ្រួសារនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលត្រូវបានគេស្គាល់ឈ្មោះថា ខេវិន នឹងមានរូបរាងស្រស់សង្ហាផងដែរ។
យ៉ាងណាមិញកូនប្រុសពៅរបស់អ្នកដឹកនាំកម្មវិធីកំប្លែងរូបនេះ បានចាកចេញទៅសិក្សានៅប្រទេសអូស្ត្រាលីកាលពីថ្មីៗនេះ។ តាមរយ:ដំណឹងនេះក៏មានការផ្ញើសារជូនពរឲ្យកូន ប្រុសពៅរបស់លោក សុវណ្ណ រិទ្ធី ជោគជ័យនៅក្នុងការសិក្សានៅប្រទេសអូស្ត្រាលីពីសំណាក់អ្នកគាំទ្រ និងមហាជនមួយចំនួនផងដែរ៕