កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីអតិថិជន ទ,ម្លាយថា អ្នកនាងចោមក្វាន់ បានលក់មាសក្លែ,ងក្លាយមកឲ្យពួកគេ (មាសលាយជាមួយស្ពាន់) និងបានទា,មទារឲ្យក្រុមហ៊ុនធ្វើការសងប្រាក់ឲ្យពួកគេវិញនោះ។
ស្របពេលមហាជនកំពុងចាប់អារម្មណ៍លើរឿងនេះនោះ ស្រាប់តែបុរសម្នាក់ ដែលត្រូវបានអ្នកនាង ចោម ខ្វាន់ ហៅថាជាប្តីពេញៗមាត់នោះ បានចេញមុខបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកថា ខ្លួនមិនមែនការពាក់ព័ន្ធជាប្ដីប្រពន្ធនោះទេ ធ្វើឲ្យមហាជនមួយចំនួនរិះ,គន់ថា លោករួមតែសុខមានរួមទុក្ខនោះ។
បុរសខាងលើប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ឆែម ជីវ័ន្ត បានបង្ហោះសារបញ្ជាក់ដូច្នេះថា « ខ្ញុំបាទឈ្មោះ ឆែម ជីវ័ន្ត ខ្ញុំសូមបញ្ជាក់ខ្ញុំ និងអ្នកនាង ចោម ខ្វាន់ មិនបានពាក់ព័ន្ធគ្នាជាប្តីប្រពន្ធទេរឿងកន្លងមកខ្ញុំគឺជាអ្នកធ្វើការស៊ីប្រាក់ខែតែប៉ុណ្ណោះសូមតំណាងក្រុមហ៊ុនហាងមាសពេជ្រ ចំរើន សុវត្ថិ ភាព សូមកុំយល់ច្រឡំថាខ្ញុំជាប្តីប្រពន្ធ»។
ការលើកឡើងរបស់បុរសម្នាក់រូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកឃើញពួកគេមានភាពផ្អែមល្ហែម បណ្តើរគ្នាចូលរួមនៅក្នុងកម្មវិធីនានា និងហៅគ្នាថាជាប្តីប្រពន្ធយ៉ាងពេញៗមាត់មិននឹកស្មានថា ក្រោយអ្នកនាង ចោម ខ្វាន់ មានបំ,ណុលជាប់ខ្លួនបែរជាលេចធ្លាយថា លោកគ្រាន់តែជាអ្នកធ្វើការស៊ីប្រាក់ខែធម្មតាទៅវិញ។
ងាកមកលោក ជំទាវ ហ៊ុន ស៊ីណាត ដោយឃើញបែបនេះ ក៏បានចែករំលែកវីដេអូ ព័ត៌មាននេះ ហើយលើកឡើងថា «អុញ! លោកឆែម ជីវ័ន្ត បែបខ្លាចអស់តំណែង PM ទេដឹងបានជានិយាយថាចោមក្វាន់មិនមែនជាប្រពន្ធ ហាស ហា ពេលខ្ញុំឡាយនិយាយថា ចោមក្វាន់រកស៊ីបោ,កគេ លោកឆែម ជីវ័ន្ដ បាននិយាយតាម Telegram មកខ្ញុំថាប្រពន្ធគាត់ចង់ជួបខ្ញុំដល់ពេលនេះបែរជាថាគាត់ត្រឹមតែធ្វើការស៊ីប្រាក់ខែទៅវិញ អាគាត់នេះចេះដុះកន្ទុយហើយ»។
លោកជំទាវ ចិត្តធម៌រូបនេះ បានបន្តទៀតថា «សូមជម្រាបថា ៣នាក់ហ្នឹងឯងដូចតែគ្នាទេពីព្រោះតារាម្នាក់ក៏រួមការងារជាមួយចោមក្វាន់ដែលប៉ះជាមួយខ្ញុំពេលពួកគាត់បោ,ករាស្ត្រខាងបាត់ដំបងដែលប្រជាជនមករកខ្ញុំជួយពេលនោះ»៕