ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា ទម្រាំនឹងរកឃើញនូវសុភមង្គលសុភមង្គល ,តារាចម្រៀងពេជ្រ សូលិកា បានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើន តាំងពីអ្នកនាងនៅផលិតកម្មMរហូតមកដល់ផលិតកម្មរស្មីហង្សមាស។ តែថ្មីៗនេះ បែរជាជួបរឿងបែកបាក់ជាមួយស្វាមី ធ្វើឲ្យសុខភាពផ្លូ,វចិត្តមិនល្អប្រសើរ គិតច្រើន កើតទុក្ខ ដេកមិនលក់ ជាដើម។
ជុំវិញការបែកបាក់គ្រួសារនេះ គេមិនទាន់ដឹងថា កើតឡើងដោយសារមូលហេតុអ្វីឲ្យច្បាស់លាស់ឡើយ។ តែក្រោយពីស្វាមីនាង ប្រកាសដំណឹងនេះដល់មហាជននោះ នាងបានបង្ហោះសារបញ្ជាក់ជំហរចំពោះកូនប្រុសរបស់ខ្លួនថា «ខ្ញុំ នឹងបង្រៀនកូនប្រុសរបស់ខ្ញុំឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន
រៀនកុំកុ,ហក កុំក្ប,ត់ កុំអាត្មានិយម កុំអំ,នួតលើខ្លួនឯង កុំបោ,កប្រា,ស់ កុំធ្វើបា,បចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិ,ចក,ល កុំហឺហានឹងរបស់ក្លែងក្លាយ
កុំងប់ងុលទៅទង្វើរបស់ខ្លួនបានប្រ,ឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុស ដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។
បើមើលទៅរូបភាពខាងក្រៅឃើញថា ម្ចាស់បទ «ឬគិតថាអូននេះមិនចេះយំ»រូបនេះ នៅតែ ជាស្ត្រីដ៏រឹងមាំម្នាក់, ស្រស់ស្រាយ, បែកគ្នាជាមួយគ្រួសារភ្លាម នាំកូន នាំប្អូនដើរលំហែកកាយជាមួយស្ទីលតែងខ្លួនយ៉ាងទាក់ទាញ មិនបង្ហាញទុក្ខយំយែកឲ្យគេអាណិតនោះឡើយ ដោយមើលទៅនាងដូចជាគ្មានរឿងអ្វីអញ្ចឹង។ តែធាតុពិត ពេជ្រ សូលីកា បាននិយាយយ៉ាងគួរឲ្យអាណិតថា នាងមិនយំមិនមែនមានន័យថាមិនឈឺចាប់នោះទេ។
ជាក់ស្ដែង ពេជ្រ សូលីកា បានបង្ហោះសារបង្ហាញពីការឈឺចាប់របស់ខ្លួនថា «ខ្ញុំមិនបង្ហាញខ្ញុំយំមិនមែនមានន័យថាខ្ញុំ មិនឈឺទេសូម កុំប៉ះទ,ង្គិចផ្លូវចិត្តខ្ញុំទៀត ខ្ញុំសុំអង្វរ គ្រប់យ៉ាង ដែលខ្ញុំត្រូវធ្វើឥឡូវនេះ គឺដើម្បីក្រ,ពះប្អូន និងកូនរបស់ខ្ញុំ»។
ទោះយ៉ាងណាថ្មីៗនេះ ពេជ្រ សូលីកា ទំនងជាធ្វើចិត្តបានហើយមើលទៅ ដោយនាងមិនត្រឹមតែបង្ហាញរូបភាពបែបសិ,ចស៊ីចំហទ្រូងនោះទេ ថែមទាំង ឆ្លៀតក្លែមពាក្យនៅក្នុងរូបភាពរបស់នាងថា «ថ្នល់ជាតិ ប៉ុន្តែជាតិល្បឿនលឿនណា»។
តាមរយៈនេះ អ្នកគាំទ្រជាច្រើនសុទ្ធតែនិយាយបែបនេះថា ថ្នល់ជាតិមែន តែស្អាតខ្លាំងណាស់។ ខុសពីគូស្នេហ៍ដទៃបែកគ្នាមែនពិត តែ ពេជ្រ សូលីកា នៅតែប្រើជីវិត ហាយសូរដដែល មិនតែប៉ុណ្ណោះនាងនៅតែបំពេញតួនាទីជាអ្នកម្តាយដ៏ល្អហើយងាកមកអតីតដៃគូក៏នៅតែបន្តមើលថែទាំកូនប្រុសតែមួយរបស់ខ្លួនយ៉ាងកក់ក្តៅដែលគេតែងតែឃើញលោកបង្ហោះនៅតាមបណ្តាញសង្គម៕