អស់រយៈជិតមួយខែទៅហើយចាប់តាំងពីបណ្ដាបេក្ខភាពបវរកញ្ញាទាំង ៦៣ ប្រទេសធ្វើដំណើរចេញពីមាតុប្រទេសរបស់ខ្លួនដើម្បីតំណាងជាតិទៅចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ Miss Grand International 2020 ដែលប្រព្រឹត្តទៅក្នុងប្រទេសថៃ ។
ឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ សម្រាប់រាត្រីគ្រងមកុដនេះ កម្មវិធី Miss Grand International ក៏បានរកឃើញហើយ នូវជ័យលាភីបវរកញ្ញាឯកប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះ ម្ចាស់មកុដគឺបានទៅលើ Miss Grand មកពីប្រទេស United State of America ដែលនាងជាបវរកញ្ញាទទួលជ័យលាភីបន្ទាប់ពីប្រទេស Venezuela ម្ចាស់មកុដឆ្នាំ ២០១៩ កន្លងទៅ ។
សម្រាប់ជ័យលាភីលំដាប់រងទី ១ នោះគឺបានទៅលើ Miss Grand Philippine រងទី ២ Miss Grand Guatemala រងទី ៣ បានទៅលើ Miss Grand Indonesiaនិង រងទី ៤ បានទៅលើ Miss Grand Brazil ។
តើ Abena Appiah ដែលឈ្នះម្កុដជា Miss Grand International ជាអ្នកណា?
Abena Appiah គឺជានិស្សិតផ្នែក Fashion នៅសាកលវិទ្យាល័យ Radford ក្នុងប្រទេសហ្គាណា។ នាងគឺជាស្ត្រីម្នាក់ដែលបានប្តេជ្ញាចិត្តដ៏មុតមាំបំផុត។ Abena ធ្លាប់បានឈ្នះបវរកញ្ញា Talent Ghana ក្នុងឆ្នាំ 2012 និងឈ្នះ Top Model Ghana ក្នុងឆ្នាំ 2013។
លើសពីនេះទៀតនោះ នាងក៏ជាតារាបង្ហាញម៉ូដតាំងពីអាយុ 3 ឆ្នាំ និងមានសមត្ថភាពផ្នែកតន្ត្រីតាំងពីអាយុ 9 ឆ្នាំ។ នាងក៏ជាអ្នកចម្រៀង, តារាម៉ូដែល, តួសម្ដែង និងអាចនិពន្ធចម្រៀងដោយខ្លួនឯងបានទៀតផង។
ប្រាក់ចំណូលដែលបានមកពីការចេញអាល់ប៊ុមចម្រៀងដំបូងរបស់នាង Abena បានបង្កើតសាលាមួយដែលជួយដល់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសហ្កាណាផងដែរ៕