គេសង្កេតឃើញថា ក្រោយពីលោកសេង មង្គល បានបង្ហាញវត្តមានជាមួយអ្នកស្រី ទ្រី ដាណា ជាមួយនឹងពាក្យពេចន៍ផ្ដោះផ្ដងស្នេហា នៅក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីនោះ តារាសម្ដែងរូបនេះ បានក្លាយជាទីចាប់អារម្មណ៍របស់មហាជន។
ករណីនេះ មិនត្រឹមតែមហាជនចាប់អារម្មណ៍នោះទេ សូម្បីសារព័ត៌មានកម្សាន្តក្នុងស្រុកមួយចំនួន ក៏បានយកទៅចុះផ្សាយជាហូរហែ ដោយផុតពីរឿងមួយចូលរឿងមួយទៀត ធ្វើឲ្យលោកចេញមុខបកស្រាយជាបន្តបន្ទាប់ជម្រះមន្ទិលមហាជន។
ជាក់ស្ដែងថ្មីៗនេះ មានករណីទីកតុកមួយ បានទម្លាយរូបថតលោកសេង មង្គលជាមួយក្មេងម្នាក់ និងនារីម្នាក់ទៀត ដោយអះអាងថា ជាកូន និងប្រពន្ធរបស់លោកសេង មង្គល។ ករណីនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចាប់អារម្មណ៍យកទៅចុះផ្សាយ ធ្វើឲ្យលោកសេង មង្គល នៅមិនសុខចិត្តមុខបកស្រាយការពិត។
នៅក្នុងការឡាយកាលពីយប់ថ្ងៃទី២០ ខែកក្កដា លោកសេង មង្គល បានបញ្ជាក់ថា ខ្លួនពុំមានប្រពន្ធ មានកូននោះឡើយ។ រូបកូនក្មេង ដែលខ្លួនបីនោះ ជាកូនរបស់ប្អូនស្រីលោកនៅខេត្តឧត្តរមានជ័យប៉ុណ្ណោះ។
លោកថា រូបនោះជាការថត ពេលទៅដើរលេងលក្ខណៈក្រុមគ្រួសារ ជុំគ្នានៅកំពង់សោម ហើយក្មួយរបស់លោកពេលនោះ មានអាយុខ្ទង់៣ ៤ឆ្នាំ ដោយនៅពេលនោះក្មួយរបស់លោក តាមតែលោកនោះទេ ហើយលោកក៏ចូលចិត្តក្មេងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖