កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែង សឿ សុធារ៉ា ហាក់បង្ហោះសារប្លែកៗ ធ្វើឲ្យអ្នកគាំទ្រឃើញហើយមានការចាប់អារម្មណ៍ជាខ្លាំង ពិសេសសារពាក់ព័ន្ធទៅនឹងតារាចម្រៀង ដួង វីរៈសិទ្ធ តែម្ដង។
នៅក្នុងសារជាច្រើនកន្លងមក ឃើញថា សឿ សុធារ៉ា ហាក់មានចិត្តស្រឡាញ់ចំពោះ តារាចម្រៀង ដួង វីរៈសិទ្ធ ខ្លាំងណាស់។ តែមិនដឹងថា ការស្រឡាញ់នេះ លក្ខណៈជាអ្នកគាំទ្រម្នាក់ ឬក្នុងន័យស្នេហានោះឡើយ។
ជាក់ស្ដែងថ្មីៗនេះ សឿ សុធារ៉ា បានរំលឹកអនុស្សាវរីយ៍ថតរឿងជាមួយលោក ដួង វីរៈសិទ្ធ ដោយរៀបរាប់ថា «- នឹកឃើញឆាកថតក្នុងរឿង ឬស្យា ឈុតញុំានំបញ្ចុកខ្មែរនេះ គឺពេលយកសៀវភៅមកអានសាច់រឿងមុនសម្រេចចិត្តថតនោះ “ខ្ញុំបន់ស្រន់អោយតែឆាប់ដល់ឈុតហ្នឹងទេ ព្រោះបានអង្គុយក្បែរបុរសដែលខ្ញុំ……”
– ទម្លាប់ខ្ញុំមិនចូលចិត្តពាក់ស្បែកជើង ហើយឈុតនោះអត់ថតជាប់ជើង ខ្ញុំក៏បានដោះស្បែកជើងចេញ តែគ្មាននរណាដឹងទេ ព្រោះពួកគាត់រវល់យកចិត្តទុកដាក់ធ្វើការគ្រប់ៗគ្នា
– តើជានិស្ស័យឬ ឈុតនោះជើងទទេរបស់ខ្ញុំ ស្រាប់តែនៅលើជើងរបស់អូន Doung Virakseth តែម្តង ហើយគាត់សួរខ្ញុំថា ( បង ជើងបងនៅលើជើងខ្ញុំយូរម្ល៉េះបង) ខ្ញុំភ្ញាក់ខ្លាំងណាស់ ខ្ញុំមើលទៅក្រោម ជើងខ្ញុំនៅលើជើងគាត់មែន ខ្ញុំសុំទោសគាត់ឡើងពីរបីដង ហើយប្រាប់ថា បងអត់ដឹងទេអូនអើយ បងស្ប,,ថជូន
– គាត់សួរខ្ញុំវិញថា ម៉េចបងអត់ពាក់ស្បែកជើង? ខ្ញុំឆ្លើយទៅដោយនិយាយតិចៗៗទៅគាត់ថា “ Hey បើបងពាក់ស្បែកជើង ជើងអូននឹងត្រូវឈឺព្រោះមុតកែងស្បែកជើងបងហ្នឹងណា ហើយអូននិងបន្ទោសបង បើអូនស្តីឲ្យបងមែន បងនឹងយំ”
ពេលនោះអារម្មណ៍ខ្ញុំដូចកំពុងសុបិន ស្រាប់តែ ម្ចាស់បង កៅ សីហា អ្នកដឹកនាំរឿងស្រែកចង់បែកភូមិគ្រឹះថា អូនតួៗ ចាប់ផ្តើមថត ខ្ញុំឡើងភ្ញាក់ចង់ស្រឺត កំពុងតែសុបិនឡើង Sweet ផង. – ហ៊ឹម ថតមួយរឿងដល់ចប់ បានអង្គុយក្បែរតែមួយឈុតហ្នឹង ថតឈុតផ្សេងៗ ឈរ អង្គុយ ដើរ 10ម៉ែត្រពីគ្នា នាងខ្ញុំសុំចាញ់ហើយម្ចាស់បងដឹកនាំរឿង ឬស្យា កៅ សីហា – គ្រាដំបូងនៃការជួបគ្នា ក៏ជាគ្រាបញ្ចប់នៃការឈប់ជួបគ្នាដែរ។ “បងប្អូនទាំងអស់គ្នា ខ្ញុំនិយាយលេងទេ”»។
បន្ថែមលើនេះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ សឿ សុធារ៉ា បានចែករំលែកចម្រៀងរបស់ដួង វីរៈសិទ្ធ ចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយលើកឡើងថា «បងសុំផ្ញើជូនទៅដល់អូន ដួង វីរៈសិទ្ធ ថាបងបានខំឆ្លៀតពេលរវល់មើលកូនៗ បង ទៅមើលអូនច្រៀងផ្ទាល់នៅ (បាធាយ ថ្នល់កែង) ដែលអូនទៅជួបហ្វេនៗសំណព្វចិត្តជាច្រើនរបស់អូនយប់មិញនោះ
ទោះបងខំធ្វើខ្លួនធម្មតាៗមិនឱ្យ នរណាស្គាល់ក៏ដោយ តែបងច្បាស់ណាស់ថាអូនឃើញបងឈរក្បែរឆាកស្តាប់សំឡេងច្រៀងផ្ទាល់របស់អូន ដែលដូចសំឡេងថតក្នុងស្ទីតយោ ឬគេហៅថា”ច្រៀងផ្ទាល់សំឡេងដូចចាក់ឌីស” អូនឃើញបងហើយគួរណាស់ លើកដៃស្វាគមន៍បង
ព្រោះបងអាយុច្រើនជាងអូនឡើង៩ឆ្នាំណាអូន ម៉េចក៏អូនមិនខ្វល់ពីបងខ្លះ ផងបងឈរក្រោមភ្លៀង តស៊ូស្ដាប់មើលអូនច្រៀង ដោយការពេញចិត្ត អូនដួង វីរ់ៈសិទ្ធ ហេតុអ្វីអូនមិនចូលចិត្តបង អូនស្អប់បងឬ»?
តាមរយៈនេះ មានការលើកឡើងថា «គាត់មិនហ៊ានស្និទ្ធស្នាលទេខ្លាចប្រចណ្ឌ»។ ជាការឆ្លើយតប អតីតប្រពន្ធរបស់តារាចម្រៀង សាពូន មីដាដា បញ្ជាក់ថា «គាត់នៅទំនេរទេបងប្រុស ខ្ញុំក៏ទំនេរដែរ គាត់មិនចំណូលខ្ញុំទេ»៕