ស្របពេលការងារសិល្បៈ បាននិងកំពុងមានសន្ទុះខ្លាំងនោះ ថ្មីៗនេះ តារាសម្ដែង លី ឌីណា បានបង្ហាញរថយន្តថ្មីសន្លាងទំនើបមួយគ្រឿងពណ៌កាប់ស្តាំងរលោងស្រិល ធ្វើឲ្យអ្នកគាំទ្រឃើញហើយលាន់មាត់សរសើរ និងចូលរួមអបអរសាទរព្រោងព្រាត។
បង្ហោះភ្ជាប់ជាមួយរថយន្តថ្មីសន្លាងជាច្រើនសន្លឹក តារាសម្ដែងក្នុងរឿង «អធិដ្ឋានស្នេហ៍» រឿង «មរណមាតា»រូបនេះ បានរៀបរាប់ថា «សូមអរគុណសម្រាប់ការគាំទ្រដល់នាងខ្ញុំ ជាពិសេសម៉ូយៗសំណពចិត្ត ទាំងម៉ូយៗសាប៊ូ Lusstaly ម៉ូយសំលៀកបំពាក់ និងទស្សនិជន ដែលតែងតែគាំទ្រការសំដែងរបស់នាងខ្ញុំ»។
ការទទួលបានរថយន្តមួយគ្រឿងនេះ មិនមែនជារឿងចៃដន្យនោះឡើយ ដោយមុននឹងបានវា តារាស្រីរូបនេះ បានក្រាញននៀលតស៊ូខ្លាំង ក្នុងអាជីពសិល្បៈជាច្រើនឆ្នាំកន្លងមកហើយ។ ការតស៊ូនេះ បច្ចុប្បន្ន បានធ្វើឲ្យតារាសម្ដែងរូបនេះ មិនត្រឹមតែមានរថយន្តទំនើបនោះទេ ថែមទាំងមាន ជម្រកសមរម្យ និងការងារស្ថិរភាពទៀតផង។
ក្រៅពីការងារសិល្បៈ, តារាស្រីរូបនេះ អាចក្តាប់បានឱកាសក្លាយជាតារាតំណាងផលិតផលជាច្រើនបន្តបន្ទាប់។ ទោះជាគេឃើញតារារូបនេះ មានការរីកចម្រើនទាំងផ្នែកសិល្បៈទាំងមុខរបររកស៊ីក៏ដោយ តែនាងនៅមិនទាន់បង្ហាញមុខអង្គរក្សបេះដូងនៅឡើយទេ។
ងាកមកអ្នកគាំទ្រ ក្រោយពីឃើញនាង បង្ហាញរថយន្តថ្មីសន្លាងតម្លៃរាប់ម៉ឺនដុល្លារបែបនេះ ពួកគាត់ចូលរួមអបអរសាទរ និងលាន់មាត់សរសើរថា «អីយាស់ តស៊ូពិតជាបានសម្រេចមែន, Congratulations mom ហេងហេង លុយចូលច្រើនៗណាម៉ែ, Cute ទាំងម្ចាស់ ទាំងឡានបងស្រី, ហេងហេងអាយដល»៕