ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនោះ សួ វិចិត្រ បានក្លាយជាម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បន្ទាប់ពីឆ្លងកាត់ការចម្រាញ់អស់រយៈពេលជាច្រើនសប្ដាហ៍នោះ។
ភាពជោគជ័យធំសម្បើមមួយនេះ មិនមែនជាសំណាង ឬជាភាពចៃដន្យនោះឡើយ ប៉ុន្តែគឺជាការផ្ដល់ឱ្យយ៉ាងសុក្រិតភាពពីទស្សនិកជនតាមរយៈការបោះឆ្នោតជាសំឡេងសារគាំទ្រ។ នេះ គឺជាគោលបំណងធំបំផុតមួយនៅក្នុងជីវិត ដែលសួ វិចិត្រ បានប៉ងប្រាថ្នាចាប់តាំងពីថ្ងៃដំបូងនៃការឈានជើងចូលប្រឡង។
សួ វិចិត្រ ធ្លាប់បានបញ្ជាក់មុនពេលក្លាយជាម្ចាស់ពានថា «ការខិតខំរបស់ខ្ញុំ គឺដើម្បីម្តាយ និងប្អូន ដើម្បីដណ្ដើមជ័យជម្នះ នឹងត្រូវតស៊ូឱ្យក្លាយជាតារាហង្សមាសឲ្យបាន» ហើយទីបំផុតការតាំងចិត្តរបស់សួ វិចិត្រ ក៏លេចចេញជាផ្លែផ្កាពិតមែន។
ក្រោយក្លាយជាម្ចាស់ពាន សួ វិចិត្រ ទទួលបានឱកាសការងារច្រើន បន្តជួយជ្រោមជ្រែងគ្រួសាររបស់ខ្លួន។ តែថ្មីៗនេះ អ្នកផ្ទះរបស់លោក នាំគ្នាហូបផ្អក ធ្វើឲ្យពុលមួយផ្ទះ ហើយក្នុងនាមជាកូនច្បង ស៊ូ វិចិត្រ មើលថែអ្នកជំងឺឡើងធ្លាក់ខ្លួនស្គមខ្លួនឯង ដោយសារតែដាច់យប់ប៉ុន្មានថ្ងៃមកហើយ។
បង្ហោះភ្ជាប់ជាមួយរូបថតកំពុងមើលថែប្អូនស្រី១សន្លឹក សួ វិចិត្រ បានទម្លាយថា «មួយរយៈនេះខ្ញុំស្គមខ្លាំង ព្រោះរវល់មើលថែពួកគាត់ សុខៗនាំគ្នាហូប
ផ្អកពុលមួយផ្ទះ ក្អួត10ដងហើយមិនខលប្រាប់ទៀត
រត់ចេញពីមើលថែអ្នកជំងឺក្នុងពេទ្យខេត្ត ឥលូវរត់ទៅយកអ្នកផ្ទះមកពេទ្យឯកជនផ្សេងទៀត ដាច់យប់បួនប្រាំថ្ងៃហើយ បងប្អូនហ្អើយ បើដួលបងមួយ
តើគ្រួសារយើងគិតយ៉ាងណាទៅ?»៕