សឿ សុធារ៉ា ជាតារាសម្ដែងស្រី សាច់ចាំជើងចាស់ម្នាក់ វ័យកាន់តែច្រើន សម្រស់កាន់តែស្អាត តែមួយរយៈចុងក្រោយនេះ នាងបានជួបរឿងមិនសមប្រកបជាច្រើន ធ្វើឲ្យសម្រស់របស់នាងហាក់ធ្លាក់ចុះយ៉ាងគំហុកតែម្ដង។
បន្ថែមលើនេះ មិនថាស្នេហា ការងារ សឿ សុធារ៉ា ពេលនេះ ហាក់ធ្លាក់ដល់ចំណុចសូន្យ បានត្រឹមរៀបរាប់រឿងរ៉ាវកើតឡើងទាំងក្ដីឈឺចា,,ប់ប៉ុណ្ណោះ ជាពិសេសកេរ្តិ៍ឈ្មោះរបស់នាង ដែលខំសាងតាំងពីតូចក្រូចឆ្មា ត្រូវបានបំ,,ផ្លា,ញខ្ទេចខ្ទីក្នុងសម័យកូ,,វីដ១៩ រហូតដល់នាងហ៊ានទាយទុកមុនថា វាសនារបស់នាងងើបលែងរួចហើយ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកកាលពីពេលថ្មីៗនេះ សឿ សុធារ៉ា បានរៀបរាប់យ៉ាងវែងអន្លាយដូច្នេះថា «( អនិច្ចាវាសនានារីដ៏ស្លូតត្រង់ស្មោះម្នាក់ ចា,,ញ់បោកចិត្តគេ )-កាលឆ្នាំ២០០២ ខ្ញុំបានទិដ្ឋាការទៅច្រៀងនៅប្រទេសអូស្ត្រាលី
-ឆ្នាំ២០០៣ ខ្ញុំមិនបានទិដ្ឋាការពីប្រទេសកាណាដាទេ -ឆ្នាំ២០០៤ ខ្ញុំបានទិដ្ឋាការទៅច្រៀងនៅប្រទេសបារាំង -ឆ្នាំ២០០៥ ខ្ញុំមិនបានទិដ្ឋាការពីប្រទេសកាណាដាទៀត -ឆ្នាំ២០០៦ ខ្ញុំមិនបានទិដ្ឋាការពីកាណាដាជាលើកទីបី
-ឆ្នាំ២០០៧ ខ្ញុំបានទិដ្ឋាការទៅប្រទេសបារាំងម្តងទៀត -ឆ្នាំ២០១០ ខ្ញុំបានទិដ្ឋាការទៅប្រទេសបារាំងហើយទទួលការវាយវីសាគ្រប់ទីកន្លែងទាំងអស់បាន៩០%នៃតំបន់នៃទី្វបអឺរ៉ុប -ដើមឆ្នាំ២០១២ ខ្ញុំបានទិដ្ឋាការទៅច្រៀងនៅប្រទេសអូស្តាលីម្តងទៀត -ចុងឆ្នាំ២០១២ ខ្ញុំបានទិដ្ឋាការទៅច្រៀងនៅប្រទេសអាមេរិក
តាំងពីមានជំងឺកូវីតកើតឡើងលើពិភពលោកដ៏ស្រស់បំព្រងនេះមក គឺខ្ញុំត្រូវទទួលបាននូវកេរ្តិ៍ឈ្មោះដ៏អប្រិយ ដែលខ្ញុំបានខិតខំកសាងជាយូរមកហើយដោយភាពលំបាកហត់ទ្រាំបំផុត តាំងពីខ្ញុំនៅវ័យជាកុមារភាព ក្នុងវ័យដែលគួរត្រូវទទួលបានការថ្នាក់ថ្នមថែពីឪពុកម្តាយនិងបងៗ
ផ្ទុយទៅវិញខ្ញុំត្រូវខិតខំប្រឹងធ្វើការរកប្រាក់ដើម្បីមកបំពេញនូវជីវភាពខ្វះមុខក្រោយ ហើយត្រូវខំបំពេញជូនដល់ឪពុកម្តាយដែលឈឺចាស់ ដោយមានការលើកទឹកចិត្តដ៏កក់ក្តៅពីមនុស្សជុំវិញខ្លួន.ចាប់ពីវិនាទីនេះទៅ ខ្ញុំច្បាស់ណាស់ ថាវាសនាខ្ញុំមិនអាចងើបរួចវិញឡើយ. “ខ្ញុំត្រូវខំរស់ទាំងកកឈាមក្នុងបេះដូង ពេញមួយជីវិតខ្ញុំនេះ”»៕