ញាកសាច់! ម្ដាយ​ទើប​សម្ញែង​វិឡារ​ថ្មី​ ​ ​ស្រាប់តែ​អាង សុជាតា ទិញ​រថយន្ត​ម្ដង​ពីរ​គ្រឿង​ជាមួយ​តម្លៃ​រហូតដល់…​

អាង សុជាតា ជា​តារា​សម្ដែង​វ័យក្មេង​មួយរូប ដែល​មាន​ទេពកោសល្យ​ពី​ធម្មជាតិ រួម​នឹង​សម្រស់​ផូរផង់​ផង​នោះ ជាហេតុ​ធ្វើ​ឲ្យ​នាង​ដើរ​តាម​គន្លង​អ្នក​ម្តាយ សឿន ផា​ភួង បាន យ៉ាង​ងាយស្រួល ខណៈ​បច្ចុប្បន្ន មាន​ទីផ្សារ​ការងារ​រីក​ទូលាយ​មិន​ថា​ការ​សម្តែង​រឿង ឬ​ថត​ផ្សាយពាណិជ្ជកម្ម​នោះទេ។


ដោយឡែក​ថ្មីៗ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​ការចាប់អារម្មណ៍ និង​លាន់មាត់​សរសើរ​រូប​នាង​សឹង​គ្រប់គ្នា ខណៈ​មានវ័យមិនដល់២០ឆ្នាំផង អាង សុជាតា ​មានលទ្ធភាព​ទិញ​រថយន្ត​​​​​ថ្មី​សន្លាង​ម្ដង​ដល់​ទៅ​២​គ្រឿង​ឯណោះ។

ក្នុង​ការ​បង្ហាញ​រថយន្ត​ថ្មី​ ទាំង​២​គ្រឿង​ពណ៌​សក្បុស​នេះ, តារា​វ័យ ១៧​ឆ្នាំ អាង សុជាតា បាន​​បញ្ជាក់​ថា​«​ស្វាគមន៍​សមាជិក​ថ្មី​»។ ការ​ទិញ​រថយន្ត​នេះ​ ធ្វើឡើង ​ក្រោយពី​ ម្ដាយ​របស់​នាង ​អ្នកស្រី សឿន ផាភួង ទើប​នឹង​បង្ហាញ​វិឡារ​ដ៏​ស្រស់​ស្អាត​ មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ។​

រថយន្ត​ទាំង​២​គ្រឿង​នេះ ត្រូវបាន​គេ​ដឹងថា មានតម្លៃ​សរុប​ប្រមាណ​៧​ម៉ឺន​ដុល្លារ​ឯណោះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ការ​សាទរ​ និង​លាន់មាត់​សរសើរ​គ្រប់គ្នា ព្រោះ​វ័យ​មិនទាន់​ដល់ ២០​ឆ្នាំ​ផង​នាង​មាន​សមត្ថភាព​អាច​រក​ប្រាក់​ទិញ​រថយន្ត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជិះ​ម្តង​ដល់​ទៅ​ពីរ​គ្រឿង​។​

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក អ្នក​នាង​សឿ​ន ផា​ន ផា​ភួង ដែល​ជា​ម្ដាយ​តារា​សម្ដែង​ស្រី អាង សុជាតា ហៅឈូ​ឈូ បាន​ប្រាប់​ថា ​​​​កូនស្រី​ខ្លួន​ទិញ​ឡាន​បន្ថែម​មួយ​គ្រឿង​ទៀត ពិតមែន ដោយ​ឡាន​មុន ម៉ាក MG តម្លៃ​៤៦០០០ដុល្លារ និង​ឡាន​ទើបតែ​ទិញ​ក្រោយ ម៉ាក Prus 011 តម្លៃ ២៣០០០ដុល្លារ សរុប​ឡាន​ទាំង​ពីរ​មាន​តម្លៃ ៦៩០០០ដុល្លារ៕

Related posts

Leave a Comment