ស្រក​សាច់​ដល់​ហើយ! ថ្ងៃ​មង្គលការ​បងប្រុស​បង្កើត​, ដេ​ត ម៉ាលី​ណា តែងខ្លួន​ឡើង​ខ្ញង់ តែ​ស្គម​ជាង​មុន រហូត​ម្នាក់ៗ​និយាយ​ថា​…

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា រហូតមកដល់​ពេលនេះ អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សាខ្លួន​ជា​ស្ត្រី​មេម៉ាយ ឬ​អ្នក​ម្ដាយ​Signle​កូន​៣ យ៉ា​ងរឹងមាំ ជា​មួយ​រូប​សម្រស់​ស្រស់​ស្អាត មិន​ចាញ់​ក្រមុំៗ​ប៉ុន្មាន​នោះ​ឡើយ​។​

ទោះយ៉ាងណា​មួយ​រយៈ​ចុងក្រោយ​នេះ អ្នកនាង​ដេ​ត ម៉ាលី​ណា បាន​ឃ្លាតឆ្ងាយ​ពី​កូន​របស់​ខ្លួន​២​នាក់​ រយៈពេល​ជិត​១​ខែ​ទៅហើយ ធ្វើ​ឲ្យ​ស្ត្រី​ដ៏​រឹងមាំ​រូប​នេះ បង្ហាញ​ទុក្ខសោក និង​ការ​នឹក​រំលឹក​កូន​របស់​ខ្លួន​ជា​ពន់ពេក​។​

ដោយឡែក នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២​នេះ បងប្រុស​បង្កើត​របស់​ខ្លួន​ចូល​រោងការ​នោះ​, គេ​ឃើញ​អ្នកនាង ដេ​ត ម៉ាលី​ណា តែងខ្លួន​ឡើង​ខ្ញង់ ស្អាត​មិន​ចាញ់​ក្រមុំ តែ​ដូចជា​រាង​ស្រកសាច់​បន្តិច ទំនង​ដោយសារ​ការពិបាក​ចិត្ត​ព្រោះ​ខាន​ឃើញ​កូន​រយៈពេល​យូរ​គួរសម​នោះ​។​


បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​តែងខ្លួន​ដ៏​ស្រស់ស្អាត​នេះ​ជាច្រើន​សន្លឹក អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បញ្ជាក់ថា «​ថ្ងៃនេះ 22.07.2022 ជា​ថ្ងៃ​សេរី​មង្គល​សួស្ដី​របស់​បងប្រុស​​បង្កើត​នាង​ខ្ញុំ សូម​ជូនពរ​បងប្រុស​និង​បងថ្លៃ មាន​សុភមង្គល សុខ​សប្បាយ ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង។ ល្ងាច​នេះ​កុំ​ភ្លេច​ជួបគ្នា​ណា ភ្ញៀវកិត្តិយស​ទាំងអស់​គ្នា​»​។​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​ចូលទៅ​ខំ​មិន​សរសើរ និង​កត់សម្គាល់​ឃើញថា «​ពិតជា​ស្រស់ស្អាត​ណាស់ បើ​បាន​បញ្ចេញ​ស្នាមញញឹម​ទៀត​កាន់តែ​ស្អាត​ទ្វេដង​, ស្រស់​ស្អាត​ណាស់​បង​, ស្រស់​ស្អាត​ណាស់​តែ​ស្រពោន​បន្តិច​, កូន​បី​ហើយ​ស្រស់​ស្អាត​ណាស់​, បង​ដូចជា​ស្គម​ជាង​មុន ប៉ុន្តែ​ស្អាត​ខ្លាំងៗ​ហ្មង​»៕​

Related posts

Leave a Comment