លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយលែង,,លះជាមួយលោកឌួង ឆាយ, រហូតមកដល់ពេលនេះ អ្នកនាង ដេត ម៉ាលីណា នៅតែរក្សាខ្លួនជាស្ត្រីមេម៉ាយ ឬអ្នកម្ដាយSignleកូន៣ យ៉ាងរឹងមាំ ជាមួយរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំៗប៉ុន្មាននោះឡើយ។
ទោះយ៉ាងណាមួយរយៈចុងក្រោយនេះ អ្នកនាងដេត ម៉ាលីណា បានឃ្លាតឆ្ងាយពីកូនរបស់ខ្លួន២នាក់ រយៈពេលជិត១ខែទៅហើយ ធ្វើឲ្យស្ត្រីដ៏រឹងមាំរូបនេះ បង្ហាញទុក្ខសោក និងការនឹករំលឹកកូនរបស់ខ្លួនជាពន់ពេក។
ដោយឡែក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បងប្រុសបង្កើតរបស់ខ្លួនចូលរោងការនោះ, គេឃើញអ្នកនាង ដេត ម៉ាលីណា តែងខ្លួនឡើងខ្ញង់ ស្អាតមិនចាញ់ក្រមុំ តែដូចជារាងស្រកសាច់បន្តិច ទំនងដោយសារការពិបាកចិត្តព្រោះខានឃើញកូនរយៈពេលយូរគួរសមនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតតែងខ្លួនដ៏ស្រស់ស្អាតនេះជាច្រើនសន្លឹក អ្នកនាង ដេត ម៉ាលីណា បានបញ្ជាក់ថា «ថ្ងៃនេះ 22.07.2022 ជាថ្ងៃសេរីមង្គលសួស្ដីរបស់បងប្រុសបង្កើតនាងខ្ញុំ សូមជូនពរបងប្រុសនិងបងថ្លៃ មានសុភមង្គល សុខសប្បាយ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ ល្ងាចនេះកុំភ្លេចជួបគ្នាណា ភ្ញៀវកិត្តិយសទាំងអស់គ្នា»។
ក្រោយមកទៀតនៅល្ងាចថ្ងៃដដែលអ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតរបស់ខ្លួនជាច្រើនសន្លឹកទៀត ដោយដាក់Captionដូចខាងលើដដែល តែឆ្លៀតបន្ថែមឃ្លាបផ្ដាំទៅកូនស្រីថា «កូនស្រី!ចូររើសយកបុរសណា ដែលគ្រួសារគេអាចទទួលយករូបកូនបាន»៕