ជួយទិញផង! ខ្ញុង រកស៊ីអស់ដើម អស់ចុង ម្ចាស់បំណុ,លតាមទារ ដាច់ចិត្តប្រកាសលក់ផ្ទះបន្ទាន់ទាំងទឹកភ្នែក…(មានវីដេអូ)

លោកអ្នក​ បាន​ជ្រាប​រួច​មក​ហើយ​ថា ពេលនេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ ​អ្នកនាង​ខ្ញុង បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកប​មុខរបរ​អន​ឡាញ និង​ការងារ​សិល្បៈ ដើម្បី​យក​លុយ​ទៅ​ដោះ​បំ,,ណុល​រហូតដល់​ទៅ​ជិត​៦០​ម៉ឺន​ដុល្លារ​នោះ។


ស្របពេល​ជីវិត​អ្នកនាង​ខ្ញុង ដល់​ចំណុចសូន្យ សូម្បីតែ​ទ្រព្យសម្បត្តិ​ចុងក្រោយ​របស់ខ្លួន​ក៏​ប្រកាស​លក់​ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​នោះ ស្រាប់តែ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មាន​លោក​គ្រូទាយ​ម្នាក់ បាន​ចេញមក​ធ្វើការ​ទស្សន៍ទាយ​ពី​ជោគវាសនា​តារា​កំប្លែង​រូប​នេះ​ថា នឹង​ក្លាយ​ជា​ឧកញ៉ា ហើយ​សល់​លុយ​យ៉ាងតិច​រហូតដល់​ទៅ​៣០​លាន​ដុល្លារ​នោះ។

លោកគ្រូ​អ៊ាង គង្គា ហៅ​លោកគ្រូ មហា​ជំ បានធ្វើការ​ទស្សន៍ទាយ​ដូច្នេះ​ថា «​កៃ​ដរ នឹង​ឡើង​ងារ​ជា​ឧកញ៉ា ហើយ​សួរ​លោកគ្រូ​ថា ពេលណា​បាន​កៃ​ដរ និង​ខ្ញុង​ឡើង​ងារ​ជា​ឧកញ៉ា ក្លាយ​ជា​មហាសេដ្ឋី? ១ ២ ៣ ៤ ៥ ៧ ៨ ៩, ឆ្នាំ​២០២៩ ឆ្នាំ​២០២៩ ខ្ញុង​មាន​លុយ​សល់​យ៉ាងតិច​៣០​លាន​ដុល្លារ​។ ២​នាក់​ហ្នឹង​អ្នកណា​ឡើង​ងារ​ជា​ឧកញ៉ា​ក៏បាន​ដែរ ឆ្នាំ​២០២៩។

លោកគ្រូ​បន្តថា ឥឡូវនេះ ឆ្នាំ​២០២១ អញ្ចឹង​សល់​៧​ឆ្នាំ​ទៀត ខ្ញុំ​នឹង​ឡើង​ងារ​ជា​មហាសេដ្ឋី ហើយ​ខ្ញុង​នឹងមាន​លុយ​២០​លាន​ដុល្លារ​។ ប៉ុន្តែ​មិនមែន មាន​ដោយសារ​ខ្ញុង​លេង​កំប្លែង​, ដោយសារតែ​នាយ​កៃ​ដរ លក់​ដីឡូត៍​នោះ​ទេ​។​

លោកគ្រូ បញ្ជាក់​ទៀត​ថា ចូល​ដល់​ខែ​ឧសភា ឆ្នាំ​២០២២ ខ្ញុង និង​ដៃ​ករ នឹកឃើញ​អាជីវកម្ម​ថ្មី​មួយ ពាក់ព័ន្ធ​នឹង​គ្រឿងក្រអូប។ ពេល ដែល​ខ្ញុង និង​កៃ​ដរ ចាប់ផ្ដើម​បើក​ជំនួញ​លក់​គ្រឿងក្រអូប​នោះ ខ្ញុង​នឹង​ចាប់ផ្ដើម​រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ។ ពេលនោះ​ហើយ រាសី​របស់​ខ្ញុង ពេល​ចូល​ដល់​ឆ្នាំ​ថ្មី គឺ​ឆ្នាំខាល ទាំង​ខ្ញុង និង​ស្វាមី ទាំង​កូន​របស់​ខ្ញុង នឹង​ឡើង​ដល់​ចំណុច​ផ្កាយ​១ គេ​ហៅ​ផ្កាយ​លាភ។

លោកគ្រូ​បន្តថា នោះ​ហើយ ខ្ញុង នឹង​មាន​លាភ មានជ័យ ហើយ​នឹង​ជួប​មនុស្ស​ល្អ​មួយ​។ មនុស្ស​ល្អ​នោះ ជា​មនុស្ស​នៅ​ក្រៅ​ប្រទេស ហើយ​មិនមែន​ជា​ខ្មែរ​នោះ​ទេ ជា​ជនបរទេស ហើយ​ប្រទេស​ក្បែរ​ខាង​របស់​យើង គេ​នឹង​ផ្ដល់​ជា​គំនិត ផ្ដល់​ជា​ថវិកា​ដល់​ខ្ញុង និង​ស្វាមី បើក​នូវ​អាជីវកម្ម​ថ្មី​។ ពេលនោះ ខ្ញុង នឹង​ក្លាយ​ជា​មហាសេដ្ឋី​បន្តិច​ម្ដងៗ ដល់​ឆ្នាំ​២០២៩ ខ្ញុង​នឹង​សល់​លុយ​២០​លាន​ដុល្លារ​យ៉ាងតិច​។​

ក្រោយ​ការ​ទស្សន៍ទាយ​របស់​លោកគ្រូ ឃើញ​ថា ពេល​នេះ អ្នក​នាង​ខ្ញុង បាន​ចាប់ផ្ដើម​លក់​ផលិតផល​ថ្មី បន្ថែម​លើ​ផលិតផល ដែល​ធ្លាប់​លក់​កន្លង​មក​ហើយ ដោយ​នាង​លក់​ទឹក​អនាម័យ​ស្ត្រី។ទោះយ៉ាងណា​ស្រប​ពេល​កំពុង​លក់​ផលិតផល​ថ្មី​របស់​ខ្លួន​នោះ​ ស្រាប់តែ​ផលិតផល​ធ្លាប់​លក់កន្លងមក កំពុង​ជួបបញ្ហាទៅវិញ ហើយនាងបានត្រឹមបង្ហោះសារនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ អមដោយស្ទីកឃ័រទឹកភ្នែកថា «ពុទ្ធោអើយត្រីឡើងថ្លៃណាស់ទិញមកប្រឡាក់ងៀតម៉េចបានទៀតផ្សារខ្លះក៏បិទទៀតចប់ហើយ »។

ដោយឡែកនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកនាងខ្ញុង រកស៊ីអស់ដើម អស់ចុង ម្ចាស់បំណុលតាមទាររហូត ជម្រើសចុងក្រោយមានតែប្រកាសលក់ផ្ទះបន្ទាន់ទាំងទឹកភ្នែក។ នៅក្នុងការឡាយលក់ផលិតផលរបស់ខ្លួន អ្នកនាងខ្ញុង បានប្រកាសថា «ដាក់លក់ផ្ទះហើយជិតលែងបានលក់ងៀតគោងៀតក្របីហើយបងបង»។

នៅក្នុងការឡាយនោះ អ្នកនាងខ្ញុង បានបញ្ជាក់ទាំងទឹកភ្នែកថា ផ្ទះនេះខ្លួនលក់ក្នុងតម្លៃដើមប៉ុណ្ណោះ ហើយជាផ្ទះ ដែលខ្លួនកំពុងបង់រំលស់នៅឡើយទេ។ អ្នកនាងថា ផ្ទះនេះ ខ្លួនទិញពេលបុកគ្រឹះ ក្នុងតម្លៃ៨៥០០០ដុល្លារ។ ពេលលក់ដាច់អ្នកនាង ត្រូវផ្អាកលក់ប្រហុកផ្អកត្រីងៀកមួយរយៈ។

ទន្ទឹមនឹងការប្រកាសលក់ផ្ទះនេះដែរ អ្នកនាងខ្ញុង ក៏បានលក់ទឹកអានាម័យរបស់ខ្លួន​ ឡាយឡុង​ផងដែរ ដោយកាលមុន លក់ក្នុងតម្លៃ២៥ដុល្លារ ហើយពេលនេះ លក់ក្នុងតម្លៃ១៥ដុល្លារប៉ុណ្ណោះ ដូចចែកជូនបងប្អូនប្រើប្រាស់ប៉ុណ្ណោះ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖


Related posts

Leave a Comment