ក្រោយលែង,,លះជាមួយលោកឌួង ឆាយ, រហូតមកដល់ពេលនេះ អ្នកនាង ដេត ម៉ាលីណា នៅតែរក្សាខ្លួនជាស្ត្រីមេម៉ាយ ឬអ្នកម្ដាយSignleកូន៣ យ៉ាងរឹងមាំ ជាមួយរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំៗប៉ុន្មាននោះឡើយ។
ទោះយ៉ាងណាមួយរយៈចុងក្រោយនេះ អ្នកនាងដេត ម៉ាលីណា បានឃ្លាតឆ្ងាយពីកូនរបស់ខ្លួន២នាក់ រយៈពេលជិត១ខែទៅហើយ ធ្វើឲ្យស្ត្រីដ៏រឹងមាំរូបនេះ បង្ហាញទុក្ខសោក និងការនឹករំលឹកកូនរបស់ខ្លួនជាពន់ពេក។
ជាក់ស្ដែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃមង្គលការបងប្រុសបង្កើតរបស់ខ្លួន អ្នកនាងតែងខ្លួនយ៉ាងស្រស់ស្អាត តែទឹកមុខវិញឡើងស្រពោនដូចបាត់បង់អ្វីមួយអញ្ចឹង។ អ្វីជាការកត់សម្គាល់នោះ ក្នុងពេលចូលរួមមង្គលការបងខ្លួនអ្នកនាងថែមទាំងបង្ហោះសារផ្ដាំទៅកូនស្រីថា «កូនស្រី! ចូររើសយកបុរសណា ដែលគ្រួសារគេអាចទទួលយករូបកូនបាន»។
ដោយឡែកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកនាង បានបង្ហោះរូបថតរបស់ខ្លួនជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតស្ថិតក្នុងទឹកមុខស្រពោនទៀត ហើយបង្ហាញការប្ដេជ្ញា និងការនឹករំលឹកចំពោះកូនបន្តទៀត។
អ្នកម្ដាយកូន៣ដ៏ស្រស់ស្អាតរូបនេះ បានរៀបរាប់ដូច្នេះថា «កូន នឹងអត់ធ្មត់តស៊ូគ្រប់យ៉ាងមិនថាលំបាកយ៉ាងណាដើម្បីមនុស្សជាទីស្រលាញ់ទាំងអស់ក្នុងគ្រួសារ អារម្មណ៍ម្ដាយបែកកូនពីរនាក់ អស់រយៈពេល២៨ថ្ងៃយូរណាស់ពិបាកចិត្តណាស់ និងមិនដឹងពេលណាបានជួបកូនវិញ
ខ្ញុំខំសំដែងធ្វើរឹងមាំធម្មតាឡាយលក់ធម្មតា អ្នកធ្វើម្ដាយគេគឺយល់អារម្មណ៍នេះថាវាឈឺចាប់ប៉ុនណាសូម្បីតែសំឡេងក៏មិនដឹងនិយាយជាមួយកូនតាមណាកុំថា ជួបមុខកូនខ្ញុំ ខ្ញុំសូមបញ្ជាក់ថា ការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះអស់រយៈពេល២៨ថ្ងៃ ជាសកម្មភាពនៃការមិនគោរពតាមដី,កាសម្រេច ហើយចុងក្រោយនាងខ្ញុំមានតែម្រាមដៃដប់ទេដែលពឹងទៅលើប្រព័ន្ធផ្លូវច្បា,,ប់នឹងជួយរកយុត្តិធម៌ឲ្យខ្ញុំឲ្យបានឆាប់ៗ»។
ងាកមកលោក ឌួង ឆាយ ពេលនេះ កំពុងមើលថែរក្សាកូនស្រីពៅ និងកូនប្រុសច្បង២នាក់យ៉ាងយកចិត្តទុកដាក់ ដោយពួកគេម្នាក់ៗមើលទៅពិតជារីករាយខ្លាំងណាស់។ បន្ថែមលើនេះ លោកបានបញ្ជាក់ជំហររក្សាភាពស្ងៀមស្ងាត់ថា «ក្សាចិត្តស្ងប់ យកលទ្ធផលបង្ហាញបុគ្គល ដែលរិះ,,គន់អ្នកវិញ»៕